ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​កើតឡើងនៅ​ស្រុក​កំពង់​​ត្រាច​​ ឆក់​ជីវិតមនុស្ស​​រដូក​រណែ​ល​

2 ឆ្នាំ មុន
  • កំពត

ខេត្តកំ​ព​ត ​៖ ​​​គ្រោះថ្នាក់​ចរាចរ​ណ៍ដ៏​រន្ធត់​មួយ ​បាន​កើ​តឡើង​លើ​ផ្លូវ​បេ​តុង​ក្នុង​ភូមិ​កំពង់​ត្រាច​ទី១ ឃុំ​កំពង់ត្រាច​ខាង​កើត ស្រុក​កំពង់ត្រាច ខេត្តកំព​ត ​កាលពី​ម៉ោង​៨និង​២០នាទី​ព្រឹក​ថ្ងៃទី​៤ ខែមីនា ឆ្នាំ២០២២…

ខេត្តកំ​ព​ត ​៖ ​​​គ្រោះថ្នាក់​ចរាចរ​ណ៍ដ៏​រន្ធត់​មួយ ​បាន​កើ​តឡើង​លើ​ផ្លូវ​បេ​តុង​ក្នុង​ភូមិ​កំពង់​ត្រាច​ទី១ ឃុំ​កំពង់ត្រាច​ខាង​កើត ស្រុក​កំពង់ត្រាច ខេត្តកំព​ត ​កាលពី​ម៉ោង​៨និង​២០នាទី​ព្រឹក​ថ្ងៃទី​៤ ខែមីនា ឆ្នាំ២០២២ ​ដែល​​បង្កឡើង​ដោយ​រថ​យន្ត​ម៉ាក​ការី​បាឡែន​មួយ​គ្រឿង​​បុ.ក.គេស្លា.ប់​និងរបួស​ជាបន្តបន្ទាប់ ដោយសារអត់ព្រមឈប់​​ទទួល​ខុសត្រូវ​ប្រុង​បើក​​​រត់​គេច​ខ្លួន ​។

រថយន្ត​បង្ក​ខាងលើ ម៉ាក​កាម​រី​បាឡែន ពណ៌.ស ពាក់​ស្លាក​លេខ​ភ្នំពេ​ញ២BK-៤៤១៣ បើកបរ​ដោយ​ឈ្មោះ សាំង ឃី ភេទប្រុស អាយុ៤១ឆ្នាំ មាន​ទីលំនៅ​ភូមិ​អង្គោ​ល ឃុំ​អង្គោ​ល ស្រុក​ដំណាក់ចង្អើរ ខេត្ត​កែប (រង​របួ​សស្រាល​)។

ប្រភព​បាន​បន្ត​ថា​ ​​រថយន្ត​បង្ក​មិនដឹងជា​មាន​មូលហេតុ​អ្វី​នោះ​ទេ ​គ្រាន់បើ​កប​រម​ក​ដល់​ចំណុច​កើតហេតុ​ ក៏បាន​រេ​ចង្កូត​បុ.ក​ម៉ូតូ​ពីក្រោយ​ ដែលកំពុង​​ឌុប​គ្នា​ប្តី​ប្រពន្ធ​និង​កូន​មាន​គ្នា៤នាក់​​យ៉ាង​ពេញ​ទំ​ហឹង បណ្តាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ​ខ្ទាត​រដូករណែល​លើ​ថ្នល់​មាន​ស្លា.ប់​ និង​របួស​ផង​។

ប្រភព​បន្ត​ថា​ ​ម៉ូតូ​រងគ្រោះ​ពាក់​ផ្លាក​លេខ​កំព​ត ១S.៧៣៩២ បើកបរ​ដោយ​ឈ្មោះ​ភិន ណា​រ៉ា ភេទប្រុស អាយុ ៣៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បឹងធំ​ខាងកើត ឃុំ​អង្គ​សុរភី ស្រុក​ក​ពង់​ត្រាច ខេត្តកំពត (រង​របួសធ្ងន់) អ្នក​រួម​ដំណើរ​មាន​គ្នា​បី​នាក់​ពីក្រោយ​ មា​ន​ឈ្មោះ​១-ឈ្មោះ​គូន យ៉ាន ភេទ​ស្រី អាយុ ៣៦ឆ្នាំ ត្រូវជា​ប្រពន្ធ(បាន​ស្លា.ប់​នៅកន្លែង​កើត ហេតុ) ។ ២.ឈ្មោះ​គុញ រតនា ភេទប្រុស​អាយុ ៥ឆ្នាំ ត្រូវជា​កូនរង​របួស​។ ៣.ឈ្មោះ​គុញ ជួ​អៀន ភេទ​ស្រី អាយុ ៣ឆ្នាំ ត្រូវជា​កូនរង​របួស ទាំង​3​នាក់​មាន​ទីលំនៅ​ភូមិ-​ឃុំ​ជាមួ​យ​គ្នា​។

ប្រភ​ដដែល​បន្ត​ថា រថយន្ត​បង្ក​ក្រោយពី​បុក​ម៉ូតូ​រួច​មិនបាន​ឈប់​នោះ​ទេ ​បែរជា​បានបង្កើន​ល្បឿន​​​រត់ ​រួច​ក៏​ទៅ​បុក​ជាមួយ​ម៉ូតូ១គ្រឿង​ទៀត​ ម៉ាក​ហុងដា​សេ១២៥ ផលិត​ឆ្នាំ២០០៦ ពណ៌ខ្មៅ ពាក់​ផ្លាក​លេខ​ភ្នំពេ​ញ១N១៨១៥បើកបរ​ដោយ​ឈ្មោះ​ស៊ា​ង សា​រ៉ន ភេទប្រុស អាយុ៣៧ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដំណាក់​កន្ទួត ឃុំ​ដំណាក់​កន្ទួត​ខាងត្បូង ស្រុក​កំពង់ត្រាច​ខេត្តកំពត (ស្លា.ប់​ពេល​បញ្ជូន​ដល់​មន្ទីរពេ​ទ្យ) រួច​បន្ត​ទៅ​ប៉ះ​ជាមួយ​រថយន្ត១គ្រឿង​ទៀត ​ម៉ាក​កាម​រី​ឆ្លាម ដែល​បាន​ចត​ទុកចោល​នៅមុខ​ផ្ទះ ​បណ្តាល​អោយ​ខូចខាត​ចំហៀង​ខាងឆ្វេង​ទាំងស្រុង ​។

សរុប​ករណីនេះ​បណ្តាល​ឱ្យមាន​មនុស្ស​ស្លា.ប់ របួស និង​ខូចខាត​សម្ភាររួមមាន​ ៖
-ស្លា.ប់​២នាក់ (ស្រី១នាក់)
-របួសធ្ងន់​១នាក់​ប្រុស
-របួសស្រាល​២នាក់ ស្រី១នាក់
-រថយន្ត​ខូចខាត​កម្រិត​ធ្ងន់​ចំនួន១គ្រឿង និង​ស្រាល ១គ្រឿង ហើយ​ម៉ូតូ​ខូចខាត​កម្រិត​ធ្ងន់ រី​ឯ​អ្នក​បើករថយន្ត​បង្ក​កម្លាំង​ជំនាញ​ក៏បាន​ឃាត់ខ្លួន​កសាង​សំណុំរឿង​បញ្ចូន​តាម​នីតិវិធីផងដែរ ។​

អត្ថបទសរសេរ ដោយ