ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វ័យ​​កា​ន់តែ​ចាស់ ​ចាកចោល​ស្រុ​ក​កំណើ​ត​មក​ធ្វើកម្មករ​កា​ប់​​ដំឡូង​​នៅព្រំដែន​ តែគ្មាន​សល់​អ្វី​​ក្រៅពី​​ជំ​ងឺ

2 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ ក្រោម​កំ​ដៅ​ថ្ងៃហួតហែងនៅ​លើ​ផ្ទៃដី​ដ៏​ធំ​ល្វឹងល្វើ​យ​មើលដាច់​កន្ទុ​យ​ភ្នែ​ក ជាមួយនឹង​គំនរ​ដំឡូ​ង​មី​រាយ​ប៉ាយ​សក្បុះ​ពេញ​ដី គ្មាន​ទេ​ម្លប់ជ្រក​ គេ​ឃើញ​កម្មករ​ប្រុស​-ស្រី​ក្មេង​ចាស់​រាប់​សិប​នាក់ ខ្លះ​សែង ខ្លះ​លី​ល្ពា​ក់​ដាក់​ដំ​ឡុង​មី ហើយ​ខ្លះទៀត​អង្គុយ​កាប់​ដំឡូង​ក្រោម​ដំបូល​តង់​កៅ​ស៊ូ​តូ​ច​ៗ ​។…

ខេត្តបាត់ដំបង​ ៖ ក្រោម​កំ​ដៅ​ថ្ងៃហួតហែងនៅ​លើ​ផ្ទៃដី​ដ៏​ធំ​ល្វឹងល្វើ​យ​មើលដាច់​កន្ទុ​យ​ភ្នែ​ក ជាមួយនឹង​គំនរ​ដំឡូ​ង​មី​រាយ​ប៉ាយ​សក្បុះ​ពេញ​ដី គ្មាន​ទេ​ម្លប់ជ្រក​ គេ​ឃើញ​កម្មករ​ប្រុស​-ស្រី​ក្មេង​ចាស់​រាប់​សិប​នាក់ ខ្លះ​សែង ខ្លះ​លី​ល្ពា​ក់​ដាក់​ដំ​ឡុង​មី ហើយ​ខ្លះទៀត​អង្គុយ​កាប់​ដំឡូង​ក្រោម​ដំបូល​តង់​កៅ​ស៊ូ​តូ​ច​ៗ ​។

នៅ​លើ​ទីលាន​កាប់​ដំឡូង​មី គេ​ឃើញ​ក្រុម​កម្មករ​ដែល​មាន​វ័យក្មេង​ពេញកម្លាំ​ង​លើ​កល្ពា​ក់​ដំឡូង​លី​ទៅកាន់​កន្លែង​កាប់ ឬចាក់​ហាល​យ៉ា​ង​មមារញឹ​ក​។ ប៉ុន្តែ​ស្ថិត​ក្នុងចំណោម​នោះ គេ​ក្រឡេក​ឃើញ​កម្មករ​វ័យ​ចំណាស់​ពីរ​នាក់​ប្ដី​ប្រពន្ធ​បាន​ប្រឹង​ប្រែង​សែង​ល្ពា​ក់​ដាក់​ដំឡូង​យ៉ាង​ត្រដាបត្រដួស​ស្ទើ​រ​មិន​ចង់ទៅ​មុខ គួរឱ្យអាសូរ​ក្រៃ​លេង ខុសពី​កម្ម​រក្មេងៗដែ​លពោ​ពេញដោយ​កម្លាំង​ ។

បើ​តាម​កា​រសាកសួ​រ ពួកគាត់​ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ បាន​ធ្វើ​ចំណាកស្រុកចេញពី​ខេត្ត​កំពង់​ចាម មក​ស្នាក់នៅ​ស្រុក​សំពៅលូ​ន ខេត្តបាត់ដំបង ជាប់​ព្រំដែន​ខ្មែ​រ-ថៃ ដើម្បី​ធ្វើជា​កម្មករ​កាប់​ដំឡូ​ង​មី​។ គាត់​ឈ្មោះ កេត ម៉េ​ង អាយុ ៦៨ឆ្នាំ និងប្រពន្ធ​គាត់​ឈ្មោះ អ៊ុន ស្រឿ​ន អាយុ៦៥ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់ចាម​។ ម៉ោង​ជិត១២ថ្ងៃត្រង់​ទៅ​ហើយ ពួកគាត់​មិន​ទាន់​សម្រាក​ទ​ទូល​ទាន​អាហារ​ទេ ព្រោះ​គាត់​សំអាង​ថា បាន​ពិសារ​បាយព្រឹក​រួច​ម្ដង​ទៅ​ហើយ​។ ដៃ​ទាំង​ទ្វេរ​ច្បាមចាប់​ដំឡូង​ដា​ក់​ក្នុង​ល្ពា​ក់​យឺតៗ ហាក់​គ្មានកម្លាំង​កំហែង​សោះ​ ។

ប៉ុន្តែ​គាត់​ឆ្លៀត​ងើបមុខ​បន្តិច​បរិយាយ​ពី​ប្រវត្តិ​សង្ខេប​ខ្លី​ៗ ប្រាប់​កោះសន្តិភាព ជាមួយនឹង​សំ​លេង​ខ្សា​វ​ៗ យ៉ាង​ដូច្នេះ​ថា «ដោយសារតែ​នៅ​ស្រុកកំណើត​មាន​ជីវភាព​ក្រីក្រ​ពេកក្មួយ​អើយ… ខ្ញុំ​និង​ប្រពន្ធ​បាន​ដឹកដៃ​កូ​នស្រី​ពីរ​នាក់ ចាកចេញ​ពី​ស្រុក​កំណើត​ដ៏​កំសត់​នៅ​កំពង់ចាម មក​ស្នាក់នៅ​ស្រុក​សំពៅលូន ជាប់​ព្រំដែន​ខ្មែ​រ ថៃ នេះ​ជាង១០ឆ្នាំ​កន្លងមក​ហើយ ដើម្បី​ធ្វើជា​កម្មករ​កាប់​ដំឡូងមី តែ​សព្វ​ថ្ងៃ​កូន​ៗ គេ​មានគ្រួសារ​ចាកចេញ​ពី​បន្ទុក​ខ្ញុំ​អស់ហើយ»។

ញើស​ហូរ​ស្រោច​លើ​ផ្ទៃ​មុខ ក្រោម​កំ​ដៅ​ថ្ងៃ​ក្ដៅ​ស្ទើរ​ឆេះ ប្ដី​ប្រពន្ធ​ដែល​មាន​វ័យ​ជាង​ពាក់កណ្ដាល​ជីវិត​ទាំងពីរ​នាក់ បាន​ប្រឹង​ប្រែង​សែង​ល្ពា​ក់​ដំឡូង​ប្រណាំង​ជាមួយនឹង​ពួក​កម្ម​ក​រក្មេងៗ ព្រោះតែ​ក្រពះ ​។ ទំនង​អស់កម្លាំង​ហើយ ភរិយា​គាត់​បាន​ដាក់គូទអង្គុយ​ផ្ទាល់​ដី រួច​ទាញ​ឈ្នូត​ក្បាល​ជូត​ញើស​លើ​ផ្ទៃមុខ រួច​បន្លឺ​សំ​ឡេង​មួយ​ៗ​ថា « បន្ទាប់​ពី​កូន​ៗ​គេ​មានគ្រួសារ​បែក​អស់​ទៅ ខ្ញុំនិងតា​ខ្ញុំ​នៅតែ​ពីរ​នាក់​ក្រោម​ដំបូលផ្ទះ​​ជួល​ដ៏​ទ្រុឌទ្រោម​មួយ​កន្លែង ក្នុង​មួយ​ខែ​ថ្លៃ​ឈ្មូល៦ម៉ឺន​រៀល ឥឡូវ​ចំពាក់​គេ​បី​ខែ​ហើយ មិនទាន់​មាន​ប្រាក់បង់​ថ្លៃផ្ទះ​គេ​ទេ​ ។ ខ្ញុំ​និង​តាស៊ី​ឈ្មូ​លកាប់​ដំឡូង​ឲ្យ​គេ បាន​កំរៃ​មួយ​ថ្ងៃ​ៗ ស្ទើរតែ​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ​មិន​គ្រប់​ផង»។

តើ​មួយថ្ងៃ​អ៊ុំ​ស្រី​អាច​រក​កំរៃ​បាន​ប៉ុន្មាន​ពី​ការងារ​កាប់​ដំឡូង​នេះ ? ពួកគាត់​ងើប​មើល​មុខ​គ្នា ហើយ​និយាយ​ថា « ខ្ញុំ​និង​តា ហាក់​គ្មានកម្លាំង​កំហែង​ធ្វើការ​ទេ​ក្មួយ ព្រោះ​សុទ្ធតែ​មាន​ជំងឺ​ដូចគ្នា​។ មួយថ្ងៃ​អាច​កាប់​ដំឡូង​បាន​ចន្លោះ​ពី៣០ ទៅ ៤០ល្ពា​ក់ ហើ​យមួយល្ពា​ក់​ថ្លៃ​ឈ្នូល៧០០រៀល តែ​ត្រូវ​ប្រឹង​ងើប​មក​ធ្វើ​ពីព្រលឹម​រហូត​ថ្ងៃលិច ស្ទើរ​ពេញ​មួយថ្ងៃ​ទើបបាន​ប៉ុណ្ណឹង ហើយ​ធ្វើ​មិនបាន​លឿន​ទេ ព្រោះ​ខ្ញុំ​និង​តា មិនសូវ​មាន​កម្លាំង ដូ​ចក្មេងៗ​ទេ»។ ក្រោយ​ចាកចេញ​ពី​ស្រុកកំណើត មកដល់​ទឹកដី​ព្រំដែន​ខ្មែ​រ ថៃ អស់​រយៈពេល​ជាង១០ឆ្នាំ​កន្លងមក​នេះ ពួកគាត់​ធ្លាប់​ឆ្លងដែន​ទៅ​ធ្វើកម្មករ​នៅ​លើ​ទឹក​ដី នៃ​ប្រ​ទេស​ថៃ អស់​ពេល​ជាច្រើន​ឆ្នាំ តែ​ក្រោយមក​ក៏​ត្រឡប់​មក​ស្នាក់នៅ​ផ្ទះ​ជួល ក្នុងទឹក​ដី​ស្រុក​សំពៅលូន វិញ​រហូតដល់​សព្វថ្ងៃ​នេះ​។

នេះ​បើ​តាម​លោក កេត ម៉េ​ង បាន​រៀបរាប់​ប្រាប់​កោះសន្តិភាព នៅ​ទីលាន​កាប់​ដំឡូង កាលពី​វេលា​ថ្ងៃត្រង់ ថ្ងៃទី ២៨ កុម្ភៈ ក្នុងទឹក​ដី​ស្រុក​សំពៅលូន​។ គាត់​បាន​និយាយ​ថា «ខ្ញុំ​និង​ប្រពន្ធ​ធ្លាប់ទៅ​ធ្វើកម្មករ​នៅ​ប្រទេស​ថៃ ប៉ុន្មាន​ឆ្នាំ​ដែរ តែ​ក្រោយមក​ថៅកែ​ថៃ លែង​ត្រូវការ​ខ្ញុំ​និង​ប្រពន្ធ ដោយ​ឃើញ​ខ្ញុំ​ចាស់​ៗ​ពេក​ធ្វើការ​មិនកើត​។ ដូច្នេះហើយ​ទើប​ខ្ញុំ​និង​ប្រពន្ធ សម្រេច​នាំគ្នា​ត្រឡប់​មក​ស្រុកខ្មែរ​វិញ ហើយ​ជួលផ្ទះ​ដ៏​ចាស់​ទ្រុឌទ្រម​មួយ​កន្លែង ដើម្បី​ស្នាក់នៅ​រហូតដល់​សព្វថ្ងៃ​នេះ»។ អង្គុយ​ត្រ​ម៉ោ​មក្បាល​ជង្គង់​ទល់មុខគ្នា​ពីរ​នាក់​តាយាយ ក្នុងទឹក​មុខ​យ៉ាង​ស្រងូត​ស្រ​ង៉ា​ត់​បំផុត លោក កេត ម៉េ​ង បាន​លាតត្រដាង ដោយសង្ខេប​អំពី​ដំណើរ​ជីវិត នៃ​គ្រួសារ​គាត់​យ៉ាង​ដូច្នេះ​ថា « ខ្ញុំ​ឈឺ​លក់​ខ្ទេចលក់​ខ្ទី​រគ្មាន​លស់​ដើម្បី​មើល​ជំងឺ រហូត​ចាកចោល​ស្រុកកំណើត​។

សព្វថ្ងៃ​នេះ​ ក៏​ខ្ញុំ​ឈឺ​ដែរ តែ​ខ្ញុំ​និង​ប្រពន្ធ ត្រូវតែ​ប្រឹង​ដើរ​ស៊ី​ឈ្នូល​កាប់​ដំឡូង​ឲ្យ​គេ ដើម្បី​បាន​ប្រាក់​បន្តិច​បន្តួច​ទិញ​ថ្នាំ​ពេទ្យ​ និង​ទិញ​ម្ហូបអាហារ​ប្រចាំថ្ងៃ​។ ជាង១០ឆ្នាំ​កន្លងមក​នេះ ក្រោយពី​ខ្ញុំ​និង​គ្រួសារ​ចាកចេញ​ពី​ស្រុកកំណើត មក​រស់នៅ​តំបន់​ព្រំដែន​ខ្មែរ-ថៃ នេះ ​ខ្ញុំ​និង​ប្រពន្ធ​គ្មាន​សល់​អ្វី​ក្រៅពី​ជំងឺ​ប្រចាំខ្លួននោះ​ទេ​។ សព្វថ្ងៃ​ខ្ញុំ​និង​ប្រពន្ធ​ប្រឹង​ស៊ី​ឈ្នូល​កាប់​ដំឡូង​ឲ្យ​គេ គ្រាន់តែ​បាន​ប្រាក់​សម្រាប់​កំដរ​ជីវិត​រហូតដល់​ថ្ងៃ​ស្លាប់​តែប៉ុណ្ណោះ​។ ហើយក៏​គ្មាន​សង្ឃឹមថា បាន​ត្រឡប់ទៅ​ឃើញ​ស្រុកកំណើត​វិញ​ដែរ»។

សូម​បញ្ជាក់​ផង​ដែរ​ថា អំឡុង​ពេលនេះ ​ជារ​ដូវ​ដែល​កសិករ​រស់នៅ​តាម​តំបន់​ព្រំដែន និងតំបន់​ដទៃទៀត កំពុង​ប្រមូល​ផល​ដំឡូងមី​។ គេ​ឃើញ​នៅ​តាម​ចំការ​ដំឡូង នៅ​តាម​សាយ​ឡូ ឬឃ្លាំង​ស្ដុក​ដំឡូង​មី​ធំៗ​របស់​ឈ្មួញ​ស្ទើរ​គ្រប់​ទីកន្លែង ពោរ​ពេញ​ទៅ​ដោយ​គំនរ​ដំឡូងមី​ចាក់​ហាល​ពាសពេញ​ទីលាន​ហាល​ដំឡូង ហើយ​កម្មករ​រាប់​រយ​នាក់​បាន ​និង​កំពុង​មមារញឹក​ស៊ី​ឈ្នូល​កាប់​ដំឡូង ដែល​ភាគច្រើន​សុទ្ធតែ​ពលរដ្ឋ​ធ្វើ​ចំណាកស្រុក ពី​តាម​បណ្ដា​
ខេ​ត្ត​ផ្សេងៗ ដែល​ស្វែងរក​ការងារ​ធ្វើ​ ។ ពលរដ្ឋ​ចំណាកស្រុក​ទាំងនោះ បាន​សង់​រោង​តូច​ៗ ប្រក់​តង់​កន្លែង​ធ្វើការ​។ ប៉ុន្តែ​អ្វី​ដែល​ពួកគេ​ប្រឈម​ខ្លាំង​បន្ថែម​លើ​ជីវិ​ភាព​ខ្វះខាត​នោះ គឺ កូន​តូច​ៗ​របស់​ពួកគេ​មិនបាន​ចូល​សាលារៀន និង ប្រឈម​នឹង​ជំងឺ​គ្រប់បែបយ៉ាង ដែល​ស្ថិត​ក្រោម​កំ​ដៅ​ថ្ងៃ​ហូត​ហែង ហាលភ្លៀង​ហាលខ្យល់​រាល់ថ្ងៃ​៕ ​

អត្ថបទសរសេរ ដោយ