ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ថប្រយោជន៍​សុខភាព​របស់ «​តែ​» ខ្មៅ

9 ឆ្នាំ មុន

មានការ​អះអាង​ថា កាហ្វេ​កាលណា​ប្រើប្រាស់​ច្រើន​គឺ​ផ្តល់​ផល​អាក្រក់​ដល់​សុខភាព​ពោល​គឺ​មិន​ដូច តែ នោះ​ទេ ។ ប៉ុន្តែ វា​ជា​រឿង​សំខាន់​ដែល​ត្រូវ​ស្វែង​យល់​ពី​មូលហេតុ​ដែល​តែ​ពិសេស​តែ​ខ្មៅ​ផ្តល់​អត្ថប្រយោជន៍​ចំពោះ​សុខភាព ។

មានការ​អះអាង​ថា កាហ្វេ​កាលណា​ប្រើប្រាស់​ច្រើន​គឺ​ផ្តល់​ផល​អាក្រក់​ដល់​សុខភាព​ពោល​គឺ​មិន​ដូច តែ នោះ​ទេ ។ ប៉ុន្តែ វា​ជា​រឿង​សំខាន់​ដែល​ត្រូវ​ស្វែង​យល់​ពី​មូលហេតុ​ដែល​តែ​ពិសេស​តែ​ខ្មៅ​ផ្តល់​អត្ថប្រយោជន៍​ចំពោះ​សុខភាព ។

ដូច​ជា​តែ​បៃតង​ដែរ តែ​ខ្មៅ​គឺ​ស្ថិត​នៅ​ក្នុង​ប្រភេទ​រុក្ខជាតិ​មានឈ្មោះ​តាម​វិទ្យាសាស្ត្រ​ថា sinensis camellia ។ ស្លឹក​របស់​វា​នៅ​ពេល​ត្រូវ​បាន​ត្រាំ​ក្នុង​ទឹក វា​ក៏​បញ្ចេញ​ពណ៌​ខ្មៅ​ដែល​អាច​ប្រើ​ការ​ជា​ភេសជ្ជៈ​បាន ។ ក្រៅពី​នេះ គេ​អាច​ស​ម្ងួ​តវា​ឱ្យ​បាន​ស្ងួត​ល្អ​ដើម្បី​ទុក​ឱ្យ​បាន​យូរ ។

តែ​ខ្មៅ​ត្រូវ​គេ​រក​ឃើញ​ថា ផ្ទុក​សារធាតុ​កាហ្វេ​អុ​ី​ន​ទាប​បំផុត ដែល​នេះ​ផ្តល់​ផល​ល្អ​ខ្លាំង​ដល់​ការ​ចរាចរ​របស់​ឈាម ។

Fluoride គឺជា​សមាសធាតុ​មួយ​ផ្សេង​ទៀត​មាននៅ​ក្នុង​តែ​ខ្មៅ​បន្ថែម​លើ​សមាសធាតុ Flavonoids ។ សមាសធាតុ​នេះ​ជួយ​ធ្វើ​ឱ្យ​ល្អ​ប្រសើរ​ដល់​សុខភាព​មាត់​និង​ឆ្អឹង ។

ខុស​ពី​តែ​បៃតង តែ​ពណ៌​ខ្មៅ​នឹង​បាត់បង់​សមាសធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ទាំងអស់​ប្រសិនជា​គេ​យក​វា​ទៅ​កែ​ច្នៃ​បន្ថែម​សារធាតុ​គីមី​ទុក​ឱ្យ​បាន​យូរ ។ ជាមួយ​វត្តមាន​យ៉ាងច្រើន​លើសលប់​នៃ​សមាសធាតុ​ប្រឆាំង​អុកស៊ីតកម្ម​បាន​នាំ​ឱ្យ​តែ​ខ្មៅ​មិន​ត្រឹមតែ​អាច​ប្រយុទ្ធ​ប្រឆាំង​នឹង​បាក់តេរី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជួយ​ពង្រឹង​ដល់​ប្រព័ន្ធ​ការពារ​រាង​កាយ​ទៀត​ផង ។

ដូចដែល​គេ​បានដឹង​មក​ហើយ​ថា ផឹក​តែ​ជួយ​បង្គ្រប់​ជាតិ​ទឹក​ក្នុង​ខ្លួន ដូច្នេះ​ផឹក​មួយ​ពែង​ក្នុង​មួយ​ថ្ងៃ​ជួយ​ឱ្យ​ស្បែក​មាន​សំណើម ។ ក្រៅពី​នេះ វា​ជួយ​ធ្វើ​ឱ្យ​មាន​តុល្យភាព​កម្រិត​អ័រម៉ូន ទប់ស្កាត់​ការ​កើត​មាន​ជំងឺ Stress ប្រឆាំង​ការ​រលាក​ជួយ​រក្សា​ផ្លូវ​រំលាយ​អាហារ​ឱ្យ​បំពេញ​មុខងារ​បាន​ត្រឹមត្រូវ ។ អត្ថប្រយោជន៍​សំខាន់​ចុង​ក្រោយ​របស់​តែ​ខ្មៅ​គឺ​ជួយ​រក្សា​តុល្យភាព​កម្រិត​ខ្លាញ់​កូ​ឡេ​ស្តេ​រ៉ូ​ល កាត់​បន្ថយ​បាន​ហានិភ័យ​កើត​មាន​ជំងឺ​ដាច់​សរសៃឈាម ៕