ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្តី​ទន្ទឹងជាយូរ​ លោក​ជា វិបុល និង​​គង់ សុជាតិ ក្លាយ​​ជា​​ការ​​ពិត

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មហាជន​មានការ​សារ​ទរ​មិន​តិច​ទេ​ ដែល​កន្លង​មក​លេចឮ​ថា​ អ្នកនាង​គង់ សុ​ជាតិ​ ភរិយា​​​លោក​ជា វិបុល ​អាច​នឹង​មិន​មានកូន​ ក្រោយ​ពេល​គេ​គិត​រឿង​វ័យ​​ច្រើន​ជាង​​ស្វាមី​ ។

រាជធានី​ភ្នំពេញ ៖ មហាជន​មានការ​សារ​ទរ​មិន​តិច​ទេ​ ដែល​កន្លង​មក​លេចឮ​ថា​ អ្នកនាង​គង់ សុ​ជាតិ​ ភរិយា​​​លោក​ជា វិបុល ​អាច​នឹង​មិន​មានកូន​ ក្រោយ​ពេល​គេ​គិត​រឿង​វ័យ​​ច្រើន​ជាង​​ស្វាមី​ ។

​បំបែក​ពាក្យ​លេចឮ​នេះ ​អ្នក​នាង​គង់ សុ​ជាតិ​ បាន​សម្រេច​បំណង​មានកូន​ ជាមួយ​លោក​ជា ​វិបុល​ ជា​ផ្លូវការ​ហើយ ដោយ​ធ្វើ​ឲ្យ​ស្រទាប់​​មហាជន​មានការ​ភ្ញាក់ផ្អើល ​និង​ចូលរួម​រីករាយ​សាទរ​​ ​។

ទីបំផុត​បំណងប្រាថ្នា​ ក្នុង​ការ​ទទួលយក​កំណើត​កូន​រួម​គ្នា​របស់ពិធី​ការិនី​គង់ សុ​ជាតិ និងលោក ជា វិបុល បាន​សម្រេច​ហើយ​។ ចំណងដៃ​កូន​ដំបូង​នេះ​ នឹង​ធ្វើ​ឲ្យ​សុភមង្គល​របស់​គូស្នេហ៍​ខុស​វ័យ​នេះ​ កាន់តែ​ផ្អែមល្ហែម​ទ្វេ​ឡើង​។

​វ័យ​កាន់តែ​ច្រើន​របស់គង់ សុ​ជាតិ ត្រូវ​បាន​ក្លាយជា​ការ​ព្រួយបារម្ភ​មួយ​ សម្រាប់​ការ​បង្ក​​កំណើត​កូន​​ ជា​តំណក់ឈាម​របស់​លោក ជា​វិបុល​ ។ ពេល​នេះ​ សុ​ជាតិ​ មាន​វ័យ​៣៨​ឆ្នាំ​ ហើយ​ដែល​ជា​វ័យ​ប្រឈម​​នឹង​បញ្ហា​បង្ក​កំណើត​​ ខណៈ​ដែល​ពួក​គេ​ ក៏​ថ្លែង​ពី​ការ​ព្រួយ​បារម្ភ​អំពី​បញ្ហា​នេះ​​ដែរ ប៉ុន្តែ​អ្នក​ទាំង​ពីរ​បញ្ជាក់​ថា មិនមែន​ជា​បញ្ហា​ដែល​នាំ​ឲ្យ​គ្រួសារ​ពួក​គេ​ដើរ​ដល់​ផ្លូវ​ទាល់​នោះ​ដែរ​។ ការ​ថ្លែង​ពី​ការ​ឈឺឆ្អាល​ព្រួយបារម្ភ​ពី​ចំណង​ស្នេហ៍​របស់​សិល្បករ​ទាំង​ពី​នេះ​ កើត​មាន​ឡើង​ក្រោយ​ពេល​គេ​សង្កេត​ឃើញ​ថា ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​ចំណង​ជីវិត​គ្រួសារ​របស់​សិល្បករ​ជា​ច្រើន​ស្ថិត​ក្នុង​ភាព​ផុយ​ស្រួយ​។

សុ​ជាតិ បាន​បង្ហាញ​វត្តមាន​ក្នុង​កម្មវិធី​ខួបកំណើត​តារា​​សម្តែង ពៅ លី​ដា កាលពី​រាត្រី​ថ្ងៃ​ទី​៤​​ សីហា​ នេះ​ ជាមួយនឹង​សាច់ឈាម​ធាត់​ទ្រលុកទ្រលន់​​ជា​មុន ហើយ​អ្វី​ដែល​គេ​ចាប់អារម្មណ៍​គឺ​នាង​លេច​ចេញ​ទម្រង់​ពោះធំ​បន្តិច​ ដែល​ធ្វើ​ឲ្យ​គេ​អាច​សម្គាល់​បាន​ថា​នាង​កំពុង​មាន​ផ្ទៃពោះ​ ​សូ​ម្បី​តែ​ស្បែកជើង​កែង​ខ្ពស់​ដែល​នាង​និយម​ពាក់​ក៏​នាង​មិន​ប្រើ​ដូច​មុន​ដែរ ​។

ទោះជា​យ៉ាងណា គង់ សុ​ជាតិ ហាក់​ស្ទាក់ស្ទើរ​ក្នុង​ការ​បញ្ជាក់​អំពី​ដំណឹង​នៃ​ការ​បង្ក​កំណើត​កូន​ដំបូង ប៉ុន្តែ​នាង​ទទួលស្គាល់​ថា នាង​បាន​បាត់​រដូវ​ជាង​២ខែ​​មក​​ហើយ​។ នាង​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​១០​ សីហា នេះ​ នាង​និង​ស្វាមី​បាន​សម្រេចចិត្ត​ទៅ​ពិនិត្យ​ផ្ទៃពោះ​ជា​លើក​ដំបូង ​ដើម្បី​ប្រាកដ​ថា​ មាន​ផ្ទៃពោះ ​ឬ​យ៉ាងណា​? ​។

នាង​បញ្ជាក់​ថា​ ប្រសិនបើ​មាន​មែន​ ​នាងនិង​ស្វាមី​ពិតជា​ត្រេកអរ​ ខណៈ​ដែល​ចង់បាន​កូន​ដំបូង​ ដែល​ជា​តំណក់ឈាម​រួម​គ្នា​នេះ​។ ​នាង​​បញ្ជាក់​ថា ​នៅ​ថ្ងៃ​ទី​១០ សីហា​ នេះ ​ក្រោយ​ពី​ពិនិត្យ​ផ្ទៃពោះ​នាង​ក៏​នឹង​មាន​រៀបចំ​កម្មវិធី​ដ៏​ភ្ញាក់ផ្អើល​មួយ ​ជាមួយនឹង​ក្រុមហ៊ុន​ផលិតផល​សម្រាប់​ម្តាយ និង​ទារក​ផង​ដែរ​ ។

តាម​រយៈ​ការ​បញ្ជាក់​នេះ​ បាន​ធ្វើ​ឱ្យ​គេ​ដឹង​ថា នាង​ពិតជា​មាន​ផ្ទៃពោះ​ជាក់​​ប្រាកដ​ណាស់ ហើយ​ក៏​ឆ្លៀត​​ក្នុង​ការ​ចូលរួម​ការ​ផ្សព្វផ្សាយ​ផលិតផល​ថែរក្សា​សុខភាព​ផង​ដែរ ដែល​គេ​ដឹង​ថា នាង​អាច​ប្រើ​ព្រួញ​មួយ​បាញ់​សត្វ​បាន​ដល់​ទៅ​ពីរ​ ដែល​មិន​ត្រឹមតែ​អាច​សម្រេច​បំណង​ពរ​ពោះ​កូន​បាន​តែ​មួយ​នោះ​ទេ​គឺ ​នាង​អាច​រក​ចំណូល​ពី​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​បាន​ថែម​ទៀត​ផង​។

​តារា​ស្រី​វ័យ​៣៨​ឆ្នាំ​រូប​នេះ​ បញ្ជាក់​ថា កន្លង​មក​ នាង​ធ្លាប់​បាន​ពិនិត្យ​សុខភាព និង​ជួប​ក្រុម​វេជ្ជបណ្ឌិត​ជា​ញឹកញាប់​ ដើម្បី​ប្រាកដ​ថា​តើ​នាង​ និង​ស្វាមី​មាន​លទ្ធភាព​ក្នុង​ការ​បង្ក​កំណើត​រួម​គ្នា​បាន​ដែរ​ឬទេ ដែល​លទ្ធផល​គឺ​ល្អ​ទាំង​ពីរ​នាក់​ ។ នាង​បញ្ជាក់​ថា នាង​ចង់​បាន​កូនស្រី ខណៈ​ដែល​លោកជា វិបុល​ជា​ស្វាមី​ចង់បាន​កូនប្រុស ប៉ុន្តែ​នាង​និង​ស្វាមី ​សម្រេច​ហើយ​ថា ​ប្រុស​ឬ​ស្រី​ សុទ្ធតែ​ជា​
កូន ។

​គួរ​បញ្ជាក់​ដែរ​ថា ពិធីករជា វិបុល និងមេម៉ាយ​ក្តៅ​ស្រួយ គង់ សុ​ជាតិ បាន​ដឹក​ដៃ​គ្នា​ចូល​រោងការ​យ៉ាង​អធិកអធម ​កាលពី​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៣ នៅ​គេហដ្ឋាន​របស់នាង​ម្តុំ​ផ្សារ​ថ្មី និង​ទទួលភ្ញៀវ​នៅ​សណ្ឋាគារ អាំង​ទែ​រ​កុង​ទី​ណ​ង់​តា​ល់ ក្រោម​វត្តមាន​មន្ត្រី​មានមុខមាត់ អ្នកជំនួញ និង​សិល្បករ​ជា​ច្រើន​រូប​ទៀត​ ។

អ្នក​នាង​គង់ សុ​ជាតិ ​ថា បើ​ពពោះ​បែប​ណា​ ក៏​ការងារ​សិល្បៈ​មិន​បោះបង់​ដែរ ​ពោល​មាន​តែ​បំពេញ​រាល់​ទាល់តែ​ជិត​គ្រប់​ខែ​ដូច​តារា​សិល្បៈ​មួយ​ចំនួន​ ហើយ​កូន​ពីរ​ពី​មុន​ ក៏​នាង​ធ្វើការ​រហូត​ទាល់តែ​កើត​តែ​ម្តង ​។ ​នាង​រំពឹង​ថា ​មហាជន​និង​មនុស្ស​មួយ​ចំនួន ​និង​បញ្ចប់​ការ​សង្ស័យ​រឿង ​នាង​គ្មាន​កូន​នេះ​ ក្រោយ​ពេល​បំណង​របស់​យើង​ទាំង​ពីរ​បាន​សម្រេច​ជា​ផ្លូវការ​ ។