ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ​ចាប់​ព្រានព្រៃ​២​នាក់

2 ឆ្នាំ មុន
  • មណ្ឌលគិរី

មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​ដែន ជម្រក សត្វព្រៃ​ស្រែ​ពក បាន​ចុះ​ល្បាត​តាមដាន​ស្រាវ ជ្រាវ​បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធន​ធាន​ធម្មជាតិ

ខេត្តមណ្ឌលគិរី ៖ កាលពី​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២២​កន្លង​ទៅ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​ដែន ជម្រក សត្វព្រៃ​ស្រែ​ពក បាន​ចុះ​ល្បាត​តាមដាន​ស្រាវ ជ្រាវ​បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធន​ធាន​ធម្មជាតិ ត្រង់​ចំណុច​ណ​ង​ប៊ួ​រ ដែល​មាន​និ​យាម​ការ ៧៣៤៧៦៤-១៤៦៤១៣០ ស្ថិត​ក្នុង​ភូមិ​ណ​ង​ប៊ួ​រ ឃុំ​ណ​ង​ឃី​ឡឹ​ក ស្រុក​កោះ​ញែក ។

នៅ​ពេល​ចុះ​ល្បាត​នោះ បាន​ប្រទះ​ឃើញ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​២​គ្រឿង ស្ពាយ​កាំភ្លើង​អាកា​១​ដើម និង​កាំភ្លើង​កែ​ច្នៃ​ឆ្នុក​ដូង​១​ដើម​ចង​នៅ​លើ​ម៉ូតូ ។ ខណៈ​ឃើញ​ដូច្នេះ កម្លាំង​សមត្ថ​កិច្ច​បាន​ស្ទាក់​ចាប់ តែ​ជនសង្ស័យ​ដឹងខ្លួន​ក៏​ជិះ
ម៉ូតូ​រត់គេច ហើយ​ក្រុមការងារ​បាន​ជិះ​ម៉ូតូ​ដេញ​តាម​និង​បាន​បំ​បុក​ម៉ូតូ​ជនសង្ស័យ​ពីក្រោយ​ឲ្យ​ដួល ។ ពេល​នោះ​ជនសង្ស័យ​បាន​ក្រោកឈរ​ទាញ​កាំភ្លើង​បើក​សោ​បម្រុង​បាញ់​មក​លើ​សមត្ថ​កិច្ច តែ​សមត្ថកិច្ច​បាន​ស្ទុះ​ទៅ​ចាប់​កាំភ្លើង​ជាប់ រួច​ដកហូត​កាំភ្លើង​ពី​ជនសង្ស័យ និង​ចាប់​ឃាត់ខ្លួន​បាន​ទាំង​២​នាក់ ។

ជាមួយនឹង​ការ​ចាប់​ឃាត់ខ្លួន​នេះ សមត្ថកិច្ច​ក៏​បាន​រឹបអូស​វត្ថុ​តាង​មាន កាំភ្លើង​អាកា​ស្វ័​យ​បត់​១​ដើម គ្រាប់​៣៧​គ្រាប់ កាំភ្លើង​ឆ្នុក​ដូង​១​ដើម គ្រាប់​បា​ដាង​ចំនួន​៥០​គ្រាប់ និង​រំសេវ​ផ្ទុះ​កន្លះ​ដប ម៉ូតូ​ម៉ាក​វេ​៉​វ​ឆ្លាម​១​គ្រឿង និង​ម៉ូតូ​ម៉ាក​វេ​វ​អេស​១​គ្រឿង ។ វត្ថុ​តាង​ទាំងអស់ ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​ស្នាក់​ការ​ត្រពាំង​ត្រាច ដើម្បី​បន្ត​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ