ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រស់នៅ​ស្គាល់​សេចក្តី​ពិត​ទើប​ជីវិត​បាន​ស្ងប់​សុខ

2 ឆ្នាំ មុន

ជីវិត​ដែល​រស់នៅ​មាន​សេចក្តីសុខ​ស្ងប់​គឺជា​ជីវិត​ដែល​រស់នៅ​ស្គាល់​សេចក្តី​ពិត​ក្នុង​លោក គឺជា​ការ​ស្គាល់​នូវ​សច្ចធម៌ ដែល​ជា​ធម៌​នៃ​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​បាន​ត្រាស់​ដឹង ហើយ​សម្តែង​ឱ្យ​មនុស្ស​ទាំងឡាយ​បាន​រួច​ពី​គ្រោះ​អវិជ្ជា និង​រំដោះខ្លួន​ចេញពី​វដ្តទុក្ខ​នេះ ព្រោះ​បើ​ព្រះពុទ្ធ​មិន​បាន​សម្តែង​សច្ចធម៌​ទាំង​បួន​នេះ​ទេ សត្វលោក​នៅ​តែ​ត្រូវ​អវិជ្ជា​គ្រប​សង្កត់ និង​មិន​អាច​រំដោះខ្លួន​ឱ្យ​រួច​ពី​សេចក្តី​ទុក្ខ​បាន​ឡើយ ។ មនុស្ស​គប្បី​ព្យាយាម​រក​ផ្លូវ​រំដោះខ្លួន​ឲ្យ​រួច​ចាក​ផុត​ពី​ចំណង​នៃ​សេចក្តី​ទុក្ខ​ដែល​កើត​ចេញ​មក​ពី​អវិជ្ជា…

ជីវិត​ដែល​រស់នៅ​មាន​សេចក្តីសុខ​ស្ងប់​គឺជា​ជីវិត​ដែល​រស់នៅ​ស្គាល់​សេចក្តី​ពិត​ក្នុង​លោក គឺជា​ការ​ស្គាល់​នូវ​សច្ចធម៌ ដែល​ជា​ធម៌​នៃ​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​បាន​ត្រាស់​ដឹង ហើយ​សម្តែង​ឱ្យ​មនុស្ស​ទាំងឡាយ​បាន​រួច​ពី​គ្រោះ​អវិជ្ជា និង​រំដោះខ្លួន​ចេញពី​វដ្តទុក្ខ​នេះ ព្រោះ​បើ​ព្រះពុទ្ធ​មិន​បាន​សម្តែង​សច្ចធម៌​ទាំង​បួន​នេះ​ទេ សត្វលោក​នៅ​តែ​ត្រូវ​អវិជ្ជា​គ្រប​សង្កត់ និង​មិន​អាច​រំដោះខ្លួន​ឱ្យ​រួច​ពី​សេចក្តី​ទុក្ខ​បាន​ឡើយ ។

មនុស្ស​គប្បី​ព្យាយាម​រក​ផ្លូវ​រំដោះខ្លួន​ឲ្យ​រួច​ចាក​ផុត​ពី​ចំណង​នៃ​សេចក្តី​ទុក្ខ​ដែល​កើត​ចេញ​មក​ពី​អវិជ្ជា ជា​ហេតុ​ឲ្យ​មាន​កិលេស​, មាន​តណ្ហា ការ​ប៉ងប្រាថ្នា​, ការ​ចង់បាន​, ការ​ជាប់​វង្វេង​លង់​ក្នុង​រូប​កាយ​ខ្លួនឯង ប្រកាន់​ថា​ជា​របស់​ខ្លួន និង​ជាប់​វង្វេង​លង់​ក្នុង​រូប​សម្រស់​, រស​, សំឡេង , ក្លិន និង​ការ​ត្រេកត្រអាល ជាប់ជំពាក​ក្នុង​លោភៈ មានទ្រព្យ​សម្បត្តិ​, យសស័ក្តិ អំណាច​ជាដើម ដែល​ជា​ចំណង​នៃ​សេចក្តី​ទុក្ខ​ទាំងពួង ។

អ្នក​ទស្សនវិជ្ជា​ពុទ្ធសាសនា​ពោល​ថា សត្វលោក​ដែល​ជាប់ជំពាក់​ក្នុង​ភព ជា​បច្ច័យ​នាំ​ឱ្យ​មានការ​កើត ចាស់ ឈឺ ស្លាប់​ជាប់​ក្នុង​សង្សារវដ្ត​នេះ​មក​ពី​អវិជ្ជា​ដែល​ជាដើម​ចមនាំ​សត្វ​ឱ្យ​ដល់​នូវ​មហាសមុទ្រ​ទុក្ខ​ក្នុង​លោក​នេះ គឺការអស់ទៅនៃសេចក្តីសុខ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ