ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកស្តាយ! តារា​ជើង​ចាស់​ថៃ​ដ៏​ល្បី១រូប​ ទទួលមរណភាព​ដោយសារ​ជំងឺ​ម្យ៉ាង​

4 ឆ្នាំ មុន

ថៃ ៖ នៅ​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០២២ មាន​ដំណឹង​ដ៏​ភ្ញាក់ផ្អើល​មួយ ដោយនៅ​ក្នុង​វិស័យ​សិល្បៈ​របស់​ថៃ បាន​បាត់បង់​

ថៃ ៖ នៅ​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០២២ មាន​ដំណឹង​ដ៏​ភ្ញាក់ផ្អើល​មួយ ដោយនៅ​ក្នុង​វិស័យ​សិល្បៈ​របស់​ថៃ បាន​បាត់បង់​តារា​សម្ដែង​ដ៏​មាន​ជំនាញ និង​ទេព​កោសល្យ​១​ដួង​ទៀត​ហើយ គឺ​លោក Toi Setha Sirachaya ដែល​ទទួលមរណភាព​នៅ​វ័យ​៧៧​ឆ្នាំ ដោយសារ​ជំងឺមហារីក​សួត​ដំណាក់កាល​ទី​៤​។

បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន Thairath បានឱ្យ​ដឹង​ថា លោក Toi Setha Sirachaya ត្រូវ​បាន​រក​ឃើញ​ថា មាន​ជំងឺមហារីក​សួត​កាលពី​ឆ្នាំ ២០១៩​។ ប៉ុន្តែ​នៅ​រយៈពេល​ចុង​ក្រោយ​នេះ រាង​កាយ​របស់​លោក​បាន​ចុះ​ខ្សោយ បន្ទាប់​ពី​ទទួល​បានការ​ព្យាបាល​ដោយ​ចាក់​គីមី​។ ខណៈ​ក្រៅពី​មាន​ជំងឺមហារីក​សួត កាលពី​ឆ្នាំ​មុន លោក​ក៏​ធ្លាប់​បាន​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ ផង​ដែរ​។

លោក Toi Setha Sirachaya កើត​នៅ​ឆ្នាំ ១៩៤៤ បាន​ប្រឡូក​វិស័យ​សិល្បៈ​លើក​ដំបូង​ក្នុង​វ័យ​១៦​ឆ្នាំ ជា​អ្នកចម្រៀង​ក្នុង​រង់​តន្ត្រី The Impossibles​។ លុះ​ក្រោយមក​ជា​បន្តបន្ទាប់ លោក​បាន​វិវឌ្ឍន៍​ខ្លួន​ក្លាយទៅជា​តារា​សម្តែង និង​ជា​ពិធីករ​ដោយ​បាន​សម្តែង​ខ្សែភាពយន្ត និង​កម្មវិធី​ទូរទស្សន៍​ជា​ច្រើន​។

ដោយសារ​តែ​ទេព​កោសល្យ​នេះ​ហើយ បាន​ធ្វើ​ឱ្យ​ប្រជាប្រិយភាព​លោក​ល្បី​សុសសាយ​ទូ​ទាំង​ប្រទេស​ថៃ រហូត​ក្លាយជា​តារា​តំណាង​ជាតិ​មួយ​រូប​ផង​ដែរ​។ ខណៈ​ប្រជាជន​ខ្មែរ​ជា​ច្រើន​ក៏​ស្គាល់ និង​ធ្លាប់​ទស្សនា​ខ្សែភាពយន្ត​របស់​លោក​ផង​ដែរ​។

សូម​ជម្រាប​ថា លោក Toi Setha Sirachaya គឺជា​ស្វាមី​របស់​តារា​សម្តែង​ស្រី​ជើង​ចាស់​ដ៏​ល្បីឈ្មោះ​របស់​ថៃ​គឺ​លោកស្រី Aranya Namwong ដោយ​បាន​ចំណងដៃ​កូនស្រី​ម្នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ