ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​នេះ​! ប្រកាស​​សាល​ក្រម​​​សំណុំរឿង​​​លោក​ស​​ម រង្ស៊ី

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ គិតត្រឹម​វេលាម៉ោង១០ព្រឹក​ថ្ងៃទី​២៨ កក្កដា ២០១៦ នេះ ​​បាន​​ប្រកាសសាល​ក្រម​​លើ​​សំណុំរឿង​លោកសម រ​ង្ស៊ី បរិហារកេរ្តិ៍​សម្តេចហេង សំ​រិ​ន តាម Facebook សម្រេច​ពិន័យ​ទឹក​ប្រាក់​១០លាន​រៀល និង​សំណង​ជំងឺចិត្ត​១៥០លាន​រៀល​ ដល់​ភាគី​​ជន​​រងគ្រោះ ដែលអង្គសវនាការនេះ​ជំនុំជម្រះ​​ចៅក្រម​ លោក​រស់ ច័ន្ទពិសិដ្ឋ និង​​តំណាង​អយ្យ​ការ​ លោកវង្ស ប៊ុនវិសុទ្ធ ។

រាជធានីភ្នំពេញ ៖ គិតត្រឹម​វេលាម៉ោង១០ព្រឹក​ថ្ងៃទី​២៨ កក្កដា ២០១៦ នេះ ​​បាន​​ប្រកាសសាល​ក្រម​​លើ​​សំណុំរឿង​លោកសម រ​ង្ស៊ី បរិហារកេរ្តិ៍​សម្តេចហេង សំ​រិ​ន តាម Facebook សម្រេច​ពិន័យ​ទឹក​ប្រាក់​១០លាន​រៀល និង​សំណង​ជំងឺចិត្ត​១៥០លាន​រៀល​ ដល់​ភាគី​​ជន​​រងគ្រោះ ដែលអង្គសវនាការនេះ​ជំនុំជម្រះ​​ចៅក្រម​ លោក​រស់ ច័ន្ទពិសិដ្ឋ និង​​តំណាង​អយ្យ​ការ​ លោកវង្ស ប៊ុនវិសុទ្ធ ។ សំណុំរឿង​លោក សម រ​ង្ស៊ី បរិហារ​​កេ​រ្តិ៍​សម្តេច​ហេង សំ​រិ​ន នឹង​បើក​សវនាការ​ព្រឹកនេះ

គួរ​រំលឹកថា តាម​ដីកា​កោះហៅ​ចុះ​ថ្ងៃ​ទី​១ ធ្នូ ២០១៥ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោកវង្ស ប៊ុ​ន​វិសុទ្ធ បាន​ចេញ​ដីកាកោះ​ឱ្យ​លោក​សម រ​ង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ចូល​ទៅ​កាន់ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ពី​​ថ្ងៃ​ទី​៤ មក​រា ២០១៦ វេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក ដើម្បី​ធ្វើការ​សាកសួរ​ពាក់ព័ន្ធ​នឹង​សំណុំរឿង​បរិហារកេរ្តិ៍​ជា​សាធារណ​:​តាម​បណ្តាញ​​សង្គម​ហ្វេ​ស​ប៊ុ​ក លើ​ពាក្យបណ្ដឹង​លោកគី តិច មេធាវី​តំណាង​ដោយ​អាណត្តិ​ឲ្យ​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ហេង សំ​រិ​ន ។

ដើមចម​នៃ​ពាក្យបណ្ដឹង​នោះ ​គឺកាលពី​ថ្ងៃ​ទី​១៧ វិច្ឆិកា ២០១៥ ផេ​ក​ហ្វេ​ស​ប៊ុ​ក​ជា​ផ្លូវការ​របស់ លោកសម រ​ង្ស៊ី បាន​សរសេរ​អត្ថបទ​ដោយ​ភ្ជាប់​ជាមួយ​រូបភាព​វី​ដេ​អូ​មួយ​ថា យើង​ចង​ចាំ​ថា​របប​កើត​ថ្ងៃ​៧ មក​រា ១៩៧៩ បាន​ឲ្យ​តុលាការ​របស់​គេ​កាត់ ទោស​ប្រហារ​ជីវិត សម្តេចព្រះ​នរោត្តម សីហ​នុ ដោយ​ចោទ​ព្រះ​អង្គ​ថា​ជា​ជន​ក្បត់ជាតិ ។

លោក សម រ​ង្ស៊ី ផង​ដែរ​ក៏​ធ្លាប់​មាន​ដីការ​កោះហៅ ឲ្យ​ចូលខ្លួន​ទៅ​កាន់ សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៤ ធ្នូ ២០១៥ ដើម្បី​សាកសួរ​ទាក់ទិន នឹង​បទ​ចោទ​.​សមគំនិត​ក្នុង​អំពើ​ក្លែងបន្លំ​ឯកសារ​សាធារណៈ​.​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង និង​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹង​ក​វរ​ធ្ងន់ ​ដល់​សន្តិសុខ​សង្គម​​ប្រព្រឹត្ត​ទៅ​ កាលពី​ថ្ងៃ​ទី​១២​ និង​១៣​ សីហា ឆ្នាំ​២០១៥ បទ​បញ្ញា​ត្តិ​ដែល​មាន​ចែងតាម​មាត្រា ២៩, ៦២៩,៦៣០ និងមាត្រា​៤៥៩ នៃ​ក្រមព្រហ្មទណ្ឌ ។

ចំណែកឯ​ពាក្យបណ្ដឹង​មួយ ផ្សេង​ទៀត គឺ​លោក សម រង្ស៊ី ត្រូវ​បាន​ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោកស្រី​ស៊ឺ វណ្ណ​នី បាន​បង្គាប់​ឱ្យ​ចាប់ខ្លួន​លោកសម រ​ង្ស៊ី ដាក់​ពន្ធនាគារ​ចំនួន​ពីរ​ឆ្នាំ តាម​អំណាច​សាលដីកា​របស់​សាលា​ឧទ្ធរណ៍ ពី​បទ​បរិហា​កេរ្តិ៍​ជា​សាធារណៈ ​និង​ញុះញង់ឱ្យ​​មាន​ការ​រើសអើង បន្ទាប់​ពី​លោក​សម រ​ង្ស៊ី ថ្លែង​នៅ​សារមន្ទីរ​ជើងឯក​ កាលពី​អំឡុង​ឆ្នាំ២០០៨ថា​ លោកហោ ណាំ​ហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស គឺជា​អតីត​មេ​គុក​សម័យ​ខ្មែរក្រហម ។