រាជធានីភ្នំពេញ ៖ សំណុំរឿងលោក សម រង្ស៊ី បរិហារកេរ្តិ៍សម្តេច ហេង សំរិន តាម Facebook ត្រូវសាលាដំបូងរាជធានីភ្នំពេញលើកយកមកបើកសវនាការនៅព្រឹកថ្ងៃទី២៨ កក្កដា ២០១៦ ។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៥ ប្រធានគណបក្សប្រឆាំងដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសបានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គម (Facebook) មានខ្លឹមសារថា «យើងចងចាំងថា របបកើតថ្ងៃទី៧ មករា ១៩៧៩ បានឲ្យតុលាការរបស់គេ កាត់ទោសប្រហារជីវិត សម្តេចព្រះនរោត្តមសីហនុ ដោយចោទប្រកាន់ថាជាជនក្បត់ជាតិ» ។
ក្រោយមកការចោទប្រកាន់តាម Facebook ពីសំណាក់លោក សម រង្ស៊ី ខាងលើនេះ ក៏ត្រូវបានមេធាវីសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាគឺលោក គី តិច សម្រេចដាក់ពាក្យបណ្តឹងតែម្តង ៕
ចែករំលែកព័តមាននេះ