ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​វិទ្យាសាស្ត្រ​រក​ឃើញ​ក្រុង​អេ​ហ្ស៊ី​ប​បុរាណ​ក្នុង​សមុទ្រ

7 ឆ្នាំ មុន

ក្រុម​អ្នក​វិទ្យាសាស្ត្រ​មួយ​ក្រុម​បាន​រក​ឃើញ​ក្រុង​បុរាណ​អេ​ហ្ស៊ី​ប​នៅ​បាតសមុទ្រ​ប្រទេស​អេ​ហ្ស៊ី​ប​ដែល​គេ​សន្និដ្ឋាន​ថា​បាន​បាត់បង់​អស់​រយៈពេល​ជា​យូរអង្វែង​មក​ហើយ ។ ក្រុង​បុរាណ​នោះ​គឺជា​ក្រុង​បុរាណ Heracleion

ក្រុម​អ្នក​វិទ្យាសាស្ត្រ​មួយ​ក្រុម​បាន​រក​ឃើញ​ក្រុង​បុរាណ​អេ​ហ្ស៊ី​ប​នៅ​បាតសមុទ្រ​ប្រទេស​អេ​ហ្ស៊ី​ប​ដែល​គេ​សន្និដ្ឋាន​ថា​បាន​បាត់បង់​អស់​រយៈពេល​ជា​យូរអង្វែង​មក​ហើយ ។ ក្រុង​បុរាណ​នោះ​គឺជា​ក្រុង​បុរាណ Heracleion ដែល​កប់​បាត់​ក្រោម​សមុទ្រ ។ ទោះជា​យ៉ាងណា​ក៏​ដោយ ១២០០​ឆ្នាំ​ក្រោយមក​ទីក្រុង​បុរាណ​នោះ​ត្រូវ​គេ​រក​ឃើញ​នៅ​ឆកសមុទ្រ Aboukir របស់​ប្រទេស​អេ​ហ្ស៊ី​ប ។

ក្រុង​បុរាណ Heracleion មាន​អាយុកាល​ក្រោយ​សតវត្សរ៍​ទី​៦ មុន​គ្រឹ​ស្ត​សករាជ ហើយ​មាន​វត្ថុ​បុរាណ​ល្អ​ប្រណីត​ជា​ច្រើន ។ មាន​រូបសំណាក​ព្រះ និង​រូបសំណាក​ទេពធីតា​កម្ពស់​ជាង​៤​ម៉ែត្រ​ឆ្លាក់​ពី​ថ្ម​ក្រា​នី​ត សិលា​ច​រឹក មាស រូបចម្លាក់​សំរឹទ្ធិ​របស់​ព្រះ​ចៅប៉ា​រ៉ា​អុង​នៃ​រជ្ជកាល​ទី​២៦ និង​ថ្ម​មាន​តម្លៃ​ដ៏​កម្រ​ជា​ច្រើន​ទៀត​។ ការ​រុករក​នេះ​មាន​ទំហំ​ធំធេង​ក្នុង​សហគមន៍​អភិរក្ស​ជា​ប្រវត្តិសាស្ត្រ និង​ត្រូវ​បាន​គេ​តម្កល់​ទុក​ក្នុង​សារមន្ទី​ជុំវិញ​ពិភពលោក ៕