សួនទឹកម៉ាយ៉ា (Maya Water Park) នៅក្រុងសៀងហៃ បានរៀបចំការប្រកួត «ថើបគ្នាក្នុងទឹក» ដើម្បីពិសោធន៍រកគូស្នេហ៍ដ៏ស្មោះស្ម័គ្រ និងមានភាពអត់ធ្មត់ ។ ពិធីនោះមានគូស្នេហ៍ចូលរួមប្រកួតចំនួន២០គូ ។
ពិធីប្រកួតបានចាប់ផ្តើម ខណៈគណៈកម្មការប្រកាសឱ្យគូស្នេហ៍នាំគ្នាមុជទឹក និងថើបគ្នា។ រំលងបាន៣០វិនាទី មានគូស្នេហ៍មួយចំនួនយល់ព្រមចុះចាញ់ និងងើបចេញពីក្នុងទឹករកខ្យល់ដកដង្ហើម ។ គូស្នេហ៍ដែលឈ្នះការប្រកួតចំណាយពេលថើបគ្នានៅក្នុងទឹកបានយូរដល់ទៅ១នាទី និង១៥វិនាទី ទទួលរង្វាន់ចិញ្ចៀនពេជ្រមួយវង់មានតម្លៃជាង១.៤០០ដុល្លារ ៕
ចែករំលែកព័តមាននេះ