ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វែង សុជាតា ញញឹម​គ្រាន់តែ​ជា​សម្បក តែ​ក្នុង​កាយ​វិញ​ផុង​ទៅ​ដោយ​វិបត្តិ​ចាក់ស្រេះ

2 ឆ្នាំ មុន
  • ភ្នំពេញ

ព​ស្រស់​ស្អាត ស្នាមញញឹម​ដែល​ទាញ​ត្រឡប់​មក​វិញ​នៅ​មិន​ទាន់​អាច​ធ្វើ អោយ​អ្នក​នាង ស្វែង សុជាតា មាន​អារម្មណ៍

រាជធានី​ភ្នំពេញ ៖ ភាព​ស្រស់​ស្អាត ស្នាមញញឹម​ដែល​ទាញ​ត្រឡប់​មក​វិញ​នៅ​មិន​ទាន់​អាច​ធ្វើ អោយ​អ្នក​នាង ស្វែង សុជាតា មាន​អារម្មណ៍​ស្រស់ស្រាយ​មក​វិញ​បាន​ទាំងស្រុង​នោះ​ទេ​។ ហើយ​វិបត្តិ​ដ៏​ច្រើន​ចំណុច​បាន​ហក់​មក​រំខាន​អារម្មណ៍​តារា​ជើង​ចាស់ ពូកែ​សម្តែង​តួ​ឆ្នាស់​រូប​នេះ​។

អ្នក​នាង​នៅ​តែ​បង្ហើប​ថា មាន​បញ្ហា​ច្រើន​ក្នុង​បេះដូង ដែល​នាង​តតាំង​ឡើង​វិញ ដើម្បី​កុំអោយ​គេ​ថា នាង​ពូកែ​សម្តែង បោក​បញ្ឆោត ហើយ​អោយ​ភ្លឺភ្នែក​ថា ការ​លើក​ឡើង​នេះ កាន់តែ​ធ្វើ​អោយ​យើង​ខំ​ត​ទៀត​។ ហើយ​កំពូល​តារា​សម្ដែង ស្វែង សុជាតា បាន​ចូលខ្លួន​និយាយ​រឿងរ៉ាវ​លំបាក​ក្នុង​ជីវិត​របស់​ខ្លួន​តាម​រយៈ​កម្មវិធី​សម្ភាសន៍ VTalk កាលពី​ពេល​ថ្មី​ៗ​នេះ​ផង​ដែរ​។

អ្នក​នាង​បាន​អះអាង​ថា ជីវិត​របស់​អ្នក​នាង​បាន​បាត់បង់​អ្វី​ៗ​គ្រប់យ៉ាង និង​ធ្លាក់​ដល់​ចំណុចសូន្យ​តែ​ម្ដង នៅ​ពេល​ប្រទេស​កម្ពុជា​ប្រកាស​បិទ​ខ្ទប់​មួយ​រយៈ​ក្នុង​ស្ថានភាព​ដ៏​លំបាក​នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩​។ អ្នក​នាង​ថា អ្នក​នាង​ក៏​ត្រូវ​រងបន្ទុក​ដោះស្រាយ​បំណុល​ដែល​ជាប់ជំពាក់​បន្ត​ពី​ជីវិត​គូ​ជាមួយ​អតីត​ស្វាមី​។

អ្នក​នាង ស្វែង សុជាតា បាន​សម្រក់​ទឹកភ្នែក​នៅ​មុខ​កាមេរ៉ា ហើយ​និយាយ​រៀបរាប់​ដោយ​មិន​លាក់លៀម​ថា កូន​អ្នក​នាង​ទាំងអស់​មាន​៤​នាក់ ហើយ​នៅ​អំឡុង​ពេល​បិទ​ខ្ទប់​កូន​ៗ​របស់​អ្នក​នាង​បាន​ចាក​ចេញពី​អ្នក​នាង​ទៅ​រស់នៅ​ជាមួយនឹង​ស្វាមី ព្រោះ​អ្នក​នាង​គ្មាន​សល់​ទ្រព្យសម្បត្តិ​អ្វី​នៅ​ក្នុង​ខ្លួន​ទៀត​ឡើយ គឺ​មាន​តែ​ខ្លួន​ទទេ​។ សូ​ម្បី​តែ​ផ្ទះ​ទាំងអស់ ក៏​ត្រូវ​ប្រគល់​ជូន​បុរី​វិញ ដោយសារ​តែ​គ្មាន​លិទ្ធ​ភាព​បង់លុយ​បន្ដ​ទៀត​។

អ្នក​នាង​យំ​ផង និយាយ​ផង​ថា ពេល​ខ្លះ​អ្នក​នាងរង​សម្ពាធ​នៅ​ក្នុង​ជីវិត​ខ្លាំង​មែនទែន ធ្លាក់ខ្លួន គ្មាន​បាយ​ញ៉ាំ គ្មាន​ជម្រក គ្មាន​កម្លាំងចិត្ត រស់​ពឹង​លើ​ជីវិត​ឯកោ​របស់​អ្នក​នាង ជាមួយនឹង​ជំងឺ​ប្រចាំ​កាយ​។

ស្វែង សុជាតា ក៏​បាន​និយាយ​ដោយ​មិន​លាក់លៀម​បន្ត​ទៀត​ថា នៅ​ពេល​រង​សម្ពាធ​ក្នុង​ជីវិត​ខ្លាំង​ពេក មាន​ពេល​ខ្លះ​អ្នក​នាង​បាន​សម្រាត​ខោអាវ​ចេញពី​ខ្លួន ហើយ​ដើរ​ស្រែកយំ​មួយ​ទំហឹង​តែ​ម្ដង​នៅ​ក្នុង​បន្ទប់​គេង​ម្នាក់ឯង​។ អ្នក​នាង​បន្ដ​ថា មាន​ពេល​ខ្លះ​ទៀត អ្នក​នាង​ត្រូវ​លាក់​អារម្មណ៍​ឈឺចាប់​របស់​ខ្លួន​មិន​ឱ្យ​ក្រុមការងារ ឬ​មនុស្ស​នៅ​ជុំវិញ​ខ្លួន​ដឹង​ឡើយ​។

អ្នក​នាង​បាន​ទៅ​សុំ​សិល្បករ​ម្នាក់​ស្នាក់​នៅ​ជាមួយ ហើយ​ពេល​ខ្លះ​ទៀត អ្នក​នាង​បាន​ដេក​នៅ​ក្បែរ​កង់​ឡាន ឬ​នៅ​លើ​ដី ដើម្បី​បន្ធូរ​អារម្មណ៍​តានតឹង​ក៏​មាន​។ អ្នក​នាង ស្វែង សុជាតា និយាយ​ថា មាន​សិល្បករ​ម្នាក់ ដែល​អ្នក​នាង​ហ៊ាន​និយាយ​រឿងរ៉ាវ​ក្នុង​ជីវិត​ខ្លួន​ប្រាប់ និង​ទុកចិត្ត​បាន​បំផុត​នោះ គឺ​លោក ទេព រិ​ន​ដា​រ៉ូ ដែល​លោក​តែងតែ​ផ្ដល់​កម្លាំងចិត្ត​ប្រាប់​ឱ្យ​អ្នក​នាង​តស៊ូ​ក្នុង​ជីវិត​រហូត​មក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ