ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផលិតករ ​ហ៊ុយ យ៉ា​ឡេ​ង ជួប​គ្រោះម្តុំ​ជួរភ្នំពេជ្រនិល

2 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តព្រះសីហនុ ៖ លោក​ហ៊ុយ យ៉ា​ឡេ​ង បាន​បង្ហោះ​រូបភាព​ខូចខាត​ឡាន ផ្នែក​ខាង​មុខ​ខ្ទេច​ក្រោយ​ជួប​គ្រោះថ្នាក់​

ខេត្តព្រះសីហនុ ៖ លោក​ហ៊ុយ យ៉ា​ឡេ​ង បាន​បង្ហោះ​រូបភាព​ខូចខាត​ឡាន ផ្នែក​ខាង​មុខ​ខ្ទេច​ក្រោយ​ជួប​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ម្តុំ​លោកយាយ​ម៉ៅ ជួរ​ភ្នំ​ពេជ្រនិល ផ្លូវជាតិ​លេខ​៤ ។ ហេតុការណ៍​នេះ​​បាន​ធ្វើ​អោយបណ្តា​ក្រុម​សិល្បករ ដែល​ស្គាល់​លោក​ សម្តែងក្តី​តក់ស្លុ.ត​ និងភ័.យបុក​ពោះ​មិន​តិច​នោះ​ទេ ​ប៉ុន្តែ​​បាន​​ធូរចិត្ត​មក​វិញ ក្រោយពី​​សាម៉ី​ខ្លួន មិន​មានរងគ្រោះថ្នាក់​អ្វី​ក្រៅពី​ខូច​ខាតឡាននោះទេ នេះ​ពិតជា​ទឹកដោះ​ម្តាយ​ថ្លៃ​។

លោក​ហ៊ុយ យ៉ា​ឡេ​ង បាន​សរសេរ​​សារបង្ហោះនៅលើបណ្តាញសង្គម​​ហ្វេសប៊ុក​នា​ព្រឹក​ថ្ងៃ​ទី​១៣ កុម្ភៈ ឆ្នាំ​២០២២ នេះ​ថា «​ឃើញ​ឡាន​ភ័.យ​ហូរ​ទឹក​​ក្នែ​ក លើក​ទី​២​របស់​វា ។​ កុំ​មាន​លើក​ទី​៣​អាប្អូន​! អរគុណ​លោកយាយ​ម៉ៅ​ជួយ​កូនចៅ
ខូច​តែ​​ឡាន​។​»

យ៉ាងណា​ក៏​ដោយ លោក​យ៉ា​ឡេ​ង ក៍​ទទួល​បាន​នូវ​អារម្មណ៍​តក់ស្លុ.ត​ខ្លាំង​ណាស់​ដែរ ក្នុង​ពេល​ដែល​លោក ជួប​ហេតុការណ៍​ស្តែងៗបែប​នេះ​សារ​ជា​ថ្មី ហើយក៍​មិន​ចង់​ជួប​ទៀត​នោះ​ទេ​។ លោក​នៅ​តែ​ចាត់​ទុក​ថា អំពើ​ល្អ​មិន​ស្រយុត​នោះ​ទេ​ទៅ​ណា បារមី​តាម​ជួយ​ថែរក្សា​ជា​និច្ច​។

លោក ហ៊ុយ យ៉ា​ឡេ​ង មហាជន​បាន ស្គាល់​ថា គឺជា​បុរស​ស៊ូ​ខ្លាំង​នឹង​ការងារ​វិស័យ​ភាពយន្ត ដោយសារ​លោក​តែងតែ​យក​ខ្លួន​ទៅ​ប្រឡូក​ក្នុង​កុន​នីមួយ​ៗ សឹង​គ្រប់​រឿង ឬ​អាច​ហៅ​ថា « អ្នកនិពន្ធ​រឿង​ខ្លួនឯង សម្តែង​ខ្លួនឯង » ដោយ វណ្ណ​កម្ម ខ្សែភាពយន្ត​បែប​ជីវិត​របស់​លោក​បាន​ដើរតួ​ជា​អ្នកនិពន្ធ​ផលិតករ ចាងហ្វាង និង​តួ​សម្តែង​នោះ​រួម​មានរឿង ថ្មី​នៅ​មិន​ទាន់ ចាក់​បញ្ចាំង​នៅឡើយ គឺ​រឿង «​គ្រោះ​ជីវិត កូ​វី​ដ ១៩» រឿង​« ដើម្បី​កូន » បាន​ចាក់​បញ្ចាំង តាម​រោង មហោស្រព​ភាពយន្ត ទាំង ក្នុងស្រុក​ខ្មែរ និង​បរទេស ខណៈ រឿង​បញ្ចាំង​រួច មានរឿង « វិកលចរិត »​រឿង « ធ្ន​ប់ »​រឿង​« ទារុ.ណកម្ម​ខ្មោច »​រឿង​« អា​កុក​ អា​ច្រវ៉ា » និង​រឿង « អា​ព្រឿ​ង​ងា.ប់​ហើយ » ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ