ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុណ្យ​លេង​ភក់​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​លើក​ទី​19​ប្រចាំឆ្នាំ​2016

7 ឆ្នាំ មុន

ពិធីបុណ្យ​លេង​ភក់​ជា​ពិធីបុណ្យ​ប្រចាំឆ្នាំ​រៀបចំ​ឡើងជា​រៀង​រាល់​ឆ្នាំ នៅ​រដូវក្តៅ​ក្នុង​ទីក្រុង Boryeong ឆ្ងាយ​ពី​ក្រុង​សេ​អ៊ូ​ល កូរ៉េ​ខាងត្បូង ទៅ​ភាគ​ខាងត្បូង​ប្រហែល​២០០​គីឡូម៉ែត្រ ។

ពិធីបុណ្យ​លេង​ភក់​ជា​ពិធីបុណ្យ​ប្រចាំឆ្នាំ​រៀបចំ​ឡើងជា​រៀង​រាល់​ឆ្នាំ នៅ​រដូវក្តៅ​ក្នុង​ទីក្រុង Boryeong ឆ្ងាយ​ពី​ក្រុង​សេ​អ៊ូ​ល កូរ៉េ​ខាងត្បូង ទៅ​ភាគ​ខាងត្បូង​ប្រហែល​២០០​គីឡូម៉ែត្រ ។

ពិធីបុណ្យ​នោះ​រៀបចំ​ឡើងជា​លើក​ដំបូង​នៅ​ឆ្នាំ​១៩៩៨ និង​នៅ​ឆ្នាំ​២០០៧ មាន​មនុស្ស​ចូលរួម​ដល់​ទៅ ២,២​លាន​នាក់​ឯណោះ​ក្នុង រយៈពេល​ប្រហែល​២​ស​ប្តា​ហ៍ ។ ពិធី​នេះ​ត្រូវ​នឹង​ចុង​ស​ប្តា​ហ៍​ទី​២ នៃ​ខែកក្កដា ដោយនៅ​ក្នុង​ឆ្នាំ​២០១៦​នេះ​រៀបចំ​ឡើង​ចាប់ពី​ថ្ងៃ​ទី​១៥ កក្កដា ដល់​ថ្ងៃ​ទី​២៤ កក្កដា ។

ចំពោះ​ភក់​ដែល​ប្រើប្រាស់​នៅ​ក្នុង​ពិធី​ត្រូវ​ដឹក​ជញ្ជូន​ទៅ​តំបន់ឆ្នេរ Daecheon ពី​ឆ្នេរ​ភក់​នៅ​ទីក្រុង Boryeong ។ ភក់​នោះ​សំបូរ​ដោយសារ​ធាតុ​រ៉ែ និង​យក​ទៅ​ប្រើ​សម្រាប់​ផលិត​ជា​គ្រឿងសំអាង​ការពារ​ស្បែក​មុខ ។

កាលពីដើម​ឡើយ ពិធីបុណ្យ​លេង​ភក់​រៀបចំ​ឡើង​ដើម្បី​ឃោសនា​ពី​ផលិតផល​គ្រឿងសំអាង​ផលិត​ចេញពី​ភក់​នៅ​ក្រុង Boryeong ប្រទេស​កូរ៉េ​ខាងត្បូង ៕