ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ម៉ូ​ដែល​ស្រី​2​នាក់​ទៅ​ដណ្តើមពានរង្វាន់​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី ២១ ខែកក្កដា ២០១៦ តារា​ម៉ូ​ដែល​ស្រី​ពីរ​រូប​នៅ​ក្នុង​ក្រុម​បង្ហាញ​ម៉ូ​ដ សាន់​ស៊ុប​ភើ ម៉ូ​ដែល ខេ​ម​បូ​ឌា បាន​ទៅ​ចូលរួម​ប្រកួត​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ីក្នុង​កម្មវិធី Miss Chinese Cosmos Southeast Asia 2016

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី ២១ ខែកក្កដា ២០១៦ តារា​ម៉ូ​ដែល​ស្រី​ពីរ​រូប​នៅ​ក្នុង​ក្រុម​បង្ហាញ​ម៉ូ​ដ សាន់​ស៊ុប​ភើ ម៉ូ​ដែល ខេ​ម​បូ​ឌា បាន​ទៅ​ចូលរួម​ប្រកួត​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ីក្នុង​កម្មវិធី Miss Chinese Cosmos Southeast Asia 2016 ចាប់ពី​ថ្ងៃ​ទី​២១ ខែកក្កដា រហូត​ដល់​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០១៦ ។

តារា​ម៉ូ​ដែល​ទាំង​ពីរ​នាក់​នោះ​គឺ កញ្ញា​ប៉ែន ពុ​ណ្ណា​វឌ្ឍន៍ ម្ចាស់​ពាន​ជ័យ​លា​ភី Miss Personality ក្នុង​កម្មវិធី Miss University 2016 ដែល​ទើបតែ​បញ្ចប់​ការ​ប្រកួត​កាលពីដើម​ឆ្នាំ និង​កញ្ញា Genevieve ជា​បេក្ខភាព​ម្នាក់​ក្នុង​កម្មវិធី Miss Teen Cat of The City 2016 ក៏​ជា​តួឯក​ស្រី​ក្នុង​រឿង «​មាន​តែ​អូន​» របស់​ស្ថានីយទូរទស្សន៍​ប៉ុស្តិ៍​លេខ​៩ ដែល​នឹង​ចាក់​ផ្សាយ​នា​ពេល ឆាប់​ៗ​ខាង​មុខ ។ តារា​ម៉ូ​ដែល​ទាំង​ពីរ​រូប​នេះ​តំណាង​ប្រទេស​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍​នៃ​ការ​ប្រកួត ។

តារា​ម៉ូ​ដែល​ទាំង​ពីរ​រូប​នេះ​បាន​ថ្លែងប្រាប់​អ្នក​យក​ព័​ត៌​ថា ពួក​នាង​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​បង្ហាញ​សម្រស់ និង​សមត្ថភាព​ពិសេស​ក្នុង​កម្មវិធី ។

លោក​ខន ប្រសិទ្ធ ប្រធាន​គ្រប់គ្រង​ក្រុមហ៊ុន​បង្ហាញ​ម៉ូ​ដ សាន់​ស៊ុប​ភើ ម៉ូ​ដែល ខេ​ម​បូ​ឌា លើក​ឡើង​ថា ការ​ចេញ​ទៅ​ប្រកួត​នេះ​គឺ​ទៅ​លក្ខណៈ​ជា​ក្រុម ដែល​ប្រទេស នីមួយ​ៗ​អាច​បញ្ជូន​តារា​ម៉ូ​ដែល​របស់​ខ្លួន​ដល់​ទៅ​បួន​នាក់​ឯណោះ ខណៈ​ដែល​ប្រទេស​ថៃ​មាន​តែ​ពីរ​រូប​ដូច​កម្ពុជា​យើង​ដែរ ។

លោក​ខន ប្រសិទ្ធ បញ្ជាក់​ថា គម្រោង​ចេញដំណើរ​ទៅ​ប្រកួត​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​នេះ គឺជា​ការ​រៀបចំ​ដោយ​ផ្ទាល់​របស់​ក្រុមហ៊ុន ព្រមទាំង​ការ​ជួយ​ឧបត្ថម្ភ​ពី​ហាង​បូ​រ៉ា​និ​ច​កាត់ដេរ ដែល​បាន​រចនា​ម៉ូ​ដ​សម្លៀក​បំពាក់​យ៉ាង​ស្រស់​ស្អាត​ដល់​តារា​ម៉ូ​ដែល​ទាំង​ពីរ​រូប ក៏​ដូច​ជា​បព្វ​តា ស្ទូ​ឌី​យោ​ក្នុង​ការ​ផ្ដិត​យក​រូបភាព​ផង​ដែរ​។ នេះ​ជា​ព្រឹត្តិការណ៍​ដ៏​ពិសេស​មួយ ប្រសិនបើ​តារា​ម៉ូ​ដែល​គោរព និង​ធ្វើ​បាន​ល្អ​តាម​អ្វី​ដែល​អ្នក​រៀបចំ​កម្មវិធី​ចង់បាន នោះ​ពួក​នាង​នឹង​យល់​គ្រប់​កាលៈទេសៈ​ក្នុង​ការ​រៀបចំ​ខ្លួន ការ​កំណត់​ពេលវេលា ទទួល​បាន​នូវ​ការ​សិក្សា ថ្មី​ៗ​ក្នុង​អាជីព​បង្ហាញ​ម៉ូ​ដ និង​បទ​ពិសោធន៍​ក្នុង​ការ​រស់នៅ​ជា​ក្រុម​នៃ​បណ្ដា​ប្រទេស ដែល​បាន​ចូលរួម ។ នៅ​អាកាសយានដ្ឋាន​មាន​តារា​ម៉ូ​ដែល​ប្រុស​ស្រី​ជា​ច្រើន​រូប បាន​ជូន​ដំណើរ នឹង​សម្ដែង​ការ​គាំទ្រ​ក្រុម​របស់​ខ្លួន​ផង ។

កម្មវិធី Miss Chinese Cosmos Southeast Asia 2016 គឺ​តម្រូវ​ឲ្យ​តារា​ម៉ូ​ដែល​ស្រី​ពី​បណ្ដា​ប្រទេស​នានា មានចំណេះ​ដឹង​ភាសា​ចិន​ផង​ដែរ ៕