ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវភាព​ក្រខ្សត់​! បុរស​ម្នាក់​ឡើង​ដើម​ត្នោត​គាប​យក​ទឹក ក៏​ជួប​គ្រោះ​ស្មាន​មិន​ដល់

2 ឆ្នាំ មុន
  • កណ្តាល

ព្រោះតែ​ជីវភាព​ក្រខ្សត់​ធ្វើ​ឲ្យ​បុរស​ម្នាក់​​ជា​មេ​គ្រួសារ​មានកូន​២​នាក់​ក្នុង​បន្ទុក​ផង​នោះ ​ដាច់​ចិត្ត​ឡើង​ដើម​ត្នោត​មាន​កម្ពស់​ជា​ច្រើន​ម៉ែត្រ​ជា​រៀងរាល់ថ្ងៃទាំង​ខ្លួន​មាន​ជំងឺ​ដើម្បី​គាប​យក​ទឹកត្នោត​ទៅ​ធ្វើ​ជា​ទឹកត្នោតជូរ​លក់​ចិញ្ចឹម​ក្រពះ តែ​ជា​អកុសល​អាក្រក់ ពេល​ឡើង​ដល់​ចុង​ដើម​ត្នោត ហើយ​អោន​ចុះ​គាបត្នោត​​យក​ទឹក ក៏​ស្រាប់តែ

ខេត្តកណ្តាល ៖ ព្រោះតែ​ជីវភាព​ក្រខ្សត់​ធ្វើ​ឲ្យ​បុរស​ម្នាក់​ដែល​ជា​មេ​គ្រួសារ​មានកូន​២​នាក់​ក្នុង​បន្ទុក​ផង​នោះ បាន​ដាច់​ចិត្ត​ឡើង​ដើម​ត្នោត​មាន​កម្ពស់​ជា​ច្រើន​ម៉ែត្រ​ជា​រៀងរាល់ថ្ងៃ ទាំង​ខ្លួន​មាន​ជំងឺ​បេះដូង​ប្រចាំ​កាយ ដើម្បី​គាប​យក​ទឹកត្នោត​ទៅ​ធ្វើ​ជា​ទឹកត្នោតជូរ​លក់​ចិញ្ចឹម​ក្រពះ និង​គ្រួសារ តែ​ជា​អកុសល​អាក្រក់ ពេល​ឡើង​ដល់​ចុង​ដើម​ត្នោត ហើយ​អោន​ចុះ​គាបត្នោត​យក​ទឹក នោះ ក៏​ស្រាប់តែ​ដាច់ខ្យល់​ស្លា​.​ប់​តែ​ម្តង ។

ហេតុការណ៍​ខាងលើ​នេះ បាន​កើតឡើង​នៅ​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២២ វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២២ នៅ​ចំណុច​ក្នុង​សាលា​គរុកោសល្យ ស្ថិត​ក្នុង​ភូមិភាគ​ខេត្តកណ្តាល ភូមិ​ព្រែក​សំរោង សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។ ហើយ​ជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ អាន វណ្ណៈ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​អ្នក​ឡើងត្នោត ស្នាក់​នៅ​ភូមិ​កំពង់​សំណាញ់ សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។

បើ​តាម​លោក​វរសេនីយ៍ឯក យី វណ្ណ​ដា អធិការ​នគរបាល​ក្រុង​តា​ខ្មៅ បាន​ប្រាប់​អោយ​ដឹង​ថា យោង​តាម​ការ​បំភ្លឺ​របស់​គ្រូ​គរុ​សិស្ស ដែល​រៀន​នៅ​សាលា​គរុកោសល្យ​ភូមិភាគ​ខេត្តកណ្តាល នៅ​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២២ វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​នេះ បានឃើញ​ជន​រង​គ្រោះ​មក​ឡើង​ដើម​ត្នោត​នៅ​សាលា​គរុកោសល្យ​ជា​ប្រចាំ ។

ប្រភព​ដដែល​បន្ត​ថា លុះ​បាន​ប្រហែល​កន្លះ​ម៉ោង​ក្រោយមក ក៏​ស្រាប់តែ​ឃើញ​ធ្លាក់​ធៀប​គាប​ទឹកត្នោត​ចុះ​មក​ក្រោម ពេល​នោះ​ក៏​បាន​មើលទៅ​ជន​រង​គ្រោះ​ពីលើ​ដើម​ត្នោត ហើយ​ឃើញ​ជន​រង​គ្រោះ​ដេក​នៅ​លើ​ដើម​ត្នោត ដោយ​មានការ​សង្ស័យ​ក៏​បាន​ស្រែ​ហៅ​ជន​រង​គ្រោះ តែ​មិន​ឆ្លើយ​តប​នោះ​ទេ ។

ប្រភព​ដដែល​បន្ត​ថា ក្រោយមក​ក៏​បាន​ប្រាប់​សមត្ថកិច្ច​អោយ​ចុះ​មក​មើល ហើយ​ក៏​បាន​ទាក់ទង​ទៅ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​តែ​ម្តង ។ លុះ​ពេល​ខាង​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​មក​ដល់ ក៏​បាន​ឡើង​ទៅ​លើ​ដើម​ត្នោត រួច​យក​ខ្សែ​ចង​យោង​ជន​រង​គ្រោះ​ចុង​ក្រោម​វិញ បន្ទាប់​មក​ក៏​នាំ​គ្នា​ជួយ​សង្គ្រោះ​រឹត​ទ្រូង និង​ធ្វើ​ចលនា​បេះដូង ហើយ​ក៏​បាន​ទាក់​ទង​ទៅ​រថយន្ត​ពេទ្យ​តែ​ម្តង ប៉ុន្តែ​ពេល​រថយន្ត​ពេទ្យ​មក​ដល់ ក៏​បាន​ប្រាប់​ថា​ជន​រង​គ្រោះ​បាន​ស្លា​.​ប់​បាត់​ទៅ​ហើយ បន្ទាប់​​មក​សមត្ថកិច្ច​ក៏​ចុះ​មក​ពិនិត្យ​ផង​ដែរ ហើយ​ចំពោះ​មូលហេតុ​ដែល​ជន​រង​គ្រោះ​ស្លា​.​ប់ គឺ​ដោយសារ​ខ្យល់គរ (​គាំង​បេះដូង​)​។ ក្រោយ​ពេល​កើតហេតុ សាកស​.​ព​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ