ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្អូនប្រុស​មក​ទាន់​ឃើញ​ស្តែង​ៗ​កំពុង​រួមមេត្រី បងស្រី​និង​សង្សារ​រួម​គ្នា​ផ្តាច់​សង្ខារ​គ្មាន​ប្រណី

2 ឆ្នាំ មុន
  • សៀមរាប

កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ បាន​ចាប់​វាយ​ខ្នោះ​សង្សារ​មួយគូ​ដែល​ពាក់ព័ន្ធ​ក្នុង​អំពើ​ឃា​.​ត​កម្ម​ដោយ​រឹ​.​ត​.​កស​ម្លា​.​ប់​ប្អូនប្រុស ក្រោយ​ពី​ជន​រង​គ្រោះ​បោះសម្តី​ថា​

ខេត្តសៀមរាប ៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ បាន​ចាប់​វាយ​ខ្នោះ​សង្សារ​មួយគូ​ដែល​ពាក់ព័ន្ធ​ក្នុង​អំពើ​ឃា​.​ត​កម្ម​ដោយ​រឹ​.​ត​.​កស​ម្លា​.​ប់​ប្អូនប្រុស ក្រោយ​ពី​ជន​រង​គ្រោះ​បោះសម្តី​ថា​នឹង​ប្រាប់​ឪពុក​-​ម្តាយ​ជុំវិញ​ហេតុការណ៍​ឃើញ​ជនសង្ស័យ​ទាំង​ពី​កំពុង​រួមមេត្រី​ស្តែង​ៗ​នឹង​ភ្នែក​។

អំពើ​ឃា​.​ត​កម្ម​ខាងលើ​នោះ​បាន​កើតឡើង​តាំងពី​វេលា​ម៉ោង​២១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៨ ខែកុម្ភៈ ឆ្នាំ​២០២២ ស្ថិត​នៅ​ចំណុច​បរិវេណ​ផ្ទះ​ជន​រង​គ្រោះ ក្នុងភូមិ​បឹង​វៀន ឃុំ​តា​យ៉ែ​ក ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។ ចំណែក​ជន​ដៃដល់​ដែល​ជា​គូសង្សារ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​បាន​នៅ​ម៉ោង​ជិត​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​៩ ខែកុម្ភៈ ឆ្នាំ​២០២២ បន្ទាប់​ពី​បាន​បើក​ការ​ស្រាវជ្រាវ​យ៉ាង​ល្អិតល្អន់​។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ស្រុក​សូទ្រនិគម បាន​ប្រាប់​នៅ​ល្ងាច​ថ្ងៃ​ទី​៩ ខែកុម្ភ​: ឆ្នាំ​២០២២​នេះ​ថា ជន​ដៃដល់​ដែល​ឃាត់ខ្លួន​ទាំង​២​នាក់​នោះ​មាន ៖ ទី​១- ឈ្មោះ ចិត្ត ភ​ន ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​កម្មករ​សំណង់ រស់នៅ​ភូមិ​រំ​រោង​ក​ញ្ចោ​ច ឃុំ​ឬ​ស្សី​លក ស្រុក​ជីក្រែង ខេត្តសៀមរាប និង​ទី​២- ឈ្មោះ ឡាយ សាលី ភេទ​ស្រី អាយុ​១៧​ឆ្នាំ មុខរបរ​សិស្ស រស់នៅ​ភូមិ​បឹង​វៀន ឃុំ​តា​យ៉ែ​ក ស្រុក​សូទ្រនិគម ខេត្តសៀមរាប ជា​សហចារី​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ករណី​ឃា​.​ត​កម្ម (​ជន​រួមគំនិត​)​។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា មុន​ពេល​កើតហេតុ នៅ​វេលា​ម៉ោង​៧​ព្រឹក ថ្ងៃ​ទី​៩ ខែកុម្ភៈ ឆ្នាំ​២០២២ កម្លាំង​ង​នគរបាល​យើង​ទទួល​បាន​ព័ត៌មាន​ពី​លោក​មេ​ភូមិ​បឹង​វៀន មក​ថា មាន​ក្មេង​ប្រុស​ជា​អនីតិជន​ម្នាក់​រស់នៅ​ក្នុងភូមិ​កើតហេតុ បាន​ស្លា​.​ប់​នៅ​ក្នុង​អង្រឹង ។ ខណៈ​ពេល​នោះ​កម្លាំង​នគរបាល​អធិការ​ស្រុក​សូទ្រនិគម ក៏​បាន​ចុះ​ទៅ​ពិនិត្យ​ដល់​កន្លែង​កើតហេតុ ហើយ​បានឃើញ​ស​.​ព​ជន​រង​គ្រោះ​ឈ្មោះ ឡាយ ប៉ុន​លេង ភេទ​ប្រុស អាយុ​១១​ឆ្នាំ​៤​ខែ មុខរបរ​ជា​សិស្ស រស់នៅ​ភូមិ​កើតហេតុ​ពិតប្រាកដ​មែន​។

ប្រភព​ពី​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន បាន​បន្ថែម​ទៀត​ថា ក្រោយ​ធ្វើ​កោសល្យវិច័យ​លើ​ដងខ្លួន​សាកស​.​ព​ជន​រង​គ្រោះ​រួច​ឃើញ​មាន​ស្នាម​រឹត​ត្រង់​.​ក​ទំហំ​ប៉ុន​ពីរ​ធ្នាប់​ដៃ ឆ្អឹង​កង​.​ករប​ស់ជន​រង​គ្រោះ​ត្រូវ​បាន​បាក់ រីឯ​ដងខ្លួន និង​ដៃជើង​ស​.​ព​ពុំ​មាន​ស្លាកស្នាម​អ្វី​នោះ​ទេ​។ ក្រោយមក​សមត្ថកិច្ច​ក៏​រក​ឃើញ​វត្ថុ​តាង​ទៀត​មាន ៖ ខ្សែ​ក្រ​វ៉ា​ត់ ពណ៌​ខ្មៅ​១ និង​ខ្សែ​ចង​អង្រឹង​ពណ៌​ខ្មៅ ១​កំណាត់ ដែល​មាន​ប្រវែង ០,៩២​ម៉ែត្រ និង​អង្រឹង​ប៉ា​រ៉ា​ចំនួន​១ ផង​ដែរ​។

ដោយ​មានការ​សង្ស័យ ទើប​កម្លាំង​ជំនាញ​បាន​នាំ​ខ្លួន​ឈ្មោះ ឡាយ សាលី ភេទ​ស្រី អាយុ​១៧​ឆ្នាំ ត្រូវជា​បងស្រី​បង្កើត​របស់​ស​.​ព​ជន​រង​គ្រោះ​មក​ធ្វើការ​សាកសួរ​តែ​ម្តង ។

ឆ្លងកាត់​ការ​ស្តាប់​ចម្លើយ​របស់​ឈ្មោះ ឡាយ សាលី ត្រូវជា​បងស្រី​បង្កើត​របស់​ជន​រង​គ្រោះ បាន​សារភាព​ថា ៖ នៅ​ថ្ងៃ​កើតហេតុ គឺ​ខ្លួន​និង​ប្អូនប្រុស (​ជន​រង​គ្រោះ​) នៅផ្ទះ​តែ​២​នាក់ ចំណែក​ឪពុក​ម្តាយ​ទៅ​ស្នាក់​នៅ និង​ធ្វើ​ចំការ​នៅ​ភូមិ​ខ្វាវ ឃុំ​ខ្វាវ ស្រុក​ជីក្រែង ។ ហើយ​នៅ​ម៉ោង​១៩:០០​នាទី​យប់ សង្សារ​របស់​ខ្លួន​ឈ្មោះ ចិត្ត ភ​ន បាន​ផ្ញើ​សារ​តាម​ហេ្វ​ស​ប៊ុ​កម​កថា គេ​សុំ​មក​លេង​ផ្ទះ ហើយ​នាង​ក៏​យល់ព្រម​។

បងស្រី​បង្កើត​រូប​នេះ​បន្ត​ថា លុះដល់​វេលា​ម៉ោង​២១​និង​០០​នាទី​យប់ ឈ្មោះ ចិត្ត ភ​ន ក៏​បាន​ទៅ​ដល់ ហើយ​គេ​បាន​អោប​ថើប និង​សុំ​នាង​រួមមេត្រី នាង​ក៏​យល់ព្រម បន្ទាប់​មក​ក៏​នាំ​គ្នា​ទៅ​រួមមេត្រី​នៅ​ចំ​ណុ​ង​រោង​ដាក់​ឈើ​ក្រោយ​ផ្ទះ​។ ពេល​កំពុង​ប្រតិបត្តិការ​នោះ ស្រាប់តែ​ប្អូនប្រុស​របស់​ខ្លួន​ឈ្មោះ ឡាយ ប៉ុន​លេង បាន​ទៅ​ទាន់ ហើយ​និយាយ​ថា គេ​នឹង​យក​រឿង​ពួក​ខ្លួន​ខាងលើ​ប្រាប់​ទៅ​ឪពុក​ម្តាយ​ទាំងអស់​។

បងស្រី​រូប​នេះ​បន្ត​ទៀត​ថា ពេល​នោះ​ខ្លួន និង​សង្សារ​ក៏​រួមគំនិត​គ្នា​ស​ម្លា​.​ប់​ជន​រង​គ្រោះ​បំបិទមាត់​តែ​ម្តង ដោយ​ឈ្មោះ ចិ​តុ្ត ភ​ន (​សង្សារ​) បាន​វាយ​ទៅ​លើ​ជន​រង​គ្រោះ​ចំ​ត្រង់​ដង​.​ក​ផ្នែក​ខាងក្រោយ​មួយ​ដៃ បណ្តាល​ឲ្យ​ដួល​សន្លប់​ផ្កាប់មុខ​ទៅ​លើ​ដី ហើយ​ខ្លួន (​បងស្រី​ជន​រង​គ្រោះ​) ក៏​ស្ទុះ​ទៅ​ចាប់ជើង​ជន​រង​គ្រោះ​ទាំង​សងខាង​។ ចំណែក​ឈ្មោះ ចិត្ត ភ​ន (​សង្សារ​) បាន​ចាប់​ផ្ងារ​ជន​រង​គ្រោះ ហើយ​យកដៃ​ទាំង​ពីរ​មួល​បំបាក់​.​ក​ជន​រង​គ្រោះ​តែ​ម្តង​។ ក្រោយ​ធ្វើ​សកម្មភាព​ហើយ ឈ្មោះ ចិត្ត ភ​ន (​សង្សារ​) ក៏​បាន​ឡើង​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់​ស្រមោល​ទៅ​។
ក្រោយ​ស្តាប់​ចម្លើយ​បងស្រី​ជន​រង​គ្រោះ​រួច សមត្ថកិច្ច​ក៏​ធ្វើការ​ស្រាវជ្រាវ​តាម​ប្រមាញ់​ចាប់ខ្លួន​ឈ្មោះ​ចិត្ត ភ​ន ភ្លាម​ៗ​តែ​ម្តង​។

តាម​ចម្លើយ​របស់​ឈ្មោះ ចិត្ត ភ​ន បាន​សារភាព​ថា រូបគេ​ពិតជា​បាន​ធ្វើ​សកម្មភាព​ខាងលើ​ពិតប្រាកដ​មែន ខ្លួន​ជា​អ្នក​វាយ​មួល​បំបាក់​.​ក​ជន​រង​គ្រោះ និង​បាន​យក​ខ្សែ​ក្រ​វ៉ា​ត់ទៅ​រឹ​.​តក​ជន​រង​គ្រោះ​បន្ថែម និង​បាន​លើក​ស​.​ព​ជន​រង​គ្រោះ​ទៅ​ដាក់​ក្នុង​អង្រឹង​លើ​ផ្ទះ បន្ទាប់​មក​យក​ខ្សែ​ក្រ​វ៉ា​តទៅ​ចង​ភ្ជាប់​នឹង​ខ្សែ​អង្រឹង ដើម្បី​បង្វែរ​ថា ជា​ករណី​អត្ត​ឃា​.​ត​ដោយ​ច​.​ង​.​កស​ម្លា​.​ប់​ខ្លួន ក្រោយមក​ខ្លួន​ក៏​ឡើង​ជិះ​ម៉ូតូ​ទៅ​ផ្ទះ​នៅ​ភូមិ​រំ​រោង​កញ្ជោ​ច ឃុំ​ឬ​ស្សី​លក ស្រុក​ជីក្រែង។

ក្រោយ​កើតហេតុ កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ​បាន​ប្រគល់​ស​.​ព​ជន​រង​គ្រោះ​ឱ្យទៅ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ហើយ​បច្ចុប្បន្ន ជនសង្ស័យ​ទាំង​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ជំនាញ បញ្ជូន​ទៅ​កាន់​តុលាការ ដើម្បី​បន្ត​នីតិវិធី​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ