ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆក់​អាយ​ហ្វូ​ន​បាន​មួយ​គ្រឿង តែ​សមត្ថកិច្ច​ចាប់​ជាប់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុម​ជន​ដៃ​រហ័ស​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​ពីរ​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ផ្សារ​ថ្មី​ទី​១ ធ្វើការ​ឃាត់ខ្លួន​បាន ក្រោយ​ពី​រូបគេ និង​បក្ខពួក​ម្នាក់​ទៀត​

រាជធានី​ភ្នំពេញ ៖ ក្រុម​ជន​ដៃ​រហ័ស​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​ពីរ​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ផ្សារ​ថ្មី​ទី​១ ធ្វើការ​ឃាត់ខ្លួន​បាន ក្រោយ​ពី​រូបគេ និង​បក្ខពួក​ម្នាក់​ទៀត​ជិះ​ម៉ូតូ​ចំនួន​ពីរ​គ្រឿង​(​ម្នាក់​មួយ​គ្រឿង​) ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​ដៃ​ម៉ាក Iphone6 មួយ​គ្រឿង​ពី​បុរស​ម្នាក់​ដែល​បាន​ដាក់​ក្នុង​ហោប៉ៅ​ហើយ​ជិះ​ម៉ូតូ​តាម​ផ្លូវ​តែ​ម្នាក់ឯង​នោះ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០១៦ នៅ​មុខ​ផ្ទះ​លេខ​២០BEo ផ្លូវ​លេខ​១១៤ ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​១ ខណ្ឌដូនពេញ​។

តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា យុវជន​ជា​ជនសង្ស័យ​ដែល​បាន​ឃាត់ខ្លួន​មានឈ្មោះ ឃុន ពិ​យ៉ា អាយុ​១៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល​ម្តុំ​សាលា​ព្រះ​អង្គអេង ក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន ជិះ​ម៉ូតូ​ម៉ា​កណិច ពណ៌​ខៀវ​លា​យស ពាក់​ស្លាក​លេខ​ភ្នំពេញ ១FU-៣៣១៨ និង​បក្ខពួក​ម្នាក់​ទៀត​ឈ្មោះ សិ​ដ្ឋ អាយុ​២២​ឆ្នាំ ជិះ​ម៉ូតូ​ម៉ាក​ហុងដា C125 ស៊េរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ​មួយ​គ្រឿង​រត់គេច​ខ្លួន​បាត់​។ បុរស​រង​គ្រោះ​មានឈ្មោះ ហួ​ន ប៊ុ​ន​ថន អាយុ ៣៨​ឆ្នាំ មុខរបរ​ទិញ លក់​រថយន្ត ស្នាក់​នៅផ្ទះ​លេខ​២៣៨៦AEo ផ្លូវ​លេខ​៤៥ ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​។

មុន​ពេល​កើតហេតុ បុរស​ជន​រង​គ្រោះ​បាន​ធ្វើ​ដំណើរ​តាម​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ហ្វី​ណូ ពណ៌​លឿង ពាក់​ស្លាក​លេខ​ភ្នំពេញ ១X-៥៧៦៤ មួយ​គ្រឿង​តាម​បណ្តោយ​ផ្លូវ​លេខ​១១៤ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​តែ​ម្នាក់ឯង ដោយ​ដាក់​ទូរស័ព្ទ​ម៉ាក Iphone6 ពណ៌​ស មួយ​គ្រឿង​របស់​ខ្លួន​នៅ​ក្នុង​ហោប៉ៅ​អាវ​។​តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា លុះ​ធ្វើ​ដំណើរ​មក​ដល់​កន្លែង​កើតហេតុ​ខាងលើ ក៏​ត្រូវ​ក្រុម​ជនសង្ស័យ​ចំនួន​ពី​នាក់ ជិះ​ម៉ូតូ​ចំនួន​ពីរ​គ្រឿង​(​ម្នាក់​មួយ​គ្រឿង​)​មក​ក្បែរ ដោយ​ជនសង្ស័យ​ម្នាក់​ដដែល​ជិះ​ម៉ូតូ​ម៉ា​កណិច បាន​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​នោះ​ពី​ក្នុង​ហោប៉ៅ​អាវ​របស់​ខ្លួន​តែ​ម្តង​។

​ភ្លាម​នោះ​បុរស​រង​គ្រោះ​ក៏​បាន​ជិះ​ម៉ូតូ​ដេញ​តាម​ទាន់ និង​បុក​ពីក្រោយ​បណ្តាល​ឲ្យ​ដួល​ម្នាក់​រួច​ហើយ កម្លាំង​នគរបាល​ប៉ុស្តិ៍​ដែល​កំពុង​តែ​ធ្វើការ​ដើរ​ល្បាត​នៅ​ក្បែរ​នោះ​ជួយ​ចាប់​ឃាត់ខ្លួន​បាន​ម្នាក់​តែ​ម្តង និង​បក្ខពួក​ម្នាក់​ទៀត​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់​ស្រមោល​។ ក្រោយ​ពេល​កើតហេតុ ទូរស័ព្ទ​ដៃ​ម៉ាក Iphone6 មួយ​គ្រឿង​នោះ​ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​ម្ចាស់​វិញ ចំណែកឯ​យុវជន​សង្ស័យ​ត្រូវ​បាន​នាំ​ខ្លួន​ទៅ​ធ្វើការ​សាកសួរ និង​ធ្វើ​កំណត់ហេតុ​នៅ​ប៉ុស្តិ៍​នគរបាល​ផ្សារ​ថ្មី​ទី​១ ដើម្បី​បញ្ជូន​ខ្លួន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដូ​ពេញ​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​ជា​បន្ត​ទៅ​ទៀត​។

គួរ​បញ្ជាក់​ថា នា​ពេល​កន្លង​មកនេះ​នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌដូនពេញ​តែងតែ​កើត​មាននូវ​ចោរឆក់​នៅ​តាម​ទី​សារ​ធារ​ណៈ​កើតឡើង​ស្ទើរតែ​រាល់ថ្ងៃ ដោយ​មិនមែន​រង​គ្រោះ​តែ​លើ​ជនជាតិ​ខ្មែរ​យើង​ឡើយ សូ​ម្បី​តែ​ជនបរទេស​ក៏​រង​គ្រោះជា​ញឹកញាប់​ផង​ដែរ តែ​កម្លាំង​មាន​សម្ថ​កិច្ច​ក​កម្រ​នឹង​បង្ក្រាប​បាន​ណាស់​៕