ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អ្នក​ស្រុក​ចោទ​យោធា​ដឺបេម្នាក់​ឱ្យ​កូន​ប្រុស​យកគ្រឿង​ចក្រ​ឈូស​ដី​រាប់​រយហិកតាទៅឈ្មួញ​ គ្មាន​អ្នក​ជួយ​ទប់​

2 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហា​រ ​៖ អ្នកភូ​មិ​ក្នុ​ង​ស្រុ​ក​គូលែន ខេត្តព្រះវិហា​រជាច្រើនគ្រួ​សារបា​ន​ចោទប្រកាន់​ថា ទា​ហាន​ដឺ​បេ ពាក់​ស័ក្តិ៣ម្នាក់​ ឈ្មោះ​ក្រូ​ច ប៊ុ​ន​គី​ម ហៅ​ហែម បូរិ​ន…

ខេត្តព្រះវិហា​រ ​៖ អ្នកភូ​មិ​ក្នុ​ង​ស្រុ​ក​គូលែន ខេត្តព្រះវិហា​រជាច្រើនគ្រួ​សារបា​ន​ចោទប្រកាន់​ថា ទា​ហាន​ដឺ​បេ ពាក់​ស័ក្តិ៣ម្នាក់​ ឈ្មោះ​ក្រូ​ច ប៊ុ​ន​គី​ម ហៅ​ហែម បូរិ​ន កំពុង​ប្រើអំណាច ដោយ​អោយ​កូនប្រុស​របស់​ខ្លួន យក​គ្រឿង​ចក្រ​ទៅ​ឈូស​ឆាយ​លើ​ដី​ពួកគាត់ និង​ដី​ព្រៃ​របស់​រដ្ឋ​ច្រើន​រយ​ហិ​ក​តា​ ។

ដី​របស់​អ្នកភូមិ​និង​ដី​ព្រៃ​របស់​រដ្ឋ ដែល​បុគ្គល​ពាក់​ស័ក្តិ​៣ ឈ្មោះ ក្រូ​ច ប៊ុ​ន​គី​ម កំពុង​ឈូស​ឆាយ ស្ថិតនៅ​ចំណុច ត្រពាំ​ងផ្លុង និង​អូរ​ខ្សាច់ ក្នុង​ភូមិសាស្ត្រ​ភូមិ​ក្តា​ក់ ឃុំ​ភ្នំត្បែង​ពី​រ ស្រុក​គូលែន ខេត្តព្រះវិ​ហារ ​។ ការ​ដាក់គ្រឿងចក្រ​ចូល​ទៅ​ឈូស​ឆាយដី​ព្រៃពីសំណាក់​បុគ្គល​ក្រូ​ច ប៊ុ​ន​ គី​ម នេះ មិនមែន​ទើបតែ​ម្សិលមិញ​នោះ​ទេ បុគ្គល​នេះ​បាន​ចូល​ទៅ​ឈូស​ឆា​យតាំ​ពីឆ្នាំ​២០១៨មកម្ល៉េះ តែ​សកម្មភាព​របស់​គេ ហាក់​មិន​រំខាន​ដល់​សមត្ថកិច្ច​ពាក់​ពន្ធ័​នោះ​ឡើយ​ ។

ក្រុម​អ្នកភូមិ​អោយ​ដឹង​ទៀ​ត​ថា លោ​ក​ស័ក្តិ៣ ក្រួច ប៊ុ​ន​គី​ម ហៅ​ហែម បូរិ​ន ជាម​ន្ត្រី​យោធា​ដឺ​បេ​ពាក់​សក្ត័៣ នៅ​ការិយាល័យទី២ យោធភូមិភាគ​ទី៤ កងទ័ព ជើងគោក​ ។ នៅ​ព្រឹក​ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ ស្ត្រី​ឈ្មោះ​គុ​ណ សុ​ឃន់ បាន​ផ្តល់​បទសម្ភាសន៍​ថា ដី​របស់​គាត់​និង​អ្នកភូមិ២នាក់​ទៀត​ដែល​ស្ថិតនៅ​ក្នុង​ភូមិ​ឃុំ​ខាង លើ​មាន​លិខិត​កាន់កាប់​តាំងពី​ឆ្នាំ២០០៧មកម្ល៉េះ ​។

​នៅ​ឆ្នាំ២០២០ ពួកគាត់​បាន​ទៅ​បោះបង្គោល​របង ហើយ​ឈ្មោះ​ក្​រូ​ច ប៊ុ​ន​គី​ម បាន​ដក​បង្គោលរបង​ពួកគាត់​ជា បន្ត​បន្ទាប់ ​។​ លុះ​ថ្ងៃទី១៤ ខែ១១ ឆ្នាំ២០២១ ពួកគាត់​បាន​ដាក់ពាក្យ​ប្តឹង​នៅ​សាលាឃុំ​ដោយ​ចោទ ឈ្មោះ​ក្រូ​ច ប៊ុ​ន​គី​ម ពី​បទ​បំផ្លាញ​ទ្រព្យសម្បត្តិ​។ នៅពេល​បន្ទាប់​សាលា​បាន​ហៅ​ដោះស្រាយ តែ​ឈ្មោះ​ក្រូ​ច ប៊ុ​ន​គី​ម មិនដែល​ចូល​ដោះស្រាយ​ឡើយ ផ្ទុយទៅវិញ​បុគ្គល​រូប​នេះ បាន​យក​គ្រឿងចក្រ​ទៅ​ឈូស​ឆាយដី​ពួកគាត់​ហើយ​ដាំដំឡូង​និង​ចេក​ទាំង​បំពាន​ថែមទៀត ​។

ស្ត្រី​ដដែល​បញ្ជាក់​ថា ថ្មី​ៗ​នេះ នៅ​ថ្ងៃទី៣០ខែមករា​ឆ្នាំ២០២២ ពេល​ពួកគាត់​ទៅ​ដាក់​បង្គោល​និង​ឈូស​ក្រ​វ៉ា​ត់​ព្រំ ក៏​ត្រូវ​បុគ្គល​ឈ្មោះ​ក្រូច ប៊ុ​ន​គី​ម បញ្ជា​អោយ​កូនប្រុស​របស់​ខ្លួន២នាក់​មករា​រាំង​ជេរប្រមា​ថ​និង​អះ អាង​ថា ដី​ទាំង​នោះ​ជា​របស់​ឪពុក​គេ(ក្រូច​ប៊ុ​ន​គី​ម) ។ ​

ចំណែក​ស្ត្រី​ឈ្មោះ​ឈិន វៀន បាន​ផ្តល់​បទសម្ភាសន៍ថា រូប​គាត់​រួម​ទាំង​អ្នកភូមិ​ជាង១០គ្រួសារ​ទៀ​ត​​ក៏កំពុង​រង​ការ​​គំរាមកំហែង​ និង​រំលោភបំពាន​យក​ដី​ពីសំណាក់ បុគ្គល​ឈ្មោះ​ក្រូច ប៊ុ​ន​គី​ម​ដូចគ្នា​។​បុគ្គល​រូប​នេះ ក្រៅពី​រំលោភ​បំពាន​យក​ដី​ពួកគាត់​ច្រើន​ហិ​ក​តា ក៍​បាន​ឈូស​ឆាយ​ឃ្លុំ​ពទ្ធ័​ដី​ព្រៃ​របស់​រដ្ឋ​ជាង២០០ហិ​ក​តា​ទៀត​លក់​អោយ​ឈ្​មួញ​ម្នាក់​ឈ្មោះ​ជំទាវ ចន្ទ្រា ដោយ​បាន​ទទួល​លុយ​កក់​ជិត៣ម៉ឺន​ដុល្លារ​រួចហើយ ​។ ​ចំពោះរឿង​នេះ​បើសិន​ឈ្មោះ​ក្រូច ប៊ុ​ន​គី​ម មិនព្រម​ប្រគល់​ដី​ដល់​ពួកគាត់​វិញ​ទេ ពួកគាត់​នឹង​ប្តឹង​ទៅ​ស្ថាប័ន​ច្បាប់​រួម​ទាំង​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ទៀត ព្រោះ​បុគ្គល​នេះ បំផ្លាញ​ដី​ព្រៃ​របស់​រដ្ឋ​រាប់​រយ​ហិ​ក​តា គ្មាន​សមត្ថកិច្ច​ណា ហ៊ាន​បង្ក្រាប​ ។

ប៉ុន្តែ​កាលពី​ថ្ងៃទី២២ ខែមករា​ ឆ្នាំ២០២២កន្លងទៅ​នេះ លោ​ក​ស័ក្តិ៣ ក្រូច ប៊ុ​ន​គី​ម ហៅ​ហែម បូរិ​ន មន្ត្រី​យោធា​ដឺ​បេ ការិយាល័យទី២ យោធភូមិភាគ​ទី៤ កង ទ័ពជើងគោក ធ្លាប់​បាន​បក ស្រាយ​ថា ពុំមែន​ជា​ការ ពិត​នោះ​ទេ​។ នេះ​ជា​ព័ត៌មាន ដែល​ក្រុម​ពលរដ្ឋ​ផ្តល់​ដោយ​គ្មាន​មូលដ្ឋាន​ពិតប្រាកដ ។ ការ​បកស្រាយ​នោះ​បន្ទាប់​ពី ព័ត៌​មាន​ច្រើន​អង្គ​ភាព​បាន​ចុះផ្សាយ​ថា លោ​ក​សក្ត័៣ក្រូច ប៊ុ​ន​គី​ម បាន​យក​គ្រឿងចក្រ​ឈូស​ដី​ព្រៃ​របស់​រដ្ឋ​ត្រង់​ចំណុច​ត្រ​ពាំង​ផ្លុង និង​អូរ​ខ្សាច់ ក្នុង​ភូមិសាស្ត្រ​ភូមិ​ក្តា​ក់ ឃុំ​ភ្នំត្បែង​ពី​រ ស្រុក​គូលែន ខេត្ត ព្រះវិហារ​ជិត ២០០ហិ​ក​តា​លក់​អោយ​ឈ្មួញ​។

យោង​តាម​ព័ត៍​មាន​ដែល​ផ្តល់ ដោយក្រុម​អ្នកភូមិ​ជា​ម្ចាស់​ដី មហាជន​រង​ចាំ​មើល​ថា តើ​អាជ្ញាធរ​មាន​សមត្ថ កិច្ច​ក្នុង​ខេត្តព្រះវិហារ នឹង​បើក​ការស្រាវជ្រាវ​ដើម្បី​រក​ការពិត​ឬ​យ៉ាងណា? ឬមួយ​ថា អំណាច​បុគ្គល​ក្រូច ប៊ុ​ន​គីម បាន​គ្រប​ដណ្តប់​ពេញ​ខេត្តព្រះវិហារ អស់​ទៅហើយ​។ ចំ​ពោះ​ព័ត៍​មាន​ដែល​ចោទប្រកាន់​ខាងលើ ក្រុម​អ្នក​សារ​ព័ត៍​មាន​រង​ចាំ​បកស្រាយ​បំភ្លឺ​ពី​ការ​ប្រតិកម្ម​របស់​ភាគីរាល់​ម៉ោង​ធ្វើការ​ ។​​

ព័ត៌មានពិស្តារ​មានផ្សាយជូននៅលើកាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ