ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា​ណាស់ ! មួយ​គ្រួសារ​៥​នាក់​ត្រូវ​រន្ទះបា.ញ់​

7 ឆ្នាំ មុន

ខេត្តព្រះវិហារ ៖ ខណៈ​ពេល​កំពុង​ធ្វើ​ម្ហូប​ស្រប​ពេល​មាន​ភ្លៀងរលឹម​ស្រិច​ៗ​ផង​នេះ សមាជិកគ្រួសារ​មួយ​មាន​គ្នា​៥​នាក់​ត្រូវ​បាន​រន្ទះបា.ញ់​ត្រូវ បណ្ដាល​ឲ្យ​របួសធ្ងន់​៣​នាក់ ស្រាល​២​នាក់

ខេត្តព្រះវិហារ ៖ ខណៈ​ពេល​កំពុង​ធ្វើ​ម្ហូប​ស្រប​ពេល​មាន​ភ្លៀងរលឹម​ស្រិច​ៗ​ផង​នេះ សមាជិកគ្រួសារ​មួយ​មាន​គ្នា​៥​នាក់​ត្រូវ​បាន​រន្ទះបាញ់​ត្រូវ បណ្ដាល​ឲ្យ​របួសធ្ងន់​៣​នាក់ ស្រាល​២​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​ភ្លាម​ៗ​នៅ​មន្ទីរពេទ្យ​បង្អែក​១៦​មក​រា ក្រុង​ព្រះ​វិហារ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៦ ក្នុងភូមិ​ក្តា​ក់ ឃុំ​ត្បែង​២ ស្រុ​គូលែន ខេត្តព្រះវិហារ ។

តាម​សម្តី​របស់​ក្រុម​គ្រួសារ​ជន​ងរ​ង​គ្រោះ​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​១៦​មក​រា​ក្រុង​ព្រះ​វិហារ​នៅ​ព្រឹក​ថ្ងៃ​ទី​១៩​កក្កដា​នេះ​ថា ខណៈ​ពេល​ដែល​ពួក​គេ​កំពុង​ជុំ​គ្នា​ធ្វើ​ម្ហូប​នៅ​ក្រោម​ខ្ទម ពេល​នោះ​ក៏​មាន​ភ្លៀងរលឹម​លាយឡំ​ផ្គរ​រន្ទះ​ផង ស្រាប់តែ​រន្ទះ​បាន​បាញ់​ទៅ​លើ​ខ្ទម​ស្រែ​នោះ​បណ្តាល​ឲ្យ​មនុស្ស​៣​នាក់​បាន​រង​របួសធ្ងន់ សន្លប់​បាត់ស្មារតី និង​២​នាក់​ទៀត​របួសស្រាល តែ​សំណាងល្អ​មិន​បណ្តាល​ឲ្យ​មាន​នរណា​ម្នាក់​ស្លាប់​ឡើយ ។

គ្រួសារ​ជន​រង​គ្រោះ​ឲ្យ​ដឹង​ទៀត​ថា មនុស្ស​៣​នាក់​រង​របួសធ្ងន់ មាន ១-​ឈ្មោះ ឈួ​ន ឈី ភេទ​ប្រុស អាយុ​៤២​ឆ្នាំ​, ២-​ឈ្មោះ ឈួ​ន ហឿ​ង ភេទ​ស្រី អាយុ​៥៦​ឆ្នាំ និង ៣-​ឈ្មោះ យឹ​ង លន អាយុ​៣៦​ឆ្នាំ ចំណែក​អ្នក​របួសស្រាល​២​នាក់ មាន ១-​ឈ្មោះ ឈឹ​ម ជឹ​ង ភេទ​ស្រី អាយុ​៧៤​ឆ្នាំ និង ២-​ឈ្មោះ ឈួ​ន ឌី​ណា ភេទ​ស្រី អាយុ​១៣​ឆ្នាំ ទាំង​៥​នាក់​រស់​ភូមិ​កើតហេតុ​ខាងលើ ។

លោក សុខ វាសនា ប្រធាន​មន្ទីរពេទ្យ​បង្អែក​១៦​មក​រា​ក្រុង​ព្រះ​វិហារ បាន​ឲ្យ​ដឹង​ថា មក​ដល់​ពេល​នេះ​ជន​រង​គ្រោះ​បាន​ធូរស្រាល​បន្តិច​ហើយ តែ​ត្រូវ​រង់ចាំ​ការ​ព្យាបាល​បន្ត​ទៀត​សិន​មុន​នឹង​ឲ្យ​ពួក​គាត់​ត្រឡប់​ទៅ​ផ្ទះ​វិញ ៕