ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្មោច​ចូល​​សណ្ឋិត! ​ផ្អើល​​សន្លប់​​​បន្ត​បន្ទាប់​

7 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ សេចក្តីរាយការណ៍បឋមឱ្យ​ដឹងថា មានការភ្ញាក់​ផ្អើល​ឆោឡោ​ក្នុង​រោង​ចក្រ​មួយកន្លែង​យីហោ «ហ្គ្រេន​អ៊ីត្ត ហ្វូត​វែរ» កាលពី​វេលាម៉ោង​០៧ និង​៣០នាទី​ព្រឹកថ្ងៃ១៨ កក្កដា ២០១៦ ស្ថិត​ក្នុង​អង្គ​ស្នួល​ទី៣ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ​មាន​​​កម្ម​ករ​បាន​ដួលសន្លប់ជាបន្តបន្ទាប់​ជិត​១០០នាក់ ក្នុងចំណោម​១ពាន់នាក់ជាង​ខណៈ​កំពុង​ធ្វើការ​ ។

ការ​ដួលសន្លប់នោះ មិនត្រូវគេ​ដឹងមូលហេតុ​ច្បាស់នោះទេ ។ តែ​មាន​ប្រភពខ្លះ​និយាយ​ថា ​​​​ក្នុងចំណោម​អ្នក​ដួលសន្លប់នោះ គឺ​​មាន​ខ្មោច​ចូលសណ្ឋិត ដោយ​ពេលនោះ​ បានស្រែក​ទាមទារ​​តង្វាយសែន​ឱ្យគាត់ គឺបានទាម​ទារ​ផ្លែឈើ៧មុខ ហើយទារខ្លាំងបំផុតនោះ​គឺ​ផ្លែប៉ម, ផ្លែសារី និង​ផ្លែចេក ត្រូវតែសែន​ឱ្យ​គាត់ជាដាច់​ខាត​។ ទោះបីជាយ៉ាងណា ប្រភពនេះ គឺ​ចេញពី​ក្នុង​កម្មករ​ដែល​បាន​និយាយ​តៗគ្នា​។

បច្ចុប្បន្ន កម្មករ​ដែល​ដួលសន្លប់នោះ ត្រូវគេ​បញ្ជូនទៅ​មណ្ឌល​សុខភាព​អង្គស្នួល ដើម្បីសង្គ្រោះ​ជាបន្តបន្ទាប់ហើយ ។​