ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្ត​ក្រចេះ​ទទួល​​ភ្ញៀវទេសចរ​មកកម្សាន្តច្រើន​​ក្នុង​អំឡុង​បុណ្យ​​​​ចូល​​​​ឆ្នាំ​​​​ចិន​

2 ឆ្នាំ មុន
  • ក្រចេះ

​ខេត្តក្រចេះ ៖ ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរ​ជាតិ​មក​ពី​តាម​បណ្តា​ខេត្ត​នា​នា​ សម្រុក​មកលេង​កំសា​ន្តយ៉ាងច្រើន​កុះករ​នៅក្នុង​ខេត្តក្រចេះ ក្នុងអំឡុងពេល​នៃ​ថ្ងៃ​ប្រា​រព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ប្រ​ពៃ​ណី ជនជាតិ​ចិន-វៀ​ត​ណាម​ឆ្នាំ​ថ្មី​២០២២​ ។ ខណៈ​ពេល​ដែល​ខេត្តក្រចេះ បាន​និង​កំពុង​ទទួល​បានការ​ទាក់ទា​ញ​ពី​ភ្ញៀវ​ទេសចរជាតិ និង​អន្តរជាតិ​…

​ខេត្តក្រចេះ ៖ ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរ​ជាតិ​មក​ពី​តាម​បណ្តា​ខេត្ត​នា​នា​ សម្រុក​មកលេង​កំសា​ន្តយ៉ាងច្រើន​កុះ
ករ​នៅក្នុង​ខេត្តក្រចេះ ក្នុងអំឡុងពេល​នៃ​ថ្ងៃ​ប្រា​រព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ប្រ​ពៃ​ណី ជនជាតិ​ចិន-វៀ​ត​ណាម​ឆ្នាំ​ថ្មី​២០២២​ ។ ខណៈ​ពេល​ដែល​ខេត្តក្រចេះ បាន​និង​កំពុង​ទទួល​បានការ​ទាក់ទា​ញ​ពី​ភ្ញៀវ​ទេសចរជាតិ និង​អន្តរជាតិ​ មកលេង​កំសា​ន្ត​កាន់តែ​ច្រើន​នោះ​ផង​ដែ​រ រដ្ឋបាល​ខេត្តក្រចេះក៏បាន​រៀបចំ​នូវ​សន្តិសុខ​សណ្តាប់​ធ្នាប់​ចរាចរណ៍​ការ​​យាម​ល្បាត និង​ការសម្រួល​ភា​ពងាយស្រួល និង​វិធានការ​ការពារ​ជំ​ងឺ​កូ​វិ​ដ-១៩ជូន​ភ្ញៀវ​ទេសចរ​មកលេង​កំសាន្ត តាម​រមណី​យ​ដ្ឋាន​នា​នា​ផង​ដែរ​។

លោក ចាន់ សុ​គន្ធី ប្រធានមន្ទីរ​ទេសចរ​ខេត្តបាន​បញ្ជាក់​អោយ​ដឹង​ថា ក្នុង​ឆ្នាំ២០២២នេះ ខេត្ត​បាន​រៀបចំ​និង​បង្កើត​រមណីយដ្ឋាន ចំនួន១៨កន្លែង ។ ដោយ​ខេត្តក្រចេះ ទទួល​បាន​ភ្ញៀវ​ទេសចរ​ដែល​មក​កម្សាន្ត​លេង​ក្នុង​ខេត្តក្រចេះ​ក្នុង​ឱកាស​បុណ្យ​ថ្មី​ប្រពៃណី​ជនជាតិ​ចិន-វៀតណាម ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ មាន​ចំនួន​ភ្ញៀវ​ជាតិប្រមា​ណ៣០០១នាក់ និង​អន្តរជាតិ៨៧នាក់​។ ដោយឡែក​សរុប ០៣ថ្ងៃ ចាប់ពី​ថ្ងៃទី១ ដល់​ថ្ងៃទី៣ ខេត្តក្រចេះ​ទទួល​បាន​ទេសចរ​ជាតិ សរុប១០៧៤៥ និង​បរទេស២៥៨នាក់ ។

ជាមួយគ្នា​នោះ លោក​ក៏បាន​បញ្ជាក់​ថា អ្វី​ដែល​គួរ​អោយ​កត់សម្គាល់​នោះ គឺ​ការ​ថយ​ចុះ នៃ​ចំនួន​ភ្ញៀវ​ទេសចរ ក៏ដូចជា​ការ​ថយ​ចុះ​នៃ​ចំនួន​រោង​ទឹ​ក ដែល​បណ្តាល​មក​ពី​វិបត្តិ​ជំងឺ កូ​វិដ-១៩​។ រី​ឯ​តម្លៃ​ម្ហូប​អាហា តម្លៃ​រោង​ទឹក និង​សេវា​កម្ម​ផ្សេង​ៗ គឺ​មិន​មានការ​ឡើងថ្លៃ​ឡើយ​។ ដោយឡែក បញ្ហា​កូ​វិដ-១៩ ខេត្ត ក៏ដូចជា​មន្ទីរ​ជំនាញ ក៏បាន​រៀបចំ​និង​បាន​ណែនាំ​ផង​ដែរ ដល់​រមណីយដ្ឋាន​កំសាន្ត និង​ភ្ញៀវ​ទេសចរ​មកលេង​កំសាន្ត ត្រូវ​គោរព​អោយ​បាន​ត្រឹមត្រូវ​តាម ការណែនាំ​របស់ក្រ​សួង​សុខាភិបាល​ផង​ដែរ ។

ជាមួយគ្នា​នោះ​ដែរ ផ្នែក​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​ចរាចរ​នៅ​តាម​ទី​រមណីយដ្ឋាន ទេសចរ និង​នៅ​តាម​ដង
ផ្លូវ​ជាតិ​ក្នុង​ខេត្ត ត្រូវ​បាន​លោក​វរៈ​សេនីយ៍​ទោ អ៊ឹម ចិ​ត្រា មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ចិត្រ​បុរី បញ្ជាក់​​​ប្រាប់​អោយ​ដឹង​​នៅ​រសៀល​ថ្ងៃ​ទី២ កុម្ភៈ នេះ​ថា ដោយមាន​ការប្រជុំ​ផ្សព្វផ្សាយ​ស្ដីពី​ផែនការ​ការពារ​រក្សា​សន្តិសុខ​សុវត្ថិ​ភាព សណ្ដាប់ធ្នាប់ ជូន​ប្រជាពលរដ្ឋ​ក្នុង​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី ប្រពៃណី​ជនជាតិ​ចិន-វៀត​ណាម​​ឆ្នាំនេះ ក៏ដូចជា​ដោយមាន​បទបញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍​ត្រី សាន្ត ប៊ុ​ន​ថាន មេបញ្ជាការ​កងរាជអាវុធ​ហត្ថ​ខេត្តក្រចេះ កម្លាំង​អាវុធហត្ថ​ស្រុក​ចិត្រ​បុរី សហការ​ជាមួយ​កម្លាំង អធិ​ការ​រដ្ឋា​ន​ស្រុក​ចិត្រ​បុរី ចុះ​ល្បាត​ពិនិត្យ​ស្ថានភាព​ជាប់​ជាប្រចាំ​នៅ​គោលដៅ​នី​មួយ​ៗ រួមមានរមណីយដ្ឋាន​ទឹកជួរ​កាំ​ពី រមណីយ​ដ្ឋាន​អន្លុង​ផ្សោត និង​រម​ណីយដ្ឋាន​កោះ​សុ​ក្រម រួម​ទាំង​នៅ​តាម​ដងផ្លូវ​ជាតិ​លេខ៧ជាដើម ដើម្បី​រក្សា​ការពារទប់ស្កាត់ និង​បង្ក្រាប​នូវ​រាល់​បទល្​មើស និង​គ្រោះថ្នាក់​ចរាចរ​នានា ដែល​អាច​កើតឡើង​ជាយថាហេ​តុ ក្នុងអំឡុងពេល​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​នេះ​៕ ​

អត្ថបទសរសេរ ដោយ