ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​សាងសង់​រូបចម្លាក់​មេទ័ព​គួ​ន អីុ ដ៏​ធំ​ស្កឹមស្កៃ

7 ឆ្នាំ មុន

រូបចម្លាក់​មេទ័ព​គួ​ន អីុ ដែល​ពូកែ​ខាង​ធ្វើសឹក​សង្គ្រាម​កាលពី​ជំនាន់​ចិន​បុរាណ បាន​សង់​រួចរាល់​ជា​ស្ថាពរ ស្ថិត​នៅ​ក្នុង​ឧទ្យាន Guan Yu Park ទីក្រុង Jingzhou ប្រទេស​ចិន​។ កម្ពស់​៥៨​ម៉ែត្រ និង​ទម្ងន់​ជាង​១.៣២០​តោន​

រូបចម្លាក់​មេទ័ព​គួ​ន អីុ ដែល​ពូកែ​ខាង​ធ្វើសឹក​សង្គ្រាម​កាលពី​ជំនាន់​ចិន​បុរាណ បាន​សង់​រួចរាល់​ជា​ស្ថាពរ ស្ថិត​នៅ​ក្នុង​ឧទ្យាន Guan Yu Park ទីក្រុង Jingzhou ប្រទេស​ចិន​។ កម្ពស់​៥៨​ម៉ែត្រ និង​ទម្ងន់​ជាង​១.៣២០​តោន​ផ្ទុក​ដោយ​សំរឹទ្ធិ​ចំនួន​៤០០០​ចម្រៀក រូបចម្លាក់​មហិមា​នេះ​រចនា​ដោយ​លោក Han Meilin ដែល​គេ​ស្គាល់​តាម​រយៈ​ស្នាដៃ​រចនា​រូប Mascot ក្នុង​ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​២០០៨ ។

ដោយឡែក នៅ​ខាងក្រោម​រូបចម្លាក់​នេះ​ជា​សារមន្ទីរ​មាន​ទំហំ​៨០០០​ម៉ែត្រការ៉េ ។  មេទ័ព​គួ​ន អុ​ី ជា​មេទ័ព​ដ៏​ខ្លាំងពូកែ​ក្នុង​អំឡុង​សម័យ «​សាម​កុក​» ។ លោក​មេទ័ព​រូប​នេះ​បាន​ប្រើប្រាស់​អាវុធ​ដូច​ជា ពូថៅ មានឈ្មោះ​ថា «​កាំបិត​នាគ​បៃតង​» ហើយ​វា​ក៏​ត្រូវ​បាន​សាងសង់​ជាមួយ​រូបចម្លាក់ ដោយ​មាន​ទម្ងន់​ដល់​ទៅ​១៣៦​តោន​ឯណោះ ៕