ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទ​ការដ្ឋាន​កាយ​ដី​២​កន្លែង​ក្នុង​តំបន់​អភិរក្ស​ត្រី​មេ​ពូជ​បឹង​ពារាំង បន្ទាប់​ពី​ផ្ទុះ​ហិ​.​ង្សា

2 ឆ្នាំ មុន
  • សៀមរាប

អាជ្ញាធរ​ក្រុង​សៀមរាប បាន​សម្រេច​ចុះ​បិទ​ការដ្ឋាន​កាយ​ដី​ចំនួន​២​កន្លែង នៅ​ក្នុង​តំបន់​អភិរក្ស​ត្រី​មេ​ពូជ បឹង​ពារាំង ស្ថិត​ក្នុងភូមិ

ខេត្តសៀមរាប ៖ អាជ្ញាធរ​ក្រុង​សៀមរាប បាន​សម្រេច​ចុះ​បិទ​ការដ្ឋាន​កាយ​ដី​ចំនួន​២​កន្លែង នៅ​ក្នុង​តំបន់​អភិរក្ស​ត្រី​មេ​ពូជ បឹង​ពារាំង ស្ថិត​ក្នុងភូមិ​សាស្ត្រ​សង្កាត់​ជ្រាវ បន្ទាប់​ពី​ផ្ទុះ​ហិ​.​ង្សា​បង្ក​ជា​របួស​ស្នាម​នឹង​គ្នា​។ ការ​ចុះ​បិទ​ទីតាំង​នៅ​តំបន់ បឹង​ពារាំង​នេះ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៣ ខែកុម្ភៈ ឆ្នាំ​២០២២ ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ​សង្កាត់​ជ្រាវ ក្រុង​សៀមរាប ក្រោយ​ពី​ម្ចាស់​ការដ្ឋាន​ទាំង​២ ផ្ទុះ​ហិ​.​ង្សា​បង្ក​ជា​របួស​ស្នាម​នឹង​គ្នា​។

តំណាង​រដ្ឋបាល​ក្រុង​សៀមរាប លោក ហា​យ យង់ ដែល​ដឹកនាំ​កម្លាំង​ចុះ​បិទ​ផ្ទាល់ បានឱ្យ​ដឹង​ថា ការ​បិទ​ការដ្ឋាន​កាយ​រណ្តៅ​ដី​ក្នុង​បឹង​ពារាំង ទាំង​២​កន្លែង​នេះ គឺ​ធ្វើ​ទៅ​តាម​បញ្ជា​ថ្នាក់លើ​។ លោក ហា​យ យ៉ង់ បន្ត​ថា ក្រុមហ៊ុន​ជីកដី​ខាងលើ ទី​១- ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ដោយ​សហគមន៍​បឹង​ពារាំង និង​មានឈ្មោះ សាន្ត រដ្ឋ​ស៊ី​ង ជា​ម្ចាស់​គ្រឿងចក្រ ។ ទី​២- ក្រោម​ការ​គ្រប់គ្រង​របស់​សហគមន៍​នេសាទ​ចុង​ឃ្នៀស ដែល​មាន ឈ្មោះ ហាប់ ដា ម្ចាស់​គ្រឿងចក្រ​។

ការ​ឈាន​ទៅ​ដល់​បិទ​ការដ្ឋាន​នេះ មូលហេតុ គឺ​ក្រុមហ៊ុន​ជីកដី​ទាំង​២​ខាងលើ ធ្វើការ​មិន​សហការ​គ្នា បង្ក​ភាព​អនាធិបតេយ្យ ដឹក​ជញ្ជូន​មិន​បាញ់​ទឹក​បង្ក​ឱ្យ​មានការ​ហុយ​ដី​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ ហើយ​ឈាន​ដល់​ការ​ប្រើប្រាស់​ហិ​.​ង្សា​បង្ក​ជា​របួស​ស្នាម​តែ​ម្តង​។

លោក ហា​យ យ៉ង់ បន្ថែម​ថា ក្នុង​កិច្ចសន្យា​ក្រុមហ៊ុន​ខាងលើ ត្រូវ​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន ប៉ុន្តែ​ពួក​គេ​បំពាន​កិច្ចសន្យា ហើយ​បង្ក​ជា​របួស​ស្នាម​ថែម​ទៀត​។ អ៊ីចឹង​ហើយ ទើប​ថ្នាក់លើ​សម្រេច​បិទ​អាជីវកម្ម​បែប​នេះ ។

ទោះបី​យ៉ាងណា លោក ហា​យ យ៉ង់ ថា សុំ​មិន​ធ្វើ​អធិប្បាយ​ចំពោះ​រឿង​បង្ក​របួស​ស្នាម​នោះ​ទេ ដោយ​លោក​បញ្ជាក់​ថា បទល្មើស​ព្រហ្មទណ្ឌ ទុក​ឱ្យ​សមត្ថកិច្ច​ជំនាញ​អនុវត្ត​តាម​នីតិវិធី​។ ប៉ុន្តែ លោក​បញ្ជាក់​ថា ចំពោះ​ការ​បិទ​ការដ្ឋាន​ជីកដី​ក្នុង​បឹង​ពារាំង គឺ​មិន​មាន​ថ្ងៃ​កំណត់​ឡើយ ប្រសិនបើ​គ្មាន​បញ្ជា​ពី​ថ្នាក់លើ​។

សូម​បញ្ជាក់​ថា បឹង​ពារាំង ជា​តំបន់​អភិរក្ស​ត្រី​មេ​ពូជ​ដ៏​សំខាន់​មួយ​ក្នុង​ខេត្តសៀមរាប​។ បឹង​នេះ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​មានការ​ជីក​ស្តារ ដើម្បី​រក្សា​ទឹក​សម្រាប់​សង្គ្រោះ​ត្រី និង​សត្វ​ស្លាប​នា​រដូវប្រាំង​។ ប៉ុន្តែ​ដោយ​ការ​ដណ្តើម​ប្រយោជន៍​គ្នា ក្រុមហ៊ុន​ជីកដី​ទាំង​២​ខាងលើ មិន​គោរព​កិច្ច សន្យា​ឡើយ ហើយ​ឈាន​ដល់​ការ​បង្ក​របួស​ស្នាម​ទៀត ទើប​អាជ្ញាធរ​សម្រេច​បិទ​អាជីវកម្ម​ជីក​ស្តារ​ជា​បណ្តោះអាសន្ន​តែ​ម្តង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ