ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កម្ពុជា​សាង​ប្រវត្តិសាស្ត្រ​ថ្មី​មួយ ​ក្នុង​ការ​ប្រកួត​ឈ្នះ​ពាន​លេខ​១ និង​លេខ​២​ ​លើ​​​អាជីវ​​កម្ម​​

7 ឆ្នាំ មុន

(​វៀង​ច័ន្ទ​,​ឡាវ​) ៖ ផែនការអាជីវកម្ម ត្រូវ​បាន​​សហគ្រិន​ភាគច្រើន​ បាន​ស្គាល់​ពី​សារសំខាន់ និង​តែង​រៀបចំ​មុន និង​ពេល​ប្រកប​អាជីវ​កម្ម ​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់​ ជា​ពិសេស​លើកកម្ពស់​ការ​​បណ្តុះបណ្តាល​សហគ្រាស​​ខ្នាត​​តូច និង​មធ្យម វិទ្យា​ស្ថាន​សហ​ប្រតិបត្តិ​ធនធានមនុស្ស​ឡាវ​-​ជប៉ុន ​បាន​ផ្តួចផ្តើម​ការ​ប្រកួតប្រជែង​លើ​ផែនការអាជីវកម្ម​​ថ្នាក់​តំបន់​លើក​ដំបូង ​ដែល​

(​វៀង​ច័ន្ទ​,​ឡាវ​) ៖ ផែនការអាជីវកម្ម ត្រូវ​បាន​​សហគ្រិន​ភាគច្រើន​ បាន​ស្គាល់​ពី​សារសំខាន់ និង​តែង​រៀបចំ​មុន និង​ពេល​ប្រកប​អាជីវ​កម្ម ​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់​ ជា​ពិសេស​លើកកម្ពស់​ការ​​បណ្តុះបណ្តាល​សហគ្រាស​​ខ្នាត​​តូច និង​មធ្យម វិទ្យា​ស្ថាន​សហ​ប្រតិបត្តិ​ធនធានមនុស្ស​ឡាវ​-​ជប៉ុន ​បាន​ផ្តួចផ្តើម​ការ​ប្រកួតប្រជែង​លើ​ផែនការអាជីវកម្ម​​ថ្នាក់​តំបន់​លើក​ដំបូង ​ដែល​មាន​ប្រទេស​ចំនួន​៣ ​គឺ​កម្ពុជា​, ថៃ និង​ឡាវ ​ដែល​មាន​១២​ក្រុម​​ដែល​ឆ្លងកាត់​ការ​ជ្រើសរើស និង​បណ្តុះបណ្តាល​តាម​បណ្តាល​ប្រទេស​​នីមួយ​ៗ ​។

កម្មវិធី​នេះ​ ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ទីក្រុង​វៀង​ច័ន្ទ សាធារណៈរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​ឡាវ​ នៅ​ថ្ងៃ​ទី១៣ ​កក្កដា ​២០១៦ ជា​លទ្ធផល​ប្រទេស​កម្ពុជា​ បាន​ទទួល​ជ័យ​លា​ភី​ពាន​ថ្នាក់​​លេខ​១ និង​ថ្នាក់​លេខ​២ ចំពោះ​ជ័យ​លា​ភី​ថ្នាក់​លេខ​៣ គឺ​អញ្ជើញ​មក​ពី​ប្រទេស​​ថៃ ​។

រំលឹក​ពី​ថ្ងៃ​ប្រកួតប្រជែង ​កាលពី​ម្សិលមិញ​រយៈពេល​១២​ម៉ោង​ នាទី​ក្រុង​វៀង​ច័ន្ទ ប្រទេស​ឡាវ គណៈកម្មាធិការ​ដែល​មាន​តំណាង​ប្រទេស​កម្ពុជា១​រូប​, ​ប្រទេស​ថៃ១​រូប​, ប្រទេស​ឡាវ​១​រូប​, តំណាង JETRO១​រូប​, ​តំណាង​គម្រោង JICA​ ប្រទេស​ជប៉ុន១​រូប បាន​វាយ​តម្លៃ​យ៉ាង​យកចិត្តទុក​ដាក់ សុក្រឹតភាព យុត្តិធម៌ និង​បាន​ផ្តល់​យោបល់​ដ៏​មាន​តម្លៃ​ ដែល​ជា​ធាតុ​ចូល​សម្រាប់​ក្រុម​នីមួយ​ៗ​កែ​លំអ​នូវ​ចំណុច​ខ្វះខាត និង​លើកទឹកចិត្ត​ដល់​ក្រុម​ទាំងអស់ ​ចូលរួម​ក្នុង​អាជីវកម្ម​នា​ពេល​បច្ចុប្បន្ន និង​អនាគត ​ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច​តំបន់ និង​សហប្រតិបត្តិការ​អន្តរជាតិ​ក្រោម​ស្មារតី​សហការ​គ្នា ទោះបីជា​មក​ពី​ប្រទេស​ផ្សេង​ៗ​គ្នា​ប៉ុន្តែ​ស្ថិត​ក្នុង​តំបន់​តែ​មួយ​។

ក្នុង​ស្មារតី​នេះ​ ក្រុម​ទាំងអស់​បាន​ប្រកួតប្រជែង​គ្នា​ ក្នុង​ន័យ​សហ​ប្រតិបត្តិ និង​ចែករំលែក​បទ​ពិសោធន៍​នៃ​ការ​ប្រកប​អាជីវកម្ម​របស់​ប្រទេស​​រៀង​ៗ​ខ្លួន ប្រកបដោយ​ភាព​ក្លៀវក្លា ដែល​ធ្វើ​ឱ្យ​គណៈកម្មាធិការ​ពិបាក​សម្រេចចិត្ត​ក្នុង​ការ​ជ្រើសរើស​ជ័យ​លា​ភី​។ ក្រោម​​ការ​វាយតម្លៃ​ប្រកបដោយ​ជំនាញ​របស់​គណៈកម្មាធិការ ​ដែល​មាន​ប្រវត្តិ​ចេញពី​ម្ចាស់​អាជីវកម្ម ធនាគារ ជំនាញការ និង​អ្នក​បច្ចេក​ទេស​បណ្តុះបណ្តាល​អាជីវកម្ម​បាន​សម្រេច​ប្រគល់​ជ័យ​លា​ភី​ចំណាត់ថ្នាក់​ពាន​លេខ១ ជូន​ក្រុម​ក្រុម​ប្រទេស​កម្ពុជា​ឈ្មោះ​ថា Healthogo ដែល​មាន​លោកសាំង តារា​រស្មី​ ដែល​លោក​មានបទពិសោធន៍​លើ​វិស័យ​សុខាភិបាល ហើយ​ក្នុង​ផែនការអាជីវកម្ម​នេះ លោក​បាន​រៀបចំ​ជា​កម្មវិធី​APP សម្រាប់​ដោះស្រាយ​បញ្ហា​លើ​តម្រូវ​សេវា​សុខាភិបាល​ខាងក្នុង​និង​ក្រៅប្រទេស​។

ចំណែក​ចំណាត់ថ្នាក់​ពាន​លេខ​២ ជូន​ក្រុម​ប្រទេស​កម្ពុជា​​ឈ្មោះ​ថា Fast Pay Cambodia ដែល​មាន​លោក​ង​ន់ ម័​រ និង​លោក​ម៉េ​ង ហាន់ ដែល​លោក​ទាំង​ពីរ​ មានបទពិសោធន៍​លើ​វិស័យ​ព័ត៌មានវិទ្យា​ជា​ច្រើន​ឆ្នាំ​ ដែល​មានគំនិត​ផ្តួចផ្តើម​បង្កើត​ប្រព័ន្ធ​ទូទាត់ E-payment​ នៅ​កម្ពុជា ​ដោយ​សាកល្បង​រៀបចំ​នៅ​ទីធ្លា​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​មុនគេ​សម្រាប់​កន្លែង​ចំណត អាហារ​ដ្ឋា​ន និង​បណ្ណាល័យ ។

ទោះបី​សេវាកម្ម​នេះ​ ត្រូវ​បាន​ប្រទេស​ជា​ច្រើន​ បាន​ប្រើប្រាស់​រួច​ហើយ​ក្តី​ ប៉ុន្តែ​សេវាកម្ម​នេះ​ ប្រាកដជា​មាន​អត្ថប្រយោជន៍​ជំរុញ​វិស័យ​​ពាណិជ្ជកម្ម​តាម​រយៈ​អេ​ឡិច​ត្រូ​និ​ច​នា​ពេល​អនាគត ​។ ដោយឡែក​ ចំពោះ​ចំណាត់ថ្នាក់​ពាន​លេខ​៣ ជូន​ក្រុម ELECTRIFYING RURAL MYANMAR ដែល​មាន​លោក Vinodh Gopal ប្រទេស​ថៃ ក្នុង​ផែនការអាជីវកម្ម​នេះ​លោក​ចង់​ផ្គត់ផ្គង់​អគ្គិស​នី​​នៅ​ជនបទ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ។

ក្រោម​ការ​ខិតខំ​ជា​ច្រើន​ខែ ក្នុង​ការ​បណ្តុះបណ្តាល​របស់​វាគ្មិន និង​គ្រូ​ឧទ្ទេស​​នាម​របស់​កម្ពុជា ​មាន​ដូច​ជា​លោកសោម សម្បត្តិ (​អគ្គនាយក Campaint) លោកយ​ន ម៉ា​លឹ​ម​​ឆេ​ង (​មន្ត្រី​ជំនាញ​ក្នុង​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ​) និង​គណៈកម្មាធិការតំណាង​ប្រទេស​កម្ពុជា លោកឌិន សុមេធា​រិ​ទ្ធ (​ប្រធាន​ក្រុមហ៊ុន Frangipani Villa Hotel Group ) អ្នកដឹកនាំ​ឈ្មោះ​អៀង សុវត្ថិ និង Ms. Nadamoto ដែល​អញ្ជើញ​មក​ពី ​Cambodia-Japan Cooperation Center ដែល​ស្ថិត​ក្រោម​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​ក្រសួង​អប់រំ​យុវជន និង​កីឡា​ ។ 

សូម​សិស្ស-និស្សិត​ដទៃ​ទៀត​ សូម​រៀបចំ​ខ្លួន​សម្រាប់​ការ​ប្រកួតប្រជែង​ឆ្នាំ​ក្រោយ​ៗ ដោយ​អញ្ជើញ​មក​ទាក់ទង​​នៅ CJCC ដើម្បី​ទទួល​​ការ​បណ្តុះបណ្តាល​, ប្រកួតប្រជែង​ដើម្បី​មោទនភាព​ជាតិ  និង​ក្លាយជា​សហគ្រិន​សម្រាប់​កម្ពុ​ជានា​ពេល​អនាគត​ ។