ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរជាតិអប្សរា កំពុងរៀបចំវង់ទស្សនាថ្ងៃលិច នៅប្រាសាទភ្នំក្រោម

2 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប៖ នៅរមណីយដ្ឋានអង្គរ បើនិយាយពីគោលដៅទស្សនាថ្ងៃរៀបលិច នោះគេនឹងស្គាល់ច្បាស់ពី​ប្រាសាទភ្នំ​បាខែង។ តែ​ដើម្បីជំរុញគោលដៅទស្សនាថ្ងៃរៀបលិច ឱ្យកាន់តែច្រើន និងផ្តល់នូវទេសភាព​ថ្ងៃរៀបលិចប្លែកៗ អាជ្ញាធរជាតិអប្សរា បានរៀបចំទីតាំងថ្មីៗ បន្ថែមទៀតមួយចំនួន។…

ខេត្តសៀមរាប៖ នៅរមណីយដ្ឋានអង្គរ បើនិយាយពីគោលដៅទស្សនាថ្ងៃរៀបលិច នោះគេនឹងស្គាល់ច្បាស់ពី​ប្រាសាទភ្នំ​បាខែង។ តែ​ដើម្បីជំរុញគោលដៅទស្សនាថ្ងៃរៀបលិច ឱ្យកាន់តែច្រើន និងផ្តល់នូវទេសភាព​ថ្ងៃរៀបលិចប្លែកៗ អាជ្ញាធរជាតិអប្សរា បានរៀបចំទីតាំងថ្មីៗ បន្ថែមទៀតមួយចំនួន។ ជាក់ស្ដែង នាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ នេះ អាជ្ញាធរជាតិអប្សរា កំពុងរៀបចំវង់ទស្សនាថ្ងៃរៀបលិចមួយបន្ថែមទៀត នៅរមណីយដ្ឋាន​ប្រាសាទ​​ភ្នំក្រោម ដែលនៅជាប់បឹងទន្លេ​សាប ព្រោះនៅទីនោះ ភ្ញៀវទេចរអាចមើលឃើញនូវទិដ្ឋភាព​ស្រស់ស្អាតអមដោយវាលស្រែ និងផ្ទៃដីព្រៃលិចទឹកដាច់កន្ទុយភ្នែកនៃបឹងទន្លេសាប។

លោក សេង សុធារ៉ា អនុប្រធានអភិ​វឌ្ឍន៍ទេសចរណ៍អង្គរ លើកឡើងថា ក្នុងការរៀបចំវង់ទស្សនាថ្ងៃលិច អាជ្ញាធរជាតិអប្សរា បានកែលម្អបរិស្ថាន លើកកម្ពស់សោភ័ណភាពជុំវិញប្រាសាទ រៀបចំផ្លូវដើរជុំវិញប្រាសាទ ដាក់ស្លាកសញ្ញាបង្ហាញទិស ដាក់បង្គោលខ្សែការពារសុវត្ថិភាព រៀបចំផ្ទាំងព័ត៌មាន ស្តីពី ប្រាសាទ៕ ច័ន្ទ រស្មី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ