ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

LINE គំរប់​ខួប​៥​ឆ្នាំ​ជាមួយ​កាដូ FREE Sticker FREE Call FREE LINE Store

7 ឆ្នាំ មុន

ចាប់តាំងពី​ថ្ងៃ​ដែល កម្មវិធី​ទូរស័ព្ទ LINE បាន​បង្កើត​មក​ក្នុង​គោលបំណង​ផ្សា​ភ្ជាប់​ទំនាក់ទំនង​ឱ្យ​កាន់តែ​ជិត​ស្និត មក​ដល់​ថ្ងៃនេះ​មាន​រយៈពេល​៥​ឆ្នាំ​ហើយ ។ ក្នុង​រយៈពេល​៥​ឆ្នាំ​នេះ LINE បាន​ផ្តល់​នូវ​សេវាកម្ម​ជា​ច្រើន​ដែល​

ចាប់តាំងពី​ថ្ងៃ​ដែល កម្មវិធី​ទូរស័ព្ទ LINE បាន​បង្កើត​មក​ក្នុង​គោលបំណង​ផ្សា​ភ្ជាប់​ទំនាក់ទំនង​ឱ្យ​កាន់តែ​ជិត​ស្និត មក​ដល់​ថ្ងៃនេះ​មាន​រយៈពេល​៥​ឆ្នាំ​ហើយ ។ ក្នុង​រយៈពេល​៥​ឆ្នាំ​នេះ LINE បាន​ផ្តល់​នូវ​សេវាកម្ម​ជា​ច្រើន​ដែល​មាន​ទាំង​ការ​ប្រើប្រាស់​ផ្ទាល់ខ្លួន (LINE Messenger) ការ​ប្រើប្រាស់​សម្រាប់​មុខ​ជំនួញ (LINE Official Account, LINE@)  និង​ការ​កម្សាន្ត​ផង​ដែរ (LINE Game, B612…) ។ LINE មិន​អាច​មាន​ថ្ងៃនេះ​ឡើយ​បើសិនជា​គ្មាន​ការ​គាំទ្រ​ពី​អ្នក​ទាំងអស់​គ្នា ដូចនេះ​ហើយ LINE បាន​រៀបចំ​កាដូ​សម្រាប់​អ្នក​ប្រើប្រាស់​ដែល​មាន​ដូច​ខាងក្រោម ។

ចាប់ពី​ថ្ងៃនេះ ដល់​ថ្ងៃ​ទី​១៦ អ្នក​ដែល​ចូល​ប្រើប្រាស់ LINE ក្នុងអំឡុងពេល​នេះ នឹង​ទទួល​បានការ​ណែនាំ ដើម្បី​ទទួល​បាន​រង្វាន់​ជា​ច្រើន​ដែល​រង្វាន់​ទី​១ គឺ FREE Pop-Up Stickers ដែល​ជា​ប្រភេទ Stickers បែប​ថ្មី ។ Pop-Up Stickers គឺជា​ប្រភេទ Stickers ថ្មី​ដែល​រូប​នឹង​ផុស​ឡើង​ពេញ Screen ទូរស័ព្ទ​នៅ​ពេល​ដែល​អ្នក​ផ្ញើ​វា​ទៅ​កាន់​មិត្ត​របស់​អ្នក​ក្នុង​ពេល​កំពុង Chat ជាមួយ​គ្នា ។

ក្រៅពី FREE Pop-Up Stickers ក៏​មាន​រង្វាន់​ផ្សេង​ទៀត​ដែរ គឺ​ការ​ប្រើប្រាស់ LINE Out ដោយ​ឥត​គិតថ្លៃ​ពី​ថ្ងៃនេះ​ដល់​ថ្ងៃ​ទី​១៦ កក្កដា ។ ជា​ទូទៅ​យើង​បាន​ស្គាល់​ហើយ​ថា LINE ផ្តល់​នូវ​សេវាកម្ម Call តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​រ​ណេ​ត FREE ទៅ​កាន់ LINE ដូច​គ្នា​បាន តែ​ចំពោះ​សេវាកម្ម​ដែល​មានឈ្មោះ​ថា LINE Out គឺ​សម្រាប់​ធ្វើការ Call ពី LINE ទៅ​កាន់​ទូរស័ព្ទ​ដៃ​ជាមួយ​និង Credit តែ​សម្រាប់​រយៈពេល​នេះ គឺ Call FREE តែ​ម្តង​ចឹ​ង បើសិនជា​អ្នក​ចង់ Call ទៅ​កាន់​លេខ​ទូរស័ព្ទ ហើយ​មិន​មាន​ទឹកប្រាក់​គ្រប់​គ្រាន់តែ​មាន​អ៊ី​ន​ធើ​រ​ណេ​ត​នោះ​អ្នក​អាច​ប្រើ LINE Out ដោយ​ខ​ល​ពី LINE លើ​ប្រព័ន្ធ​អ៊ី​ន​ធើ​រ​ណេ​តទៅ​កាន់​គ្រប់​លេខ​ទូរស័ព្ទ​ទូ​ទាំង​ពិភពលោក​បាន ។

រង្វាន់​ទី​៣ ដែល LINE បាន​រៀបចំ​នោះ គឺ FREE ទឹកប្រាក់​៥​ដុល្លារ​សម្រាប់​ការ​ប្រើប្រាស់​នៅ​ក្នុង LINE Store (store.line.me) ។ ងាយ​ៗ​ដោយ​គ្រាន់តែ​ប្រើប្រាស់ LINE នៅ​ថ្ងៃនេះ​រហូត​ដល់​ថ្ងៃ​ទី​១៦ កក្កដា អ្នក​នឹង​ទទួល​បាន​៥​ដុល្លារ ដើម្បី​ទិញ Theme និង Stickers ពី LINE Store បាន​យ៉ាង​ងាយ ។ ប្រសិនបើ​អ្នក មិន​ទាន់​មាន LINE ទេ​នោះ សូម Download តាម Link នេះ Android និង iOS ដើម្បី​ឱ្យ​ទំនាក់ទំនង​របស់​អ្នក​ជាមួយនឹង​អ្នកជា​ទីស្រឡាញ់​របស់​អ្នក​កាន់តែ​ជិត​ស្និត ៕