យោងតាមហោរាសាស្ត្រហុងស៊ុយសុរិយគតិចិនសែដែលល្បីឆុតបំផុតបានអះអាងថា បើទោះជាកាលពីឆ្នាំមុនមហាឆ្នាំទាំង៤បានជួបទុក្ខលំបាក ជួបបញ្ហាខ្លះទាក់ទងទៅនឹងជីវិត និងការងារផ្ទាល់ខ្លួនក្តី សូមឱ្យស៊ូទ្រាំបន្តិចទៅ នៅដើមខែថ្មីបីថ្ងៃនេះទុក្ខលំបាកទាំងអស់នោះនឹងរលាយអន្តរធានចេញពីជីវិតរបស់លោកអ្នកអស់ហើយ ព្រោះតែកើតមានអព្ភូតហេតុនៃលាភសំណាងដ៏អស្ចារ្យចំពោះឆ្នាំមហាសំណាងទាំង៤ត្រូវប៉ាន់ហុងស៊ុយធំ ពោរពេញដោយលាភសំណាងផ្ទួនៗចូលមកតែម្តង ដែលតម្រូវឲ្យលោកអ្នកចូលមើលលេខង៉ូវហេង ហើយបញ្ជូនសារបួងសួងផ្តាច់គ្រោះចង្រៃ នាំលាភសំណាងឥឡូវនេះភ្លាម ។

ឆ្នាំជូត រាសីឡើងខ្ពស់ត្រដែត ជាថ្ងៃនាំលាភសំណាង នាំសុភមង្គល សិរីសួស្តីវិបុលសុខគ្រប់ប្រការ ។ លេខសំណាង ៦៧៦, ពណ៌នៃលាភ ខៀវ ។ នៅដើមខែថ្មីបីថ្ងៃនេះជាឱកាសល្អក្នុងការងារបានមកដល់ហើយ គួរប្រញាប់ប្រញាប់ចាត់ចែងបន្ទាន់កុំរារែកចិត្ត ត្រូវមានជំនឿចិត្តលើខ្លួនឯងជានិច្ច លោកអ្នកនឹងមានចំណូលហក់ឡើងខ្ពស់លែងស្គាល់ពាក្យខ្វះកន្លះឡើយ ។

ឆ្នាំមមែ ទទួលបានសម្បត្តិមហាសេដ្ឋីមានលុយវាល់លាន មានលាភសំណាងតាមជាប់រហូត ។ តាមទំនាយហោរាចិនសែបានអះអាងថា នៅដើមខែថ្មីបីថ្ងៃលោកអ្នកមានលាភធំហូរចូលកាន់តែខ្លាំង រាសីឡើងខ្ពស់ បើលោកអ្នកចង់ធ្វើការផ្លាស់ប្តូរអ្វីតែងផ្តល់ផលល្អ និងផ្លែផ្កាឆ្លើយតបមកវិញយ៉ាងគាប់ប្រសើរ ហើយរាល់ការងាររកទទួលទាន មានលាភចូល មានលុយកាក់ហូរចូលច្រើនសន្ធឹក និងអាចមានអ្នកនាំប្រាក់មកឱ្យដល់មុខហាង និងចូលដល់ក្នុងផ្ទះតែម្តង ។ ពណ៌នៃលាភសំណាង ពណ៌ទឹកប៊ិកនិងស, លេខនៃលាភសំណាង លេខ ៥៤៩ មានលាភមានជ័យ ហេងហេង ។

ឆ្នាំខាល ជាប្រភេទមនុស្សដែលមានប្រាជ្ញាឈ្លាសវៃ មានគំនិតភ្លឺថ្លា អនាគត ក្លាយជាអ្នកមានទ្រព្យស្តុកស្តម្ភ ។ ពណ៌នៃលាភសំណាង ពណ៌ប្រផេះ និងខៀវ, លេខនៃលាភសំណាង លេខ៩៣៦ យកលាភសម្បត្តិមហាសេដ្ឋី ។ នៅដើមខែថ្មីបីថ្ងៃនេះគុណបារមីព្រះអង្គមាស ទេវតាភ្នំទ្រព្យ នាំលាភធំ សំណាងល្អ មានលុយចូលហូរហៀរ។ រីឯរាល់ការងាររកទទួលទាន លុយកាក់ ហូរចូលដូចទឹកបាក់ទំនប់ គួរប្រញាប់រូតរះ ប្រមូលកើបប្រាក់ទាំងនោះទុកដាក់បានគង់វង្ស។ ចំណែកការធ្វើដំណើរទៅណាមកណា ជួបតែសុខដុមគ្រប់វេលា ។ សម្ព័ន្ធភាពស្នេហាបុរសស្ត្រីមានតែភាពស្រស់ស្រាយ និងការយល់ចិត្តគ្នាល្អប្រពៃណាស់ ។

ឆ្នាំច រាសីឡើងខ្ពស់ត្រដែត ជាថ្ងៃនាំលាភសំណាង នាំសុភមង្គល សិរីសួស្តីវិបុលសុខគ្រប់ប្រការ ។ លេខសំណាង ៧២៩, ពណ៌នៃលាភ លឿង និងក្រហម ។ នៅដើមខែថ្មីបីថ្ងៃនេះជាឱកាសល្អក្នុងការងារបានមកដល់ហើយ គួរប្រញាប់ចាត់ចែងបន្ទាន់កុំរារែកចិត្ត ត្រូវមានជំនឿចិត្តលើខ្លួនឯងជានិច្ច លាភមាស លាភប្រាក់ចាក់ចូលផ្ទះអ្នកពេញហូរហៀរ ៕ សាន សារិន
ចែករំលែកព័តមាននេះ