ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ាន​មែន​! លើក​ទី​១​ឃាត់​ជាប់ មិន​អស់ចិត្ត​មក​លើក​ទី​២​តាម​ដល់​កន្លែង​លក់​បាយ​ផ្អើល

2 ឆ្នាំ មុន
  • កណ្តាល

លោក អាត ច័ន្ទ​ដា​រា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល នៅ​រសៀល​ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០២២ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​កម្មករ​សំណង់​ចំនួន​២​នាក់ ដែល​បាន​ប្រើ​

ខេត្តកណ្តាល ៖ លោក អាត ច័ន្ទ​ដា​រា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល នៅ​រសៀល​ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០២២ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​កម្មករ​សំណង់​ចំនួន​២​នាក់ ដែល​បាន​ប្រើ​អំពើ​ហិ​.​ង្សា​ទៅ​លើ​ជន​រង​គ្រោះ ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ពី​បទ «​ហិ​.​ង្សា​ដោយ​ចេតនា​» តាម​មាត្រា​២១៧ នៃ​ក្រមព្រហ្មទណ្ឌ ។ ដែល​ប្រព្រឹត្ត​នៅ​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២២ វេលា​ម៉ោង​១៤​និង​១០​នាទី នៅ​ចំណុច​ការដ្ឋាន​មណ្ឌល​កែប្រែ ស្ថិត​ក្នុងភូមិ​ទួល​សុ​ភី ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្តាល ។

ជន​ត្រូវ​ចោទ ទី​១- ឈ្មោះ អ៊ុ​ន ដា​រ៉ា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ជាងដែក ទីលំនៅ​ស្នាក់​នៅ​ភូមិ​ទួល​សុ​ភី ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្តាល និង​ទី​២- ឈ្មោះ វង្ស ទួ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​សំណង់ មាន​ទីលំនៅ​ស្នាក់​នៅ​ភូមិ​ទួល​សុ​ភី ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្ដាល ។

បើ​តាម​នគរបាល​ស្រុក​ស្អាង បានអោយ​ដឹង​ថា ចំណែក​ជន​រង​គ្រោះ​ទី​១- ឈ្មោះ ភុយ ពេ​ជ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មេការ​ក្នុង​ការដ្ឋាន មាន​ទីលំនៅ​ស្នាក់​នៅ​ភូមិ​ទួល​សុ​ភី ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្តាល និង​ទី​២- ឈ្មោះ លុយ ប៊ុ​ន​ធឿ​ន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​សំណង់ មាន​ទីលំនៅ​ភូមិ​កំពង់​ពោធិ៍​ត្បូង ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្ដាល ។

នគរបាល​បានអោយ​ដឹង​ទៀត​ថា មុន​កើតហេតុ នៅ​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០២២ វេលា​ម៉ោង​៨​យប់ ជន​រង​គ្រោះ​ឈ្មោះ ភុយ ពេ​ជ និង​ជនជាប់ចោទ​ឈ្មោះ អ៊ុ​ន ដា​រ៉ា បាន​ទាស់​ពាក្យ​សម្ដី​គ្នា ហើយ​រៀបនឹង​ប្រើ​ហិ​.​ង្សា​ដាក់​គ្នា​ទៅ​ហើយ តែ​ត្រូវ​បាន​កម្មករ​នៅ​ក្នុង​ការដ្ឋាន​ជាមួយ​គ្នា​ឃាត់​ទាន់ ហើយ​ក៏​បាន​ចូល​ដេក​រៀង​ៗ​ខ្លួន​អស់​ទៅ ។ លុះ​នៅ​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២២ វេលា​ម៉ោង​១៤​និង​១០​នាទី​រសៀល ជន​រង​គ្រោះ​ឈ្មោះ ភុយ ពេ​ជ បាន​ដើរ​ចេញពី​ការដ្ឋាន​មក​ក្រៅ​ដើម្បី​មក​ទិញ​ម្ហូប​ហូប​បាយ ក៏​បាន​ជួប​ជាមួយនឹង​ជនជាប់ចោទ​ឈ្មោះ អ៊ុ​ន ដា​រ៉ា និង​ជនជាប់ចោទ​ម្នាក់​ទៀត​ឈ្មោះ វង្ស ទួ បាន​ជិះ​ម៉ូតូ​កាត់​ពីមុខ​ជន​រង​គ្រោះ រួច​បាន​រោ​ទិ៍​សំឡេង​ម៉ូតូ​ខ្លាំង​ៗ​ធ្វើការ​ឌឺដង​ដាក់​ជន​រង​គ្រោះ​ឈ្មោះ ភុយ ពេ​ជ រួច​ហើយ​ក៏​បាន​បបួល​ឈ្មោះ ភុយ ពេ​ជ វ៉ៃ​គ្នា​ទៀត តែ​ជន​រង​គ្រោះ​ឈ្មោះ ភុយ ពេ​ជ មិន​បាន​តបត​ទៅ​វិញ​ទេ រួច​ហើយ​ក៏​បាន​ដើរទៅ​កន្លែង​លក់​ម្ហូប​ទៅ​។

ប្រភព​ដដែល​បន្ត​ថា ពេល​នោះ​ជនសង្ស័យ​ទាំង​ពីរ​នាក់​ខាងលើ ក៏​បាន​ជិះ​តាម​ជន​រង​គ្រោះ​ឈ្មោះ ភុយ ពេ​ជ រហូត​ទៅ​ដល់​កន្លែង​លក់​ម្ហូប​ទៀត​ហើយ​ក៏​បាន​ទាស់​ពាក្យ​សម្ដី​គ្នា បន្ទាប់​មក​ជនសង្ស័យ​ទាំង​២​នាក់​បាន​នាំ​គ្នា​ព្រួត​វាយ​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ ភុយ ពេ​ជ តែ​ម្តង ក្រោយមក​ឈ្មោះ ភុយ ពេ​ជ ក៏​បាន​រត់​ចូល​ទៅ​ក្នុង​ការដ្ឋាន ហើយ​ស្រែក​អោយ​មិត្តភក្តិ​របស់​ខ្លួន​ជួយ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ពេល​នោះ​មានឈ្មោះ លុយ ប៊ុ​ន​ធឿ​ន និង​ឈ្មោះ ស៊ី ម៉េ​ង​ហាក់ បានរ​ត់ទៅ​ជួយ តែ​ត្រូវ​បាន​ជនជាប់​ចោទ​ឈ្មោះ អ៊ុ​ន ដា​រ៉ា យក​ដុំ​ថ្ម​គប់​សំដៅ​ទៅ​លើ​ឈ្មោះ លុយ ប៊ុ​ន​ធឿ​ន ត្រូវ​ចំ​ក្បាល បណ្តាល​ឱ្យ​បែកក្បាល​ហូរ​ឈា​.​ម​ដួល​សន្លប់​ទៅ​នឹង​ដី​តែ​ម្តង រួច​ហើយ​ជនជាប់ចោទ​ឈ្មោះ អ៊ុ​ន ដា​រ៉ា និង​ជនជាប់ចោទ​ឈ្មោះ វង្ស ទួ បាន​នាំ​គ្នា​រត់​ចូល​ទៅ​ក្នុង​ការដ្ឋាន តែ​ក៏​ត្រូវ​បាន​កម្មករ​នៅ​ក្នុង​ការដ្ឋាន​ចាប់ខ្លួន​ជាប់​រួច​ប្រគល់​ជូន​សមត្ថកិច្ច​តែ​ម្តង ។

ក្រោយ​ពេល​ទទួល​បាន​ព័ត៌មាន​ខាងលើ​នេះ​ភ្លាម កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រែក​គយ ក៏​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ រួច​បាន​នាំ​ខ្លួន​ជនសង្ស័យ​ទាំង​ពីរ​នាក់ បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​តែ​ម្តង​ទៅ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ