ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិត្ត​ហ្វូ​ន (MetFone) ផ្តល់​ស៊ី​ម​កាត់​សំណាង់​ដល់​គរុ​សិស្ស​៨០០​នាក់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​ទូរគមនាគមន៍​ឈានមុខ​គេ​នៅ​កម្ពុជា មិត្ត​ហ្វូ​ន (MetFone) បាន​ផ្តល់​ស៊ី​មកា​ត​សំណាង​ដែល​មាន​ទឹកប្រាក់​ប្រចាំខែ​៣០​ដុល្លារ​រយៈពេល​មួយ​ឆ្នាំទៅ​ដល់​សិស្សានុសិស្ស ទើប​បញ្ចប់​ការ​សិក្សា

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​ទូរគមនាគមន៍​ឈានមុខ​គេ​នៅ​កម្ពុជា មិត្ត​ហ្វូ​ន (MetFone) បាន​ផ្តល់​ស៊ី​មកា​ត​សំណាង​ដែល​មាន​ទឹកប្រាក់​ប្រចាំខែ​៣០​ដុល្លារ​រយៈពេល​មួយ​ឆ្នាំទៅ​ដល់​សិស្សានុសិស្ស ទើប​បញ្ចប់​ការ​សិក្សា នៅ​តាម​បណ្ដា​សាលា​នានា​ចំនួន​៨០០​នាក់ បន្ទាប់​ពី​បាន​ចុះហត្ថលេខា​អនុស្សរណៈ​នៃ​ការ​យោគយល់​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា ស្តី​ពី​កម្មវិធី​ផ្តល់​អីុ​ន​ធើ​រ​ណេ​ត​មិន​គិតថ្លៃ​ទៅ​កាន់​សាលារៀន​រដ្ឋ​កាលពី​ថ្ងៃ​ទី​៥ កក្កដា កន្លង​ទៅ​។

នៅ​ក្នុង​សិក្ខាសាលា​ស្ដី​ពី​ការ​ផ្សព្វផ្សាយ​គេហទំព័រ​ធនធាន​អប់រំ និង​បណ្ដាញ​សង្គម​ផ្លូវការ​ក្រសួង​អប់រំ យុវជន និង​កីឡា ដល់​គុ​សិស្ស គរុ​និស្សិត វិទ្យាស្ថាន​ជាតិ​អប់រំ កាលពី​ថ្ងៃ​ទី​១១ កក្កដា នេះ​គឺ​បាន​បង្ហាញ​ពី​ការ​បន្ត ការ​សហការ​គ្នា​ឲ្យ​កាន់តែ​មាន​ភាពរឹងមាំ​ថែម​ទៀត​។

លោក អា​ដាម ជា​ក្រុមការងារ​មិត្ត​ហ្វូ​ន បាន​ថ្លែង​ឲ្យ​ដឹង​ថា ស៊ី​ម​សំណាង គឺជា​ស៊ី​ម​ដែល​ក្រុមហ៊ុន​ផ្តល់​សំណាង​ដល់​គរុ​និស្សិត​ដែល​និង​បញ្ចប់​ការ​សិក្សារ​ក្នុង​ពេល​ខាង​មុខ​នេះ នឹង​ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​កិច្ចការ​របស់​ខ្លួន​។  ហើយ​ផ្តល់​ជូន​ការ​ប្រើប្រាស់​ដោយ​មិន​គិតថ្លៃ​រយៈពេល​ពេញ​មួយ​ឆ្នាំ​ដែល​ក្នុង​មួយ​ខែ​ទទួល​បាន​ទឹកប្រាក់​៣០​ដុល្លារ​នៅ​ក្នុង​ស៊ី​ម​សម្រាប់​ប្រើ​រយៈពេល​១​ខែ ។ មិត្ត​ហ្វូ​ន​មិន​ចង់បាន​អ្វី​វិញ​ពី​អ្នក​ទាំងអស់​គ្នា​ទេ ប៉ុន្តែ​បងប្អូន​ប្រើប្រាស់​វា​មាន​ន័យ​ថា ចូលរួម​ចំណែក​ជាមួយ​មិត្ត​ហ្វូ​ន ដើម្បី​កសាង​ប្រទេស​ជាតិ​។ ក្រុមហ៊ុន​ផ្តល់​ជូន​តែ​សម្រាប់​តែ​គរុ​សិស្ស​ដែល​រៀន​ចប់​តែ​ប៉ុណ្ណោះ​»​។

លោក អា​ដាម បាន​ថ្លែង​ឲ្យ​ដឹង​ថា ពេល​ពួក​គេ​បញ្ចប់​ការ​សិក្សា ពួក​គេ​បាន​បើកទ្វារ​ទៅ​កាន់​ពិភព​ថ្មី​ដែល ពោរពេញ​ដោយ​ឱកាស ហើយ​យើង​នឹង​ជូន​ដំណើរ​ពួក​គេ​ឆ្ពោះទៅ​មុខ ។ លោក​បាន​ថ្លែង​ថា «​យើង​ដឹង​ថា និស្សិត​ភាគច្រើន​ជួប​នូវ​វិបត្តិ​ហិរញ្ញវត្ថុ ពីព្រោះ​ពួក​គេ​ត្រូវ​ចំណាយ​ច្រើន​ទៅ​លើ​ការ​សិក្សា (​មិន​មាន​ពេល​ស្វែងរក​ឱកាស​ការងារ​) ។ ដូច្នេះ​យើង​ចង់​ផ្ដល់​ដល់​ពួក​គេ​នូវ​ការ​ប្រើប្រាស់​អី​ុ​ន​ធើ​រ​ណេ​ត ពេញលេញ​សម្រាប់​ពង្រីក​ចំណេះដឹង​បន្ថែម​ទៀត​»​។

លោក Helene Veal ប្រធាន​ផ្នែក​អភិវឌ្ឍន៍​អាជីវកម្ម ដែល​ទើប​តែងតាំង​ថ្មី​របស់​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​បាន​ឲ្យ​ដឹង​ដែរ​ថា នេះ​ជា​ការ​ជួបជុំ​លក្ខណៈ​មិត្តភាព​មួយ​ដែល​គ្រាន់តែ​ចង់​ឲ្យ​ពួក​គេ​ចង​ចាំ​ក្នុង​ចិត្តបាន​ច្បាប់​ថា ថ្ងៃនេះ គឺជា​ថ្ងៃ​បញ្ចប់​ការ​សិក្សា​ពួក​គេ​។ 

លោក Nguyen Thanh Nhuong អគ្គនាយក​ក្រុមហ៊ុន MetFone ធ្លាប់​បាន​ថ្លែង​នៅ​ក្នុង​កម្ម​វី​ធី​ចុះហត្ថលេខា​អនុស្សរណៈ​នៃ​ការ​យោគយល់​ថា ដោយ​ឃើញ​ពីសារ​ប្រយោជន៍​​ពី​កា​រត​ភ្ជាប់​អីុន​ធើ​រ​ណេ​ត​នៅ​ក្នុង​វិស័យ​អប់រំ ក្រុមហ៊ុន​នឹង​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ក្រសួង​អប់រំ ដើម្បី​ផ្តល់​សេវា​អី​ុ​ន​ធើ​រ​ណេ​តទៅ​កាន់​គ្រឹះស្ថាន​អប់រំ​ទាំងអស់​នៅ​ទូ​ទាំង​ប្រទេស​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រោម​ក​ម្រោ​ង​៥​ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​នេះ ក្រុមហ៊ុន MetFone នឹង​ផ្តល់​កា​រត​ភ្ជាប់​អីុ​ន​ធើ​រ​ណេ​ត​ដោយ​មិន​គិតថ្លៃ​ទៅ​កាន់​សាលារៀន​រដ្ឋ ម​ជ្ឍ​មណ្ឌល​បណ្តុះបណ្តាល​គ្រូបង្រៀន សាកលវិទ្យាល័យ ការិយាល័យ​អប់រំ​យុវជន​និង​កីឡា និង​ការិយាល័យ​នៅ​ក្រសួង​អប់រំ ដែល​មាន​សិស្ស លោកគ្រូ​អ្នកគ្រូ និង​បុគ្គលិក​អប់រំ​សរុប​ជិត​១​លាន​នាក់​ទទួល​អត្ថប្រយោជន៍​ពី​កម្មវិធី​នេះ​៕