ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណងស្នេហ៍ភេ.ទដូចគ្នា ដើរបាន៧ឆ្នាំ ចៅខ្មែរទម្លាយរឿងរ៉ាវសំខាន់ៗ និងរឿងសុខៗមានកូនបាន

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចៅ​ខ្មែរ​បាន​ឆ​.​ក់​យក​ការ​ចាប់អារម្មណ៍​ខ្លាំង​ពី មហាជន នៅ​តាម​បណ្តាញ​សង្គម ដោយសារ​កាលពី​ពេល​ច្រើន​ឆ្នាំ​មុន លោក​ហាន​រៀប​ការ​ភេទ​ដូច​គ្នា អោយ​គេ​បានឃើញ និង​ទម្លាយ​មុខ​ប្រុស​ស្នេហ៍​ពិត​រហូត​ក្លាយជា​ប្តី​ពេញ​មុខ ។…

រាជធានី​ភ្នំពេញ ៖ ចៅ​ខ្មែរ​បាន​ឆ​.​ក់​យក​ការ​ចាប់អារម្មណ៍​ខ្លាំង​ពី មហាជន នៅ​តាម​បណ្តាញ​សង្គម ដោយសារ​កាលពី​ពេល​ច្រើន​ឆ្នាំ​មុន លោក​ហាន​រៀប​ការ​ភេទ​ដូច​គ្នា អោយ​គេ​បានឃើញ និង​ទម្លាយ​មុខ​ប្រុស​ស្នេហ៍​ពិត​រហូត​ក្លាយជា​ប្តី​ពេញ​មុខ ។

គិត​មក​ទល់​ពេល​នេះ ចៅ​ខ្មែរ បាន​រួមរស់​ជាមួយ​ស្នេហា​ប្រុស និង​ប្រុស បាន​ប្រមាណ​៧​ឆ្នាំ ដោយ​ចៅ​ខ្មែរ​ចាត់​ទុក​ថា ជា​ពេលវេលា ដ៏​កម្សត់​ជាមួយ​គ្នា បាន​ជួប​បញ្ហា​ច្រើន និង​ការ​ដិះ​ដៀល ហើយ​ជំនះ​បាន​ស្នាមញញឹម​មក​វិញ ។ មិន​អន់​ឡើយ ក្រោម​គំនិត​ឆ្លាត​វៃ​ពី​ការ​រកស៊ី ចៅ​ខ្មែរ និង​ស្វាមី បាន​តស៊ូ​ពី​ផ្ទះ​១​ល្វែង​បង់​រំ​លោះ ហើយ​បង់​ដាច់​រួចរាល់ ក៏​សន្សំ​ទិញ​ផ្ទះ​ដោយ​ញើស​ឈាម​តម្លៃ​៣២​ម៉ឺន​ដុល្លារ​ទើប​រៀបចំ​ឡើង​សម្ពោធ កាលពី​ថ្ងៃ​២៧ មក​រា ឆ្នាំ​២០២២ និង​ជា​ថ្ងៃ​ខួបអាពាហ៍ពិពាហ៍ ។

តាម​ការ​លើក​ឡើង​ទាំង​ក្តុកក្តួល​របស់​ចៅ​ខ្មែរ បាន​បញ្ជាក់​ថា ៧​ឆ្នាំ​មកនេះ មាន​ទាំង​ល្វីង​ជូរ​ចត់ សប្បាយ និង​រូបភាព​ច្រើន​ដែល​យើង​ទាំង​២​នាក់ ខំតស៊ូ​រើបម្រះ​រហូត​បាន​ដល់​មួយ​កម្រិត​ដែល​ប៉ង ។ ទោះ​មាន​ខ្លះ​មិន​ពេញចិត្ត រូបភាព​របស់​លោក តែ​ជា​សិទ្ធិ​គេ ។

សំខាន់​រឿង​ប្តី​ប្រពន្ធ​លោក ខំ​យ៉ាងណា ដើម្បី​អនាគត​ទៅ​មុខ​ទៀត ។ ចៅ​ខ្មែរ​បន្ត​ថា ផែនការ​អនាគត​ចង់បាន​ផ្ទះ​៥​កន្លែង ដែល​ដាក់​គោលដៅ ។

មូលហេតុ បើសិនជា​កូន​ៗ គេ​ចិត្ត​មិន​បាន​យើង​ចាស់​មាន​តែ​ផ្ទះ​នេះ​អាច​សម្រាប់​ចិញ្ចឹមជីវិត ពេល​ចាស់ ។ រហូត​មក​ទល់​ពេល​នេះ បាន​ផ្ទះ​២​កន្លែង ហើយ​ផែនការ​ក្នុង​ចិត្តនឹង​ខំ​អោយ​ដូច​បំណងប្រាថ្នា ។ ចំណែក​គូស្នេហ៍​របស់​ចៅ​ខ្មែរ ដែល​ជា​តួអង្គ​ស្វាមី​បាន បញ្ជាក់​ថា យើង​ពិតជា​មានកូន​ជាមួយ​គ្នា ដោយ​យក​មេជី​វិត អោយ​ពេទ្យ​នៅ​ប្រទេស​ថៃ ដោះស្រាយ និង​ថែរក្សា ទោះ​អស់​តម្លៃ​ប៉ុន្មាន ។ កូនប្រុស​ដែល​ឃើញ​នេះ មាន​វ័យ​៤​ឆ្នាំ​ជាង ជា​កូន​យើង​ទាំង​២​ពិតប្រាកដ ។

កូន​នេះ​ចិញ្ចឹម​ក្នុង​កែវ ហើយ​១​ខែ​ម្តង​ខ្ញុំ​ឡើង​ទៅ​ថៃ មើល​កូន​ជា​ប្រចាំ​បើ​ទោះ​ហត់នឿយ និង​ចំណាយ​ច្រើន​បែប​ណា មិន​គិត​ឡើយ ។ អនាគត​ចង់បាន​កូន​២​នាក់​ទៀត គឺ​សម​ល្មម​ដែល​ប៉ង និង​រៀបចំ​សង្គម​គ្រួសារ ។

គួរ​បញ្ជាក់​ថា តារា​សម្ដែង​ចៅ​ខ្មែរ (Mr Photo City) និង​គូស្នេហ៍​លោក ខេ​ម​រិ​ន បាន​ធ្វើ​ពិធី​ឡើងផ្ទះ​ថ្មី​២​ល្វែង​ជាប់​គ្នា នៅ​សង្កាត់ វាល​ស្បូវ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០២២ ដោយ​មាន​តារា​រួម​អាជីព​ជា ច្រើន​បាន ចូលរួម​អបអរសាទ ។

ផ្ទះ​ដែល​ចៅ​ខ្មែរ និង​លោក​ខេ​ម​រិ​ន ទិញ​បង់​ផ្ដាច់​រួម​គ្នា​នោះ​មាន​តម្លៃ​ដល់ ទៅ​៣២​ម៉ឺន​ដុល្លារ ទំ​ហ៊ុំ​ទទឹង ៨,២​ម៉ែត្រ និង​បណ្ដោយ​១៩​ម៉ែត្រ ដោយ​មានការ​តុបតែង​យ៉ាង​ប្រណិត ហើយ​អ្វី​ដែល​គេ​ចាប់អារម្មណ៍​នៅ ពីមុខ​រោង​ពិធី​នោះ​ក៏​មាន​ដាក់ តាំង​រថយន្ដ​Land CruiserV8 ពណ៌​ខ្មៅ​ដ៍​ថ្មី​សន្លាង​ដែល​មាន​តម្លៃ​ជាង​១៤​ម៉ឺន​ដុល្លារ​ផង​ដែរ​ធ្វើ​ឲ្យ​ភ្ញៀវ​ដែល​ចូលរួម​សរសើរ​ចៅ​ខ្មែរ និង​ប្ដី​ថា​ពិតជា​ពូកែ​រកស៊ី​មែន​ព្រោះ​ចាប់ដៃ​គ្នា​ទើបតែ​៣​ឆ្នាំ​សោះ​អ្នក​ទាំង​២​សល់​ទ្រព្យ​គិត​ទាំង​ផ្ទះ និង​រថយន្ដ​មាន​តម្លៃ​ជិត​កន្លះ​លាន​ដុល្លារ​ទៅ​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ