ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រស់​ដ៏​ស្រស់​ត្រកាល​នៃ​បុប្ផា​ទើប​លាស់​ថ្មី​ៗ ឃើញ​ហើយ​រំសាយ​អស់​ទុក្ខ​កង្វល់

2 ឆ្នាំ មុន
  • សៀមរាប

តោះ​! ទៅ​គយគន់​មើល​ទេសភាព​ដ៏​ស្រស់​ត្រកាល​នៃ​បុប្ផា​ទើប​លាស់​ថ្មី​ៗ​នា​ពេល​ព្រលឹម​នៅ «​បរិមណ្ឌល​បន្ទាយស្រី​» តើ​ស្រស់​ស្អាត​យ៉ាងណា​ទៅ?

ខេត្តសៀមរាប ៖ តោះ​! ទៅ​គយគន់​មើល​ទេសភាព​ដ៏​ស្រស់​ត្រកាល​នៃ​បុប្ផា​ទើប​លាស់​ថ្មី​ៗ​នា​ពេល​ព្រលឹម​នៅ «​បរិមណ្ឌល​បន្ទាយស្រី​» តើ​ស្រស់​ស្អាត​យ៉ាងណា​ទៅ?​។

បើ​តាម​ប្រសាសន៍​របស់​លោក ឃឹម ហ្វី​ណ​ង់ អភិបាលស្រុក​បន្ទាយស្រី បាន​ប្រាប់​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០២២ នេះ​ថា ដោយ​មានការ​សហការ និង​ជួយ​ឧបត្ថម្ភ ពី​ក្រុមហ៊ុន​ក្នុងស្រុក​មួយ បាន​គាំទ្រ​ទាំងស្រុង​ដល់​ការ​ចំណាយ​លើ​ការ​ដាំ​ផ្កា​ក្នុង​ជុំ​នេះ ដើម្បី​បានជា​ប្រយោជន៍​ដល់​បងប្អូន​សាធារណជន និង​អ្នកទេសចរ​មក​ថតរូប​លេង​កម្សាន្ត និង​បាន​ជួយ​ជំរុញ​ដល់​ការ​រស់​ឡើង​វិញ​នៃ​វិស័យ​ទេសចរណ៍​នៅ​ក្នុងស្រុក​បន្ទាយស្រី​ផង​ដែរ​។

លោក​បាន​បន្ថែម​ថា ផ្កា​ដែល​ដាំ​នៅ «​បរិមណ្ឌល​បន្ទាយស្រី​» នេះ ឥឡូវ​ដល់​រដូវ​ផ្កា​រីក​ទៀត​ហើយ ពណ៌​លឿង​ម្តង​លើក​នេះ ទាន់​បុណ្យចូលឆ្នាំ​ចិន​ល្មម​! ។

តោះ តោះ​!!! មក​មើលរូប​ភាព​ផ្កា​រីក​ដែល​មាន​ពណ៌​ដ៏​ស្រស់បំព្រង ដែល​រីក​ស្គុះស្គាយ​ពេញ​សួន អង្រួន​ចិត្ត​អ្នក​ចូល​ចិត្ត​ថតរូប​ឱ្យ​រំជើបរំជួល​អារម្មណ៍​ក្នុង​ថ្ងៃ​ចុង​ស​ប្តា​ហ៍​នេះ​ហើយ ហើយ​ថែម​ទាំង​រីក​ចំ​ថ្ងៃ​ចូល​ឆ្នាំ​ចិន​ទៀត​ផង ដែល​អាច​មក​មើល​ទិដ្ឋភាព​ដ៏​ស្រស់ស្រាយ​នា​ពេល​ព្រឹក​ព្រលឹម​ទៀត ហើយ​កាន់តែ​ពិសេស គឺ​ផ្កា​កំពុង​តែ​រីក​ស្អាត នៅ​សួន​បរិមណ្ឌល​បន្ទាយស្រី​នឹង​តែ​ម្តង​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ