ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់ដល់ជីវិត​ដោយមិន​ដឹងខ្លួន​ទៅ​​លើ​បុរស​​ដឹ​ក​​ទឹក​លក់ម្នាក់​​

2 ឆ្នាំ មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ ​បុរស​ជាកម្មករ​ដឹក​ទឹក​លក់ម្នាក់ ត្រូវស៊ីទែន​ទឹកបាក់​សង្កត់ពីលើបណ្តាល​ឱ្យស្លា.ប់.​ភ្លាម​ៗ ហេតុការណ៍​រន្ធត់​នេះ កើតឡើង​កាលពី​​ម៉ោង០១និង៣០នាទី​រសៀល​ថ្ងៃទី​២៧ ​មករា ​២០២២ ស្ថិតនៅ​ចំណុចរោង​ចែ​កចាយ​បណ្តា​ញប្រ​ព័ន្ធ​ទឹក​ជូន​អាជីវករ​លក់​ដូ​រ​ពេល​រសៀល​តាម​ដងផ្លូវ អង្គរ​ឃ្យុ​ងយូ…


ខេត្ត​សៀម​រា​ប ៖ ​បុរស​ជាកម្មករ​ដឹក​ទឹក​លក់ម្នាក់ ត្រូវស៊ីទែន​ទឹកបាក់​សង្កត់ពីលើបណ្តាល​ឱ្យស្លា.ប់.​ភ្លាម​ៗ ហេតុការណ៍​រន្ធត់​នេះ កើតឡើង​កាលពី​​ម៉ោង០១និង៣០នាទី​រសៀល​ថ្ងៃទី​២៧ ​មករា ​២០២២ ស្ថិតនៅ​ចំណុចរោង​ចែ​កចាយ​បណ្តា​ញប្រ​ព័ន្ធ​ទឹក​ជូន​អាជីវករ​លក់​ដូ​រ​ពេល​រសៀល​តាម​ដងផ្លូវ អង្គរ​ឃ្យុ​ងយូ (ផ្លូវ៦០ម៉ែត្រ) ក្នុង​ក្រុម​ទី០៩ ភូមិ​បឹ​ង​ដូ​នប៉ា សង្កាត់​ស្លក្រាម​ ក្រុង​សៀម
រាប ។

បើយោងតាម​ប្រភព​ពីមន្ត្រី​នគរបាល​ប៉ុស្តិ៍​សង្កាត់​ស្លក្រាមបាន​ប្រាប់​ នៅ​វេលា​ម៉ោង៩​ព្រឹក​ថ្ងៃទី២៨ មករា​ ​នេះ​ថា សា.ក.ស.ព.ជន​រង​គ្រោះ​​មាន​ឈ្មោះ ណម សុ​នឿន អាយុ​៤២ ឆ្នាំ​ជនជាតិ​ខ្មែ​រ ជាកម្មករ​ដឹក​ទឹក​លក់ តាម​ផ្សារ​រាត្រី​អង្គរ​ឃ្យុ​ងយូ មាន​ទីលំនៅ​ភូមិ
​ត្នា​ត​ពង ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។

ប្រភព​បាន​បញ្ជាក់​ថា បើ​តាម​ការ​បំភ្លឺ​ពី​ឈ្មោះ ប្លង់ មុំ ភេទ​ស្រី​អាយុ៤៣ឆ្នាំ ជាអ្នកលក់​ស៊ុប​នៅ​ជិត​និង​កន្លែង​កើ​តហេតុ​បាន​ឱ្យ​ដឹង​ថា ​ គាត់​បាន​ស្គាល់ឈ្មោះ ណម សុ​នឿន គាត់​ជា​កម្មករ​លក់​ទឹក​ឱ្យ​អាជីវករ​លក់ដូរ​តាម​ដង ផ្លូវ៦០ម៉ែត្រ​ចាប់ តាំងពី​នាង​​​​លក់​ស៊ុប​ដំបូង​ម៉្លេះ ហើយ​គាត់​បាន​ដំឡើង​ស៊ីទែន​ទឹ​ក​ធំៗ​ចំនួន២ ស៊ីទែន ដាក់​នៅ​ជាប់​និង​កន្លែង​នាង​ខ្ញំ​លក់​ស៊ុប​។​

ហើយនៅ​វេលា​ម៉ោង០១និង៣០នាទីរសៀល​ថ្ងៃទី២៧ មករា ខណៈពេលនោះ​ ​ខ្ញុំកំពុង​នៅក្នុង​រោង​លក់​ស៊ុប ស្រាប់តែ​លឺ​សូរ​សំលេង​ដួល​រលំ​បាក់​ស៊ីទែន​ទឹក​ភ្លាម​នោះ ​​​រត់​មក​មើលឃើញ​ស៊ីទែន​ទឹក​សង្កត់​ទៅ​លើ​ឈ្មោះ ណម សុ​នឿន ហើយ​បាន​ហៅ​
​អ្នកលក់ដូរ​នៅ​ជិត​នោះ ឱ្យមក​ជួយ​គាត់​និង​ដឹក ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប ពេល​ទៅដល់​លោ​ក គ្រូពេទ្យ​ប្រាប់​ថា គាត់ស្លាប់​បាត់​ទៅហើយ ។


ប្រភពបន្ថែម​ទៀត​ថា ក្រោយពេល​កើតហេតុ កម្លាំង​ជំនាញ​បាន​ចុះ​ដល់ កន្លែង​កើតហេតុ រួច​ធ្វើការ ពិនិត្យ​នៅ កន្លែង​កើតហេតុ​ស្ថិតនៅ​ជិត​រោង​លក់​ស៊ុប​តាម​បណ្តោយ​ផ្លូវ៦០ម៉ែត្រ(អង្គរ​ព្យុ​ងយូ) ជា​កន្លែង​ដំឡើង​ស៊ីទែន​ទឹក​សំរាប់​លក់​ចែកចាយ​ឱ្យ​អាជីវករ​លក់ដូរ ។ សូម​បញ្ជាក់​ថា ជើងស៊ី​ទែន​ទឹក សង់​អំពី​ដែកV. ៤ x ៤ មាន​បណ្តោយ ២;២០ ម៉ែត្រ​និង​ទទឹង ១;១០ ម៉ែត្រ កំពស់ ៣ ម៉ែត្រ ចំណុះ​ទឹក ២០០០ លី​ត ជើងស៊ី​ទែន​ជា​ប្រភេទ​ដែ​ក​ចាស់​ៗ ។ ការពិនិត្យ​ស្លាកស្នាម ឃើញ​មាន:- ផ្នែក​ក្បាល : ស្នាម​ក្បាល​ខាងក្រោយ​បែក​ហើម​ថ្​ពាល់ ជា​ស្នាម​ស៊ីទែន​ទឹក​សង្កត់​លើ ។ ផ្នែក​ដងខ្លួន​និង​អវយវៈ​មាន​ស្ថានភាព​ធម្មតា.។


បើ​តាម​កា​សន្និដ្ឋាន និងយោង​តាម​ការ​បំភ្លឺ​ពី​សា​ក្សី និងការពិនិត្យ​កន្លែង​កើតហេតុ និងការពិនិត្យ​សាកសព ជនរងគ្រោះពិតជា​ស្លា.ប់​ដោយ​របួស​ក្បាល​ធ្ងន់​ធ្ងរ(ស៊ីទែន​ទឹក​សង្កត់ពីលើ)ពិតមែន​។ បច្ចុប្បន្ន​សា.ក.សព ជនរងគ្រោះ ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ បាន​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕​​

អត្ថបទសរសេរ ដោយ