ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​ព្រិល​សិប្បនិម្មិត​» កំពុង​ក្លាយជា​បញ្ហា​ចោទ​សម្រាប់​អូ​ឡាំ​ពិ​ក​ទីក្រុង​ប៉េ​កាំ​ង

3 ខែ មុន

ចិន ៖ ព្រិល​សិប្បនិម្មិត​ដែល​ប្រើ​សម្រាប់​ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​រដូវរងា​ទីក្រុង​ប៉េ​កាំ​ង​ឆ្នាំ ២០២២ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​

ចិន ៖ ព្រិល​សិប្បនិម្មិត​ដែល​ប្រើ​សម្រាប់​ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​រដូវរងា​ទីក្រុង​ប៉េ​កាំ​ង​ឆ្នាំ ២០២២ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​៤ ដល់​ថ្ងៃ​ទី​២០ ខែកុម្ភៈ ខាង​មុខ​នេះ កំពុង​ក្លាយជា​បញ្ហា​ចោទ​បង្កើត​ជា​សំណួរ​ទាក់ទង​នឹង​បញ្ហា​បរិស្ថាន ជាមួយ​បរិមាណ​ទឹក​ច្រើន​ជាង​២២២​លាន​លី​ត្រ ដែល​ត្រូវការ​ដើម្បី​បង្កើត​ព្រិល​។

ទីក្រុង​ប៉េ​កាំ​ង​ឆ្នាំ ២០២២ នឹង​ក្លាយជា​កីឡា​អូ​ឡាំ​ពិ​ក​រដូវរងា​ដំបូង​គេ ដែល​ពឹងផ្អែក​ស្ទើរតែ ១០០% លើ​ព្រិល​សិប្បនិម្មិត​។ របាយការណ៍​របស់ Sport Ecology Group នៃ​សាកលវិទ្យាល័យ Loughborough ban​បង្ហាញ​ពី​គ្រោះថ្នាក់​បរិស្ថាន​នៃ​ព្រិល​សិប្បនិម្មិត​។ ហើយ​ព្រិល​សិប្បនិមិត្ត​មាន​សភាព​រឹង​ជាង​ព្រិល​ធម្មជាតិ ដែល​នឹង​បង្ក​គ្រោះថ្នាក់​ដល់​អត្ត​ព​លិ​ក​ផង​ដែរ​។

គណៈកម្មាធិការ​ទីក្រុង​ប៉េ​កាំ​ង​ឆ្នាំ ២០២២ ប៉ាន់​ប្រមាណ​ថា វា​នឹង​ត្រូវការ​ទឹក​ប្រមាណ​២២២​លាន​លី​ត្រ ដើម្បី​អាច​បង្កើត​ព្រិល​សិប្បនិម្មិត ប៉ុន្តែ​ទីក្រុង​ប៉េ​កាំ​ង​គឺជា​ទីក្រុង​មួយ​ក្នុង​ចំណោម​ទីក្រុង​ដែល​ខ្វះខាត​ទឹក​ច្រើន​បំផុត​ក្នុង​ពិភពលោក​។

ប្រទេស​ចិន​បាន​សន្យា​ផ្តល់​ការ​ប្រកួត​ដែល​ហៅ​ថា «​បៃតង និង​ស្អាត​» ដោយ​ប្រើប្រាស់​ថាមពល​កកើត​ឡើង​វិញ ១០០% ។ ការ​ផលិត​ព្រិល​សិប្បនិមិត្ត​អាច​ជា​ថាមពល និង​ការ​ប្រើប្រាស់​ទឹក ទោះបីជា​ប្រើ​ថាមពល​ឡើង​វិញ​ក៏​ដោយ ហើយ​ជា​រឿយ​ៗ​សារធាតុ​គីមី ឬ​សារធាតុ​បន្ថែម​ជីវសាស្ត្រ​ត្រូវ​បាន​បន្ថែម​ដើម្បី​បង្កើន​គុណភាព និង​ការ​រលាយ​យឺត​។ ខណៈ​ទឹក​ដែល​ប្រើ​ដោយសារ​ធា​តិ​គីមី​អាច​កាត់​បន្ថយ​ជីវចម្រុះ និង​រំខាន​ដល់​ការ​លូតលាស់​នៃ​រុក្ខជាតិ​។

ក្រៅពី​នេះ អ្នកជំនាញ​បាន​អះអាង​ថា អត្ត​ព​លិ​ក​នឹង​មាន​ហានិភ័យ​ខ្ពស់​ពេល​ប្រកួតប្រជែង​លើ​ព្រិល​សិប្បនិម្មិត ដោយសារ​ទំនោរ​បង្កើត​ផ្ទៃ​លឿន និង​មាន​សភាព​រឹង​ជាង​ព្រិល​ធម្មជាតិ ដែល​អាច​បណ្តាល​ឱ្យ​មាន​របួស​កាន់តែ​ធ្ងន់ធ្ងរ​ដល់​អត្ត​ព​លិ​ក​នៅ​ពេល​ធ្លាក់​មក​ក្រោម​៕ (​ដកស្រង់​ចេញពី BBC)

Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture