ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គរុ​សិស្ស និង​គរុ​និស្សិត ចំនួន​៨០០​នាក់​ទទួល​បាន​ស៊ី​មកា​ត​ភ្ជាប់​អីុន​ធើ​រ​ណេ​ត​ឥត​គិតថ្លៃ​ពី​មិត្ត​ហ្វូ​ន

7 ឆ្នាំ មុន

រាជ​ធ​នី​ភ្នំពេញ ៖ គរុ​សិស្ស និង​គរុ​និស្សិត​ដែល​ទើបតែ​បញ្ចប់​ការ​សិក្សា​មក​ពី​បណ្តា​សាលា​ឯកជន​នានា​ចំនួន​៨០០​នាក់ ទទួល​បាន​ស៊ី​មកា​ត​ភ្ជាប់អីុនធើ​រ​ណេ​ត​ឥត​គិតថ្លៃ​ពី​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​។ ការ​ផ្តល់​ជូន​នេះ​ក្នុង​គោលបំណង​ឱ្យ​សិស្ស​-​និស្សិត

រាជ​ធ​នី​ភ្នំពេញ ៖ គរុ​សិស្ស និង​គរុ​និស្សិត​ដែល​ទើបតែ​បញ្ចប់​ការ​សិក្សា​មក​ពី​បណ្តា​សាលា​ឯកជន​នានា​ចំនួន​៨០០​នាក់ ទទួល​បាន​ស៊ី​មកា​ត​ភ្ជាប់​​អីុន​​ធើ​រ​ណេ​ត​ឥត​គិតថ្លៃ​ពី​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​។ ការ​ផ្តល់​ជូន​នេះ​ក្នុង​គោលបំណង​ឱ្យ​សិស្ស​-​និស្សិត​មាន​លទ្ធភាព​បន្ថែម​ទៅ​លើ​ការ​សិក្សា​ស្រាវជ្រាវ ដើម្បី​ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​ការងារ​របស់​ខ្លួន ដោយ​ក្នុង​មួយ​ខែ​ៗ​ក្រុមហ៊ុន​ផ្តល់​ជូន​ទឹកប្រាក់​ដោយ​ស្វ័យប្រវត្តិ​ចំនួន​៣០% មាន​រយៈពេល​មួយ​ឆ្នាំ​។

ការ​ផ្តល់​ជូន​ស៊ី​មកា​តរបស់​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​ធ្វើ​ឡើង​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​គេហទំព័រ​ធនធាន​អប់រំ​និង​បណ្តាញ​សង្គម​ផ្លូវការ​ក្រសួង​អប់រំ យុវជន និង​កីឡា ដល់​គរុ​សិស្ស គរុ​និស្សិត វិទ្យាស្ថាន​ជាតិ​អប់រំ កាលពី​ថ្ងៃ​ទី​៩ កក្កដា​។

លោកស្រី គឹ​ម សេដ្ឋា​នី រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​មាន​ប្រសាសន៍​ថា សិក្ខាសាលា​នេះ ធ្វើ​ឡើង​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ឲ្យ​ទូលំទូលាយ​ដល់​លោក​គ្រូ អ្នកគ្រូ​ជា​សាស្ត្រាចារ្យ គរុ​សិស្ស និង​គរុ​និស្សិត អំពី​មជ្ឈមណ្ឌល​ធនធាន​អប់រំ​អេ​ឡិច​ត្រូ​និក និង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួង ដែល​មាន​ផ្ដល់​ជូន​នូវ​ឯកសារ​ឌី​ជី​ថ​ល​ដ៏​សម្បូរ​បែប​ជា​ប្រយោជន៍​ដល់​សិស្ស និស្សិត អ្នក​សិក្សា​ស្រាវជ្រាវ សាធារណ​ជន​ទូទៅ មាន​លទ្ធភាព​ស្វែងរក​ឯកសារ​សិក្សា​បាន​គ្រប់ពេលវេលា គ្រប់​ទីកន្លែង និង​អនុ​ញ្ញាត​​ឲ្យ​ធ្វើការ​ដាក់​បញ្ចូល​កិច្ចការ​ស្រាវជ្រាវ​ឯកសារ​អប់រំ ដើម្បី​ចែករំលែក​ចំណេះដឹង​គ្រប់​កម្រិត​ពី​ម​ត្តេ​យ្យ​សិក្សា​រហូត​ដល់​ឧត្ដម​សិក្សា​ដោយ​ផ្អែក​លើ​បច្ចេកវិទ្យា​ជា​មូលដ្ឋាន ស្រប​តាម​ទិស​ដៅ​កំណែទម្រង់​អប់រំ និង​គោលនយោបាយ ស្ដី​ពី​ចក្ខុវិស័យ​ឧត្ដម​សិក្សា ២០៣០​។

លោក អា​ដាម តំណាង​ក្រុមការងារ​មិត្ត​ហ្វូ​ន​បានឱ្យ​ដឹង​ថា ការ​ផ្តល់​ស៊ី​មកា​ត​មាន​ភ្ជាប់​អីុន​ធើ​រ​ណេ​ត​នេះ នឹង​អាច​ជួយ​សម្រួល​ដល់​និស្សិត​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ និង​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​ទៅ​លើ​អីុន​ធើ​រ​ណេ​ត​។

គួរ​រលឹក​ថា កាលពី​ថ្ងៃ​ទី​៥ កក្កដា ២០១៦ កន្លង​ទៅ​ថ្មី​ៗ​នេះ លោក​បណ្ឌិត ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា និង​លោក  Nguyen  Thanh  Nhuong  អគ្គនាយក​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​ស្តី​ពី «​កម្មវិធីអីុនធើ​រ​ណេ​ត​តាម​សាលារៀន​»​។ តាម​រយៈ​កិច្ចព្រមព្រៀង​រយៈពេល​៥​ឆ្នាំ​នេះ ក្រុមហ៊ុន​នឹង​ផ្តល់​សេវាកម្ម​វិធី​អ៊ី​ន​ធើ​រ​ណេ​ត​ល្បឿន​លឿន​ដោយ​មិន​គិត​កម្រៃ​នៅ​តាម​សាលារៀន​សាធារណៈ គ្រឹះស្ថាន​បណ្តុះបណ្តាល​គ្រូ សាកលវិទ្យាល័យ​រដ្ឋ និង​អង្គភាព​រដ្ឋបាល​អប់រំ​ថ្នាក់​ជាតិ និង​ក្រោម​ជាតិ​នៅ​ទូ​ទាំង​ប្រទេស​។ MOU នេះ អាច​ផ្តល់​នូវ​លទ្ធភាព​ចែករំលែក​ធនធាន​បង្រៀន និង​ផ្តល់​ការ​សិក្សា​តាម​បណ្តាញ​អ៊ី​ន​ធើ​រ​ណេ​ត​បាន​យ៉ាង​ទូលំទូលាយ​៕