ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ពីថ្ងៃ២៦ មករា ដល់១ កុម្ភៈ កម្ពុជានឹងមានភ្លៀងធ្លាក់កម្រិតខ្សោយជាអន្លើ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ថា កម្ពុជា​បាន​រង​ឥទ្ធិពល​ពី​ទ្រនុង​សម្ពាធ​ទាប​ពី​ឥណ្ឌូ​នេ​ស៊ីក្នុង​ទ្រនុង​សម្ពាធ​ខ្ពស់​ពី​ចិន​ដែល​អាច​ធ្វើ​ឲ្យ​មាន​ភ្លៀង​ក្នុង​កម្រិត​ខ្សោយ​ជា​អន្លើ ។ យោង​តាម​សេចក្តី​ជូន​ដ​ណឹ​ង​ស្តី​ពី​ស្ថានភាព​ធាតុអាកាស ចាប់ពី​ថ្ងៃ​ទី​២៦ ខែមករា ដល់​ថ្ងៃ​ទី​១…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ថា កម្ពុជា​បាន​រង​ឥទ្ធិពល​ពី​ទ្រនុង​សម្ពាធ​ទាប​ពី​ឥណ្ឌូ​នេ​ស៊ីក្នុង​ទ្រនុង​សម្ពាធ​ខ្ពស់​ពី​ចិន​ដែល​អាច​ធ្វើ​ឲ្យ​មាន​ភ្លៀង​ក្នុង​កម្រិត​ខ្សោយ​ជា​អន្លើ ។

យោង​តាម​សេចក្តី​ជូន​ដ​ណឹ​ង​ស្តី​ពី​ស្ថានភាព​ធាតុអាកាស ចាប់ពី​ថ្ងៃ​ទី​២៦ ខែមករា ដល់​ថ្ងៃ​ទី​១ ខែកុម្ភៈ ឆ្នាំ​២០២២ នៅ​ថ្ងៃ​ទី​២៥ មក​រា ឆ្នាំ​២០២២ បាន​លើក​ឡើង​ថា នៅ​ថ្ងៃ​ទី​២៦-៣១ ខែមករា ឥទ្ធិពល​ពី​សម្ពាធ​ទាប (​ឥណ្ឌូ​នេ​ស៊ី​) ក្នុង​កម្រិត​ខ្សោយ និង​នៅ​ថ្ងៃ​ទី​១ ខែកុម្ភៈ ឥទ្ធិពល​ពី​ទ្រនុង​សម្ពាធ​ខ្ពស់ (​ចិន​) ក្នុង​កម្រិត​ខ្សោយ ។

ក្រសួង​ថា ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឲ្យ​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្ដាល​មាន​សីតុណ្ហភាព​អប្បបរមា​មាន​ពី​២៣-២៦​អង្ស​សេ និង​សីតុណ្ហភាព​អតិបរមា មាន​ពី​៣៤-៣៧​អង្សា​សេ ។ នៅ​ថ្ងៃ​ទី​២៩ ខែមករា ដល់​ថ្ងៃ​ទី​១ ខែកុម្ភៈ អាច​មាន​ភ្លៀង​ក្នុង​កម្រិត​ខ្សោយ​ជា​អន្លើ ។

ចំណែក​បណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន មាន​សីតុណ្ហភាព​អប្បបរមា​មាន​ពី ២៣-២៦ អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា មាន​ពី​៣៤-៣៧​អង្សា​សេ ។ នៅ​ថ្ងៃ​ទី​៣០ ខែមករា ដល់​ថ្ងៃ​ទី​១ ខែកុម្ភៈ អាច​មាន​ភ្លៀង​ក្នុង​កម្រិត​ខ្សោយ​ជា​អន្លើ ។

ដោយឡែក​តំបន់​មាត់សមុទ្រ​មាន​សីតុណ្ហភាព​អប្បបរមា​មាន​ពី​២២-២៥ អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា​មាន​ពី​៣០-៣៣ អង្សា​សេ អាច​មាន​ភ្លៀង ក្នុង​កម្រិត​ខ្សោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ