ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​មិន​ប្រមាទ​ដូច​ព្រះ​ចន្ទ​រះ​ផុត​ចាក​ពពក

2 ឆ្នាំ មុន

បុគ្គល​ណាមួយ​កាលពីមុន​ប្រមាទ​ហើយ លុះ​កាល​ជា​ខាងក្រោយ​គេ​មិន​ប្រមាទ​វិញ បុគ្គល​នោះ​ឈ្មោះ​ថា ញ៉ាំង​ខ​ន្ធា​ទិ​លោក​នេះ​ឲ្យ​ភ្លឺ​ច្បាស់ ដូច​ព្រះចន្ទ្រ​រះ​ផុត​ចាក​ពពក ។ បុគ្គល​ណា​ប្រមាទ​ហើយ​ក្នុង​កាល​មុន គឺ​ប្រមាទ​ដោយ​ការ​ធ្វើ​វត្ត​ក្តិ ដោយ​ការ​តប​វត្ត​ក្តី ឬ​ដោយ​ការ​ស្វាធ្យាយ​ជាដើម​ក្តី…

បុគ្គល​ណាមួយ​កាលពីមុន​ប្រមាទ​ហើយ លុះ​កាល​ជា​ខាងក្រោយ​គេ​មិន​ប្រមាទ​វិញ បុគ្គល​នោះ​ឈ្មោះ​ថា ញ៉ាំង​ខ​ន្ធា​ទិ​លោក​នេះ​ឲ្យ​ភ្លឺ​ច្បាស់ ដូច​ព្រះចន្ទ្រ​រះ​ផុត​ចាក​ពពក ។

បុគ្គល​ណា​ប្រមាទ​ហើយ​ក្នុង​កាល​មុន គឺ​ប្រមាទ​ដោយ​ការ​ធ្វើ​វត្ត​ក្តិ ដោយ​ការ​តប​វត្ត​ក្តី ឬ​ដោយ​ការ​ស្វាធ្យាយ​ជាដើម​ក្តី លុះ​កាល​ជា​ខាង​ក្រោយមក​ទើប​ដឹង​ថា ការ​ប្រមាទ​ជា​ហេតុ​នាំ​ឱ្យ​ចាក​ប្រយោជន៍​សព្វបែបសព្វយ៉ាង បុគ្គល​នោះ​នឹង​រស់នៅ​ជា​សុខ​ដែល​កើត​អំពី​មគ្គផល​ជា​ប្រាកដ ។

បុគ្គល​ដែល​មាន​សភាព​បែប​នោះ​រមែង​ញ៉ាំង​លោក​នេះ​មាន​ខន្ធ​លោក​ជាដើម​ឲ្យ​ភ្លឺស្វាង គឺ​រមែង​ធ្វើ​ឲ្យ​ភ្លឺស្វាង​ជាមួយ​គ្នា​បាន ដោយ​មគ្គញ្ញាណ ដូច​ដួង​ចន្ទ​រះ​ផុត​ចាក​អំពី​ពពក ញ៉ាំង​នូវ​អាកាស​លោក​ឲ្យ​ភ្លឺស្វាង​បាន ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ