រាជធានីភ្នំពេញ ៖ បវរកញ្ញាចក្រវាឡកម្ពុជា ដ៏មានសម្រស់ជាម្ចាស់មកុដចំនួន៤រូប តាំងពីឆ្នាំ២០១៨, ២០១៩, ២០២០ និងឆ្នាំ២០២១ បានរៀបចំអោយមានការជួបជុំគ្នា តទល់ចែករំលែក រឿងរ៉ាវដែលខ្លួនមានរៀងៗខ្លួនជុំវិញប្រវត្តិប្រកួត។ អ្នកទាំង៤រូបនេះ បានញ៉ាំងកម្មវិធីអោយរឹត តែចាប់អារម្មណ៍ ព្រោះឃើញមានវត្តមានភ្ញៀវ និងហ្វេនៗជាច្រើនមកចូលរួមយ៉ាងកុះករធ្វើអោយផ្អើលផ្សារទំនើបអូឡាំព្យា នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២មុននេះ។
![Picture]()
កញ្ញាឯកទាំង៤រូបនេះ សុទ្ធតែស្លៀករ៉ូបខ្មៅ រំលេចគ្រឿងពេជ្រតម្លៃរាប់ម៉ឺនដុល្លារ ខ្លះ៥ឬ៦ម៉ឺនដុល្លារឡើងក្បែរខ្ទង់១០ម៉ឺនដុល្លារ។ ការប្រារព្ធនេះ ដើម្បីអោយស្រីស្អាតទាំង៤ដួងនេះ បកស្រាយ និងចែករំលែកនូវអ្វីដែលខ្លួនបានជួបប្រទះក្នុងការមកប្រឡងតាំងពីក្នុងស្រុករហូតឡើងដល់ប្រទេសក្រៅ។ គោលបំណងចែកចំណេះដឹង និងមេរៀនអោយយុវតីរលកក្រោយ ចាប់យក និងមានការតាំងចិត្តត្រៀមចិត្តអោយខ្លាំងថែមទៀត សម្រាប់មុខមាត់ប្រទេសជាតិ។
កញ្ញា រឿន ណាត ដែលកាន់តែស្អាតជាងមុន បានលើកយកចំណុចសំខាន់ៗមកនិយាយថា រឿងសំខាន់ការប្រើប្រាស់ភាសាអង់គ្លេស ត្រូវការជាចាំបាច់។ ត្រូវយល់ពីគោលបំណងកម្មវិធី អាកប្បកិរិយា ការនិយាយស្តី។ លើសពីនេះ ក្នុងនាមជាម្ចាស់មកុដ ត្រូវមានភារៈខ្ពស់សម្រាប់ ការចេះរៀបចំខ្លួនអោយល្អ ពេលឡើងទៅប្រឡងលើឆាកអន្តរជាតិ។ ចំណុចនេះ កាន់តែធ្វើអោយនាងរឹងមាំពេលធ្វើដំណើរតែឯង យើងក៏ខំតាំងជំហរអោយខ្លាំង។
![Picture]()
កញ្ញាញញឹមស្រស់ សំអាង អេលីណា ម្ចាស់មកុដឆ្នាំ២០១៩ ក៏បាននិយាយថា មោទនភាពបំផុត បានយកឈុតតំណាងជាតិយកទៅអោយពិភពលោកស្គាល់ ។ ពិសេសគ្រានាងធ្វើដំណើរប្រកួតនៅសហរដ្ឋអាមេរិក ឆ្ងាយផ្ទះ ឆ្ងាយបងប្អូន។ ប្រការសំខាន់យើងមិនចុះចាញ់ហើយតតាំងយ៉ាងណាធ្វើអោយបាន។
កញ្ញារ៉េត សារីតា គ្រងមកុដឆ្នាំ២០២០ និយាយថា អ្វីដែលនាងចងចាំការចេញដំណើរទៅ ប្រកួតនៅអាមេរិក មានអ្នកជូនដំណើរ៤នាក់គត់។ លុះដល់នៅស្រុកគេ យើងត្រូវហ្វឹកហាត់ការងារផ្សេងៗអោយដិតដល់។ ពិសេសផ្នែករាំ នាងខំហាត់រាំណាស់ ហើយតូចល្អិតជាងគេ ធ្វើអោយប្រទេសខ្លះសរសើរយើង។ ចាញ់ធ្លាក់ មិនបានចូលថប សំខាន់យើងធ្វើការងារយើងអោយល្អ។ បេក្ខភាពទៅប្រកួតសុទ្ធតែល្អដូចគ្នា មិនអាចនិយាយថា យើងអន់នោះទេ។
![Picture]()
រីឯកញ្ញា ងិន ម៉ារីឌី ម្ចាស់មកុដចក្រវាឡ២០២១ បានលើកឡើងថា ការចងចាំរបស់នាង គឺស្លៀកឈុតតំណាងជាតិ មានពេល៣នាទីរៀបចំអោយលឿន ព្រោះត្រូវចូលខ្លួនតាមលំដាប់តួអក្សរ។ កាន់តែភ័យ នៅពេលធ្លាក់ របស់តុបតែងពីខ្លួន នាងប្រាកដជាត្រូវបងប្អូនក្នុងប្រទេស បន្ទោស។ ប៉ុន្តែបែរជាមានការលើកទឹកចិត្តវិញ រឹតតែធ្វើអោយនាងមានកម្លាំងចិត្ត។
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ