ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធម៌​៤​យ៉ាង​នាំ​ឱ្យ​ជីវិត​ជោគជ័យ

2 ឆ្នាំ មុន

ពុទ្ធដីកា​សម្តែង​ថា ធម៌​បួន​យ៉ាង​ជា​កំពូល​នៃ​ធម៌​នាំ​ទៅ​រក​ទី​រលត់ទុក្ខ ជីវិត​បាន​សុខ​ដោយ​ភាព​ជោគជ័យ បាន​ដល់​សេចក្តី​ព្យាយាម​ដ៏​ឧត្តម​៤​យ៉ាង ដែល​ជា​ចំណែក​នៃ​ផ្លូវ​ទៅ​កាន់​ភាព​សម្បូរ​សប្បាយ​ដោយ​ទ្រព្យសម្បត្តិ​ឆ្លង​ផុត​ជីវិត​ក្រខ្សត់ ។ ព្យាយាម​ទាំង​បួន​យ៉ាងនោះ​គឺៈ ១- ព្យាយាម​ប្រយ័ត្ន​មិន​ឲ្យ​ភាព​ខ្ជិលច្រអូស​កើតឡើង​ក្នុង​សន្តាន ២-…

ពុទ្ធដីកា​សម្តែង​ថា ធម៌​បួន​យ៉ាង​ជា​កំពូល​នៃ​ធម៌​នាំ​ទៅ​រក​ទី​រលត់ទុក្ខ ជីវិត​បាន​សុខ​ដោយ​ភាព​ជោគជ័យ បាន​ដល់​សេចក្តី​ព្យាយាម​ដ៏​ឧត្តម​៤​យ៉ាង ដែល​ជា​ចំណែក​នៃ​ផ្លូវ​ទៅ​កាន់​ភាព​សម្បូរ​សប្បាយ​ដោយ​ទ្រព្យសម្បត្តិ​ឆ្លង​ផុត​ជីវិត​ក្រខ្សត់ ។ ព្យាយាម​ទាំង​បួន​យ៉ាងនោះ​គឺៈ

១- ព្យាយាម​ប្រយ័ត្ន​មិន​ឲ្យ​ភាព​ខ្ជិលច្រអូស​កើតឡើង​ក្នុង​សន្តាន

២- ព្យាយាម​លះ​ការ​ខ្ជិលច្រអូស ដែល​កើតឡើង​រួច​ហើយ​ឱ្យ​ចេញ​ចាក​ឆ្ងាយ

៣- ព្យាយាម​ញ៉ាំង​ការងារ​ទាំងឡាយ​ឱ្យ​កាន់តែ​រីក​ចម្រើន​ឡើង​កើន​ទ្រព្យធន

៤- ព្យាយាម​រក្សា​ការងារ​មិន​ឲ្យ​សាបសូន្យ ឬ​ថយ​ចុះ​ជា​ដាច់ខាត ។

ធម៌​នាំ​ឱ្យ​ចម្រើន​ទាំង​៤​យ៉ាងនេះ​ជំរុញ​យើង​ឲ្យ​លះបង់​នូវ​ទ​ង្វើ​ទាំងឡាយ​ណា​ដែល​ជា​អសកម្ម ហើយ​ធ្វើ​ឲ្យ​សេចក្តីចម្រើន​កើន​ឡើងជា​លំដាប់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​រហូត​ដល់​ជីវិត​ជោគជ័យ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ