ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកកាមរាវមិនខាប់ដូចគេ តើមកពីហេតុអ្វី?

2 ឆ្នាំ មុន

តាមធម្មជាតិ ទឹកកាមគឺជាអង្គធាតុរាវ ស ហើយខាប់។ ទោះយ៉ាងណាក៏ដោយ លក្ខខណ្ឌមួយចំនួនអាចផ្លាស់ប្តូរពណ៌ និង ភាពខាប់របស់ទឹកកាម។ ទឹកកាមរាវ ​អាច​ជា​សញ្ញា​នៃបញ្ហាអសមត្ថភាពផ្លូវភេទ។…

តាមធម្មជាតិ ទឹកកាមគឺជាអង្គធាតុរាវ ស ហើយខាប់។ ទោះយ៉ាងណាក៏ដោយ លក្ខខណ្ឌមួយចំនួនអាចផ្លាស់ប្តូរពណ៌ និង ភាពខាប់របស់ទឹកកាម។ ទឹកកាមរាវ ​អាច​ជា​សញ្ញា​នៃបញ្ហាអសមត្ថភាពផ្លូវភេទ។ តើកត្តាអ្វីខ្លះ ដែលធ្វើឱ្យទឹកកាមដែលធ្លាប់តែខាប់ស្អិតល្អ ប្រែទៅជារាវដូចទឹកទៅវិញ?

១. ការរួមភេទច្រើនពេក

ការ​រួម​ភេទ​ញឹកញាប់ ​ក៏​អាច​នាំ​ឱ្យ​មានបញ្ហាទឹកកាមរាវផងដែរ។ ប្រសិនបើអ្នកសម្រេចកាមដោយខ្លួនឯងច្រើនដងក្នុងមួយថ្ងៃ គុណភាពនៃទឹកកាមបន្ទាប់ពីការហូរចេញលើកដំបូងទំនងជារាវ និង សំបូរទៅដោយទឹកជាងកោសិកាមេជីវិត។ រាងកាយរបស់អ្នកអាចត្រូវការយ៉ាងហោចណាស់ពីរបីម៉ោង ដើម្បីផលិតបរិមាណទឹកកាមធម្មតា និងមានសុខភាពល្អ។

២. ការទទួលទានជាតិអាល់កុលច្រើនពេក

គ្រឿងស្រវឹងមិនត្រឹមតែប៉ះពាល់ដល់គុណភាពនៃកោសិកាបន្តពូជរបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែជាទូទៅអាចប៉ះពាល់ដល់តម្រងនោម បេះដូង ខួរក្បាល និងសរីរាង្គសំខាន់ៗផ្សេងទៀតនៅក្នុងប្រព័ន្ធរាងកាយរបស់អ្នក។ ជាតិអាល់កុលអាចប៉ះពាល់ដល់ការមានកូន ដោយការផ្លាស់ប្តូរចំនួនកោសិកាបន្តពូជ ទំហំ រូបរាង និងចលនា។ ការសិក្សាបានបង្ហាញថាការផឹកស្រាច្រើនពេក ប៉ះពាល់ដល់ការមានកូនដោយការថយចុះកម្រិតតេស្តូស្តេរ៉ូន ដែលកាត់បន្ថយការផលិតកោសិកាមេជីវិតបុរស និង ជាលទ្ធផលធ្វើឱ្យទឹកកាមរាវ។​

៣. ញ៉ាំស្ករច្រើនពេក

ការទទួលទានជាតិស្ករច្រើនពេក ក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងបញ្ហាទឹកកាមរាវផងដែរ។ ការទទួលទានជាតិស្ករចម្រាញ់ច្រើនពេក ធ្វើឱ្យប្រព័ន្ធរាងកាយចុះខ្សោយ ដែលនឹងប៉ះពាល់ដល់គុណភាពនៃកោសិកាបន្តពូជរបស់អ្នក៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ