ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន ឯកភាព​បើក​ទេសចរណ៍​អាស៊ាន​ឡើងវិញ ក្រោម​បរិបទ​កូ​វីដ​១៩ ​

2 ឆ្នាំ មុន
  • ភ្នំពេញ

​ភ្នំពេញ​៖ ក្រសួងទេសចរណ៍ នៅ​ថ្ងៃទី​២១ ខែមករា​នេះ បានប្រកាស​ពី​លទ្ធផល​សំខាន់ៗ​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន លើក​ទី​២៥ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​។ នោះ​គឺ​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន បាន​គាំទ្រ និង​ទទួល​អនុវត្ត​នូវ​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ…

​ភ្នំពេញ​៖ ក្រសួងទេសចរណ៍ នៅ​ថ្ងៃទី​២១ ខែមករា​នេះ បានប្រកាស​ពី​លទ្ធផល​សំខាន់ៗ​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន លើក​ទី​២៥ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​។ នោះ​គឺ​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន បាន​គាំទ្រ និង​ទទួល​អនុវត្ត​នូវ​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជា​ប្រធាន​អាស៊ាន ឲ្យ​ពិភាក្សា​បើក​ទេសចរណ៍​អាស៊ាន​ឡើងវិញ ដោយ​ត្រូវ​ជំរុញ​បើក​ទេសចរណ៍​ផ្ទៃក្នុង​របស់ខ្លួន ឲ្យ​បាន​ឆាប់​ចំពោះមុខ តាមរយៈ​ការគិតគូរ​រៀបចំ​អនុវត្ត​ច្រករបៀង​នៃ​ការធ្វើដំណើរ​ក្នុង​តំបន់​អាស៊ាន ការគិតគូរ​បង្កើត​ឲ្យ​មាន​ប្រព័ន្ធ​រួម​ទទួលស្គាល់​ការចាក់​វ៉ាក់សាំង ដូចជា លិខិតបញ្ជាក់​ការចាក់​វ៉ាក់សាំង តាម​ប្រព័ន្ធ​ឌីជីថល ជាដើម​។​

​ទន្ទឹមនឹងនេះ រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន ក៏បាន​ឯកភាព​ជំរុញ​អនុវត្ត​ផែនការ និង​គោលការណ៍​ដែល​បានអនុម័ត មានដូចជា ផែនការ​ស្តារ​វិស័យ​ទេសចរណ៍​អាស៊ាន​ឡើងវិញ និង​គោលការណ៍​ណែនាំ​អាស៊ាន ស្តីពី វិធាន​សុវត្ថិភាព និង​អនាម័យ​អាស៊ាន ស្របតាម​សេចក្តីថ្លែងការណ៍​ភ្នំពេញ ស្តីពី​ទេសចរណ៍​អាស៊ាន ប្រកបដោយ​ចីរភាព បរិ​យាប​ន្ន និង​ភាព​ធន់​កាន់តែ​ប្រសើរ​។​

​តាម​សេចក្តីប្រកាស​ដដែល រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន បាន​ពិភាក្សា និង​ពិនិត្យឃើញថា ប្រទេស​សមាជិក​និ​មួយៗ មាន​លក្ខណៈ​គ្រប់គ្រាន់​សមស្រប​ក្នុង​ការបើក​ទេសចរណ៍​អន្តរជាតិ ជា​បណ្តើរៗ ក្នុង​បរិបទ​កូ​វីដ​១៩​។ ក្នុងន័យនេះ នាឱកាស​វេទិកា​ទេសចរណ៍​អាស៊ាន ឆ្នាំ​២០២២ រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន បាន​ឯកភាពគ្នា ប្រកាស​ចេញពី​ខេត្ត​ព្រះសីហនុ របស់​កម្ពុជា បើក​ទេសចរណ៍​អាស៊ាន​ឡើងវិញ ក្រោម​បរិបទ​កូ​វីដ​១៩ ទាំង​ទេសចរណ៍​ផ្ទៃក្នុង​អាស៊ាន និង​ទេសចរណ៍​អន្តរជាតិ​។​

​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន ក៏បាន​លើកទឹកចិត្ត​ឲ្យ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ឡើង​វិញ​ថែមទៀត ជាមួយ​ដៃគូ​អន្តរជាតិ សមាគម​ទេសចរណ៍​នានា និង​ផ្នែក​ឯកជន ដើម្បី​បង្កើន​ការចូលរួម​ជ្រោមជ្រែង​ការបើក​ទេសចរណ៍​តំបន់​ឡើងវិញ ប្រកបដោយ​ភាពរលូន និង​កំណើន​។

​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន បាន​អះអាង​ជាថ្មី ជំរុញ ការអភិវឌ្ឍ​ទេសចរណ៍​តំបន់​ឲ្យ​ក្លាយជា​គោលដៅ​ទេសចរណ៍​តែមួយ​ប្រកបដោយ​សុវត្ថិភាព និង​ភាពកក់ក្តៅ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ