ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្តហោះ​​​១​គ្រឿង​​កំពុង​ហោះ​ហើរ​ស្រាប់តែ​ខូច​ម៉ា​ស៊ីន​លើ​មេឃ ​ប៉ុន្តែ​អាច​ចុះ​ដោយ​គ្មាន​បញ្ហា

2 ឆ្នាំ មុន

យន្តហោះ​ចិន​ធុន​ AIRBUS A330 មួយ​គ្រឿង​ដែល​ខូច​ម៉ា​ស៊ី​ន​ពេល​កំពុង​ហោះហើរ​ក្នុងស្រុក អាច​ចុះ​ដោយ​គ្មាន​បញ្ហា នៅ​ព្រ​លាន​យន្តហោះ​ជា​គោលដៅ

ប្រទេស​ចិន ៖ កាលពី​ថ្ងៃ​ទី​២០ ខែ​​មក​រា ឆ្នាំ​២០២២ ​យន្តហោះ​ចិន​ធុន​ AIRBUS A330 មួយ​គ្រឿង​ដែល​ខូច​ម៉ា​ស៊ី​ន​ពេល​កំពុង​ហោះហើរ​ក្នុងស្រុក អាច​ចុះ​ដោយ​គ្មាន​បញ្ហា នៅ​ព្រ​លាន​យន្តហោះ​ជា​គោលដៅ​របស់​ខ្លួន​។

ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុក​ចិន​ SICHUAN AIRLINES មិន​បាន​បញ្ជក់​ពី​ភាព​ធ្ងន់ធ្ងរ​នៃ​ឧប្បត្តិហេតុ​យន្តហោះ​AIRBUS A330 នោះ​ឡើយ​។ តាម​ក្រុមហ៊ុន​នោះ​ថា យន្តហោះ​ជើងហោះហើរ​3U8884 ដែល​ហោះហើរ​រវាង​ក្រុង​ប៉េ​កាំ​ង ​និង​ក្រុង​ឆេ​ង​ឌូ បាន​បញ្ជូន​សារ​ពី​ការ​ខូច​ម៉ា​ស៊ី​ន​ក្នុង​ពេល​ហោះហើរ​។

ក្រុម​យានិក​ភ្លាម​ៗ​បាន​ស្នើ​សុំ​ការ​ចុះ​ចត​បន្ទាន់​ ហើយ​ការ​ហោះហើរ​អាច​បន្ត​ដោយ​គ្មាន​បញ្ហា រួច​អាច​ចុះ​ដោយ​សុខ​សប្បាយ នៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ក្រុង​ឆេ​ង​ឌូ ​ភាគ​និរតី​ប្រទេស​។ បណ្ដា​រូបភាព​នៃ​ឧប្បត្តិ​ហេ​តុ​នោះ ​ត្រូវ​បាន​បង្ហោះ​តាម​បណ្ដាញ​សង្គម​WEIBO ​ចិន​តាំងពី​រសៀល​ថ្ងៃ​ទី​២០ ខែ​មក​រា​ ឆ្នាំ២០២២ ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ