រាជធានីភ្នំពេញ ៖ តារាកំប្លែង លន់ ដាណេ បានងាកមកសម្តែងកំប្លែងឡើងវិញ ដោយបានទាំងចូលសម្តែងជាច្រើនរឿងជាមួយនាយក្រឹម ដែលជាក្រុមរបស់នាងតាំងពីដើមមក។ បាត់មុខមួយរយៈ ព្រោះតែកូនខ្ចី លន់ ដាណេ បានសន្សំការទាក់ទាញបានឡើងវិញខ្លះហើយ ។ រីឯការភ័យព្រួយខ្លាចពិបាកចិត្ត ចាប់យកភាពល្បីលែងបាន ក៏ឈប់ខ្វល់ ព្រោះតាមការស្ទាបស្ទង់របស់នាងចាប់ផ្តើមមានយីអ៊ុន។
![Picture]()
ប្រិយមិត្តដែលបានទស្សនាការកំប្លែងរបស់ លន់ ដាណេ នាពេលថ្មីៗនេះ ឃើញថា បើទោះជាមានការខនខានមួយរយៈមុន ហើយក្នុងការចូលតួកំប្លែងវិញក៏ឃើញថា ដាណេ នៅតែអាចធ្វើបានល្អគួរអោយចាប់អារម្មណ៍ដដែល។ ភាពប៉ិនប្រសព្វនេះហើយ រមែងមេក្រុមនាយក្រឹម មិនដែលមើលរំលងនោះទេ នៅតែផ្តល់ឱកាសការសម្តែងអោយមកចូលជាសមាជិកសម្តែងមិនចោលនោះទេ។
![Picture]()
លន់ ដាណេ បានប្រឹងតស៊ូជាថ្មី ព្រោះថា នាងមិនចង់បាត់បង់ឱកាសសាងឈ្មោះជាតារាល្បី ដែលខំតស៊ូឡើងពីខេត្តចូលក្រុង ក៏ព្រោះតែចង់បានឈ្មោះជាតារាមានមហាជនស្គាល់។ លន់ ដាណេ បានប្រាប់ថា ដោយសារតែកូនធំបន្តិច ទើបនាងបានឱកាសជាថ្មី វិលមកការសម្តែងឡើងវិញ មិនអាចចោលបាន។ សិល្បៈនេះហើយ ដែលនាងស្រឡាញ់ពេញចិត្ត ហើយចង់បន្តអាជីពរហូតចាស់ ប្រៀបដូចអ្នកមីយ៉យ អ៊ីចឹង។
![Picture]()
នាងបន្តទៀតថា នាងក៏រីករាយផងដែរ នៅពេលរឿងសម្តែងជាមួយក្រុម កំពុងផ្ទុះការគាំទ្រ។ ហើយវិលមកជាច្រើនខែនេះ ក៏បានថតចម្រៀងកាយវិការបាន២បទជូនខាងហង្សមាស។ ព្រោះតែនិស្ស័យស្រឡាញ់នេះហើយ ទើបចង់បានការចូលរួមយកបទពិសោធន៍លើការសម្តែងភាពយន្តអោយបានច្រើន ព្រោះនេះជាការប៉ងយូរមកហើយ។
![Picture]()
ជាការកត់សម្គាល់ ទោះបីជា ដាណេ មានកូនមួយមែន តែនាងនៅបន្តលាក់មុខស្វាមី មិនសូវបង្ហាញអោយគេបានដឹងឡើយ ខណៈឮថា នាងក៏ធូរធាខ្លះដែរ មានផ្ទះល្វែង២ជាន់ រស់នៅម្តុំក្រាំងធ្នុង ដែលជាកាដូរបស់ស្វាមីប្រគល់ជូននាង។
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ