ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំបែកសំបុក​ក្រុម​ចោរ​បន្លំ​លួច តាម​កន្លែង​វេរ​និង​ដូរ​លុយ ក្នុង​រាជធានី ខេត្ត​នានា ចាប់ខ្លួន​បន្ដបន្ទាប់​១២​នាក់

2 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​ដឹកនាំ​កម្លាំង​ជំនាញ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត និង​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ នៅ​វេលា​ម៉ោង​១២​និង​១៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​នៅ​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០២២ ធ្វើការ​បង្ក្រាប​ត្រង់​ចំណុច​សណ្ឋាគារ​វ​ល្លិ៍​មាស…

ខេត្តកំពង់ធំ ៖ កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​ដឹកនាំ​កម្លាំង​ជំនាញ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត និង​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ នៅ​វេលា​ម៉ោង​១២​និង​១៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​នៅ​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០២២ ធ្វើការ​បង្ក្រាប​ត្រង់​ចំណុច​សណ្ឋាគារ​វ​ល្លិ៍​មាស ភូមិ​ដំរី​ជាន់​ខ្លា សង្កាត់​ដំរី​ជាន់​ខ្លា ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០៧​នាក់ ដែល​ក្រុម​ជនសង្ស័យ​ទាំង​អស់នេះ ពាក់ព័ន្ធ​ការ​ធ្វើ​សកម្មភាព​រួម​គ្នា ដើម្បី​លួច​លុយ នៅ​កន្លែង​វេរ​លុយ និង​ដូរ​លុយ ។

ក្នុង​នោះ រួម​មាន ៖ ១.​ឈ្មោះ យ័ន្ត វ៉ា ភេទ​ប្រុស អាយុ​៦១​ឆ្នាំ ២.​ឈ្មោះ សុខ រ៉ា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ៣.​ឈ្មោះ វ៉ា វិចិត្រ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ៤.​ឈ្មោះ អ៊​ន យ៉ា​ណូ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ៥.​ឈ្មោះ គឿ​ន ចរិយា ភេទ​ស្រី អាយុ​១៨​ឆ្នាំ ៦.​ឈ្មោះ ហោម ឡា​ង ភេទ​ស្រី អាយុ​២៨​ឆ្នាំ ៧.​ឈ្មោះ ឈុំ ភិន ភេទ​ស្រី អាយុ​៥៥​ឆ្នាំ ពាក់ព័ន្ធ​ករណី​លួច កាលពី​ថ្ងៃ​ទី​០៧ ខែធ្នូ ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​ថ្មី ឃុំ​ជំពូ​វន្ត ស្រុក​ជុំ​គី​រី ខេត្តកំពត ។

ក្រោយមក​នៅ​វេលា​ម៉ោង​០១​និង​១៥​នាទី ត្រង់​ចំណុច​ផ្ទះសំណាក់ សេង ឆេ​ង​ហាក់ ភូមិ​ដំរី​ជាន់​ខ្លា សង្កាត់​ដំរី​ជាន់​ខ្លា ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ កម្លាំង​ជំនាញ​បន្ត​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០៣​នាក់ រួម​មាន ៖ ១.​ឈ្មោះ ទី ឆុង ភេទ ប្រុស អាយុ​៤៥​ឆ្នាំ ២.​ឈ្មោះ សុខ ចាន់​រ៉ែ​ន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ៣.​ឈ្មោះ នេ​ត ថា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ។

លុះដល់​វេលា​ម៉ោង​០១​និង​៤៥​នាទី ត្រង់​ចំណុច​ផ្ទះសំណាក់​ពន្លឺ​ពេជ្រ ភូមិ​ដំរី​ជាន់​ខ្លា សង្កាត់​ដំរី​ជាន់​ខ្លា ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ កម្លាំង​ជំនាញ​បន្ត​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន​០២​នាក់ បន្ថែម​ទៀត រួម​មាន​៖ ១.​ឈ្មោះ ស្រី សំ​អឿ​ន ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ២.​ឈ្មោះ ចាន់ ដា ភេទ​ស្រី អាយុ​៤២​ឆ្នាំ ។

សម្ភារ​ដកហូត​រួម​មាន ៖

  1. រថយន្ត​ម៉ាក Lexus RX300 ព​ណ៍​ស ស្លាក​លេខ ភ្នំពេញ 2W-1584
  2. រថយន្ត​ម៉ាក HIGHLANDER ព​ណ៍​ស ស្លាក​លេខ ភ្នំពេញ​2AB-4407
  3. ម៉ូតូ​ម៉ាក DREAM125 2021 ស្លាក​លេខ ភ្នំពេញ​1IP-7088
  4. ម៉ូតូ​ម៉ាក DREAM125 2021 ស្លាក​លេខ​ភ្នំពេញ 1IV-4359
  5. ម៉ូតូ​ម៉ាក DREAM125 2021 ស្លាក​លេខ​ភ្នំពេញ IU-7595 ។

យោង​តាម​សមត្ថកិច្ច​ជំនាញ បាន​បញ្ជាក់​ថា ពួក​គេ​ទាំងនោះ ក៏​គ្រោង​ធ្វើ​សកម្មភាព​ក្នុង​ខេត្តកំពង់ធំ និង​បន្ត​ទៅ​ធ្វើ​សកម្មភាព​លួច​នៅ​ខេត្តសៀមរាប​បន្ត​ទៀត​ផង​ដែរ ប៉ុន្តែ​ត្រូវ​បាន​កម្លាំង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​ខេត្តកំពង់ធំ និង​អធិការ​ក្រុង​ស្ទឹង​សែន បង្ក្រាប​បាន​ទាន់​ពេលវេលា និង​ដោយ​ជោគជ័យ ។

បច្ចុប្បន្ន ជនសង្ស័យ​ចំនួន​១២​នាក់​ខាងលើ និង​វត្ថុ​តាង ត្រូវ​បាន​នាំ​មក​កាន់​នាយកដ្ឋាន ដើម្បី​ធ្វើការ​សាកសួរ និង​ប្រគល់​ឲ្យ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត ចាត់ការ​បន្ត​តាម​នីតិវិធី ។

ពាក់ព័ន្ធ​ករណី​នេះ​ដែរ «​ចោរ​ស្រី​ល្បីឈ្មោះ​ខាង​លួច តាំងពី​ក្មេង​រហូត​ដល់​ចាស់ យក​គុក​ធ្វើ​ផ្ទះ គឺ​ឈ្មោះ សុខ វណ្ណ​នី ហៅ​ភិន ជា​មេ​ក្លោ » ជា​ល្បិច​កល​របស់​ជន​ខិល​ខួច​ ដែល​មាន​លក្ខណៈ​ជា​ក្រុម ពាក់ព័ន្ធ​ករណី​លួច​លុយ​នៅ​តាម​កន្លែង​វេរ​លុយ និង​កន្លែង​លក់​ចាប់ហួយ​ធំ​ៗ និង​បាន​ក្រើនរម្លឹក ដល់​អាជីវករ​គ្រប់​រូប សូមមានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ