ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​វាយតម្លៃ​មនុស្ស​ត្រឹមតែ​សំបក​ក្រៅ

2 ឆ្នាំ មុន

នៅ​ក្នុង​ធម្មបរិយាយ​មួយ​កន្លែង​ព្រះ​មាន​ព្រះ​ភាគ​សម្តែង​ថា អ្នក​ទាំងឡាយ​មិន​គួរ​គប្បី​វាយតម្លៃ​បុគ្គល​ដទៃ​ដោយ​មើល​ត្រឹមតែ​សំបក​ក្រៅ​នោះ​មិន​ត្រឹមត្រូវ​ទេ អ្នក​ទាំងឡាយ​ចូល​វាយតម្លៃ​បុគ្គល​ដទៃ​មើល​ដោយ​បញ្ញា​ផង ដើម្បី​សិក្សាការ​វិនិច្ឆ័យ​រក​ចំណុច​ល្អ​របស់​បុគ្គល​ដទៃ​បាន​សុក្រឹត ។ ដោយហេតុ​ថា កាលណា​បើ​អ្នក​ទាំងឡាយ​ឲ្យ​តម្លៃ​បុគ្គល​ដទៃ​មើល​ត្រឹមតែ​សំបក​ក្រៅ​ដោយ​មិន​បាន​ស្វែង​យល់​ពី​សមត្ថភាព​ខាងក្នុង​នឹង​នាំ​ឲ្យ​មាននៅ​វិប្បដិសារី ឬ​ជា​ហេតុ​នាំ​ឱ្យ​បាត់បង់​ធនធានមនុស្ស ។ លោក​ឧបមា​ប្រៀប​ដូច​ជា​យើង​ឃើញ​ទឹកស្រះ​ដែល​កំពុង​មាន​ចក​ច្រើន…

នៅ​ក្នុង​ធម្មបរិយាយ​មួយ​កន្លែង​ព្រះ​មាន​ព្រះ​ភាគ​សម្តែង​ថា អ្នក​ទាំងឡាយ​មិន​គួរ​គប្បី​វាយតម្លៃ​បុគ្គល​ដទៃ​ដោយ​មើល​ត្រឹមតែ​សំបក​ក្រៅ​នោះ​មិន​ត្រឹមត្រូវ​ទេ អ្នក​ទាំងឡាយ​ចូល​វាយតម្លៃ​បុគ្គល​ដទៃ​មើល​ដោយ​បញ្ញា​ផង ដើម្បី​សិក្សាការ​វិនិច្ឆ័យ​រក​ចំណុច​ល្អ​របស់​បុគ្គល​ដទៃ​បាន​សុក្រឹត ។

ដោយហេតុ​ថា កាលណា​បើ​អ្នក​ទាំងឡាយ​ឲ្យ​តម្លៃ​បុគ្គល​ដទៃ​មើល​ត្រឹមតែ​សំបក​ក្រៅ​ដោយ​មិន​បាន​ស្វែង​យល់​ពី​សមត្ថភាព​ខាងក្នុង​នឹង​នាំ​ឲ្យ​មាននៅ​វិប្បដិសារី ឬ​ជា​ហេតុ​នាំ​ឱ្យ​បាត់បង់​ធនធានមនុស្ស ។

លោក​ឧបមា​ប្រៀប​ដូច​ជា​យើង​ឃើញ​ទឹកស្រះ​ដែល​កំពុង​មាន​ចក​ច្រើន យើង​សម្គាល់ថា​ទឹកស្រះ​នោះ​មិនល្អ​ទេ តែបើ​យើង​មាននូវ​សេចក្តី​ព្យាយាម​ក្នុង​ការ​យកដៃ​របស់​យើង​ទៅ​កាយ​ចក​ទាំងឡាយ​នោះ​ចេញ ក្នុង​ពេល​នោះ​យើង​ប្រា​ដក​ជា​ឃើញ​នៅ​ទឹកថ្លា ហើយ​យើង​ក៍​អាច​ប្រើប្រាស់​ទឹក​នោះ​បាន​ទៀត​ផង ។

យ៉ាងណាមិញ​បុគ្គល​ទាំងឡាយ​ក្នុង​លោក​យើង​នេះ​មិន​គួរ​គប្បី​វាយតម្លៃ​អ្នក​ដទៃ​ដោយ​មើល​ត្រឹមតែ​សំបក​ក្រៅ​នោះ​ទេ គួរ​វិនិច្ឆ័យ​មនុស្ស​ប្រកបដោយ​បញ្ញា​ផង​ទើប​ជា​ការ​វាយតម្លៃ​ប្រកបដោយ​គតិបណ្ឌិត ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ