ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រស់​ស្អាត​អ្វី​ម្ល៉េះ​! ទឹកស្ទឹង​ប​រយ៉ា​ខា បើ​បាន​ទៅ​រំសាយ​អស់​ទុក្ខ​កង្វល់

2 ឆ្នាំ មុន
  • ប៉ៃលិន

រហូត​មក​ដល់​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២២​នេះ គេ​សង្កេត​ឃើញ​ទេសភាព​ទឹក​ហូរ​នៅ​ក្នុង​ដងស្ទឹង​ប​រយ៉ា​ខា ស្ថិត​នៅ​ចំណុច​ស្ពាន​សន្តិភាព ក្នុងភូមិ​ចំការ​កាហ្វេ សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ពិតជា​ស្រស់​ស្អាត បង្ក​ឱ្យ​មាន​ភាព​

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២២​នេះ គេ​សង្កេត​ឃើញ​ទេសភាព​ទឹក​ហូរ​នៅ​ក្នុង​ដងស្ទឹង​ប​រយ៉ា​ខា ស្ថិត​នៅ​ចំណុច​ស្ពាន​សន្តិភាព ក្នុងភូមិ​ចំការ​កាហ្វេ សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ពិតជា​ស្រស់​ស្អាត បង្ក​ឱ្យ​មាន​ភាព​ទាក់ទាញ ដោយសារ​ទឹកស្ទឹង​ថ្លាយង់ គួរ​ឱ្យ​ចង់​ចុះ​ងូត​លេង ទោះបីជា​មើលទៅ​ទឹក​មិនសូវ​ច្រើន​ក្តី​។ តែ​នៅ​កន្លែង​ខ្លះ ទឹក​ក៏​ជ្រៅ​ល្មម អាច​ឱ្យ​ភ្ញៀវ​ទេសចរ និង​អ្នក​ភូមិ​ចុះ​ទៅ​ងូត​លេង​កម្សាន្ត​ធ្វើ​ឱ្យ​ត្រជាក់​ស្រេ​ប បំបាត់​អស់​នូវ​ក្តី​កង្វល់ ធ្វើ​ឱ្យ​អារម្មណ៍​ស្រស់ថ្លា​ថែម​ទៀត​ផង​។

បើ​តាម​ការ​រៀបរាប់​ពី​អ្នក​ភូមិ​ម្នាក់​មានឈ្មោះ ម៉ៅ ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ រស់នៅ​ភូមិ​ខាងលើ បានឱ្យ​ដឹង​ថា ៖ ទឹកស្ទឹង​ប​រយ៉ា​ខា មាន​ប្រភព​ហូរ​មក​ពី​ប្រទេស​ថៃ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ធ្លាក់​ចូល​ទៅ​ស្ទឹង​នានា​ក្នុង​ខេត្តបាត់ដំបង​។ ហើយ​នៅ​រដូវវស្សា​ទឹកស្ទឹង​នេះ មាន​សភាព​ល្អក់កករ ដោយសារ​តែ​ទឹក​ហូរ​នាំ​យក​កំទេច​ដី​ពី​ផ្នែក​ខាងលើ ហើយ​ជួនកាល​មាន​ភ្លៀង​ធ្លាក់​ច្រើន​ក៏​ហូរ​កំទេច​ដី​ពី​ចម្ការ និង​ដី​ភ្នំ​ចូល​ក្នុង​ស្ទឹង​ជាដើម​។

ប្រភព​ដដែល​បន្ត​ទៀត​ថា នៅ​ពេល​ភ្លៀង​ធ្លាក់​ខ្លាំង គេ​មិនសូវ​ហ៊ាន​ចុះ​ងូតទឹក​លេង​នោះ​ទេ ព្រោះ​អាច​បង្ក​ឱ្យ​មាន​បញ្ហា​គ្រោះថ្នាក់ ទឹក​កួច ខណ​:​ទឹកស្ទឹង​នេះ អាច​ហក់​ឡើង​ខ្ពស់​រហូត​ដល់​មាត់ច្រាំង​ផ្នែក​ខាងលើ​។ តែបើ​នៅ​រដូវប្រាំង​វិញ គឺ​ទឹកស្ទឹង​នៅ​ត្រឹមតែ​បាត​ស្ទឹង​ប៉ុណ្ណោះ ដែល​ហូរ​រឹម​ៗ មើលឃើញ​ផ្ទាំង​ថ្ម​នៅ​បាត​ស្ទឹង មាន​ពណ៌​ខ្មៅ​រលោង ជា​ពិសេស​ភ្ញៀវ​ទេសចរ ដែល​និយម​ចូល​ចិត្ត​ចុះ​ងូតទឹក​លឹ​ង តែងតែ​រក​កន្លែង​ទឹក​ជ្រៅ​បន្តិច មាន​ផ្ទាំង​ថ្ម​ធំ​ៗ អាច​អង្គុយ​លេង​កម្សាន្ត និង​ថត​ស៊ែ​ល​ហ្វី​ថែម​ទៀត​ផង​។

គាត់​បន្ត​ទៀត​ថា ដងស្ទឹង​ប​រយ៉ា​ខា​នេះ មាន​អំណោយផល​ល្អ បើសិនជា​អាជ្ញាធរ​ខេត្ត ធ្វើការ​អភិវឌ្ឍ​នោះ ទៅ​ថ្ងៃ​ខាង​មុខ​ពិតជា​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ឱ្យ​ចូល​មក​លេង​កម្សាន្ត​ក្នុង​ខេត្ត​ប៉ៃលិន កាន់តែ​ច្រើន​កុះ ការ​លក់ដូរ​ម្ហូបអាហារ​ក៏​ដាច់ ព្រោះ​ទឹកស្ទឹង​នេះ មាន​សភាព​រាក់​មិន​បង្ក​ផល​លំបាក​ដល់​អ្នក​ចុះ​ហែល​ទឹក​លេង​នោះ​ទេ ហើយ​ថែម​ទាំង​មាន​ទេសភាព​ព្រៃឈើ​នៅ​សងខាង​ស្ទឹង​បញ្ចេញ​ពណ៌​ខៀវខ្ចី​ថែម​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ