ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ៖ ការប្រើប្រាស់វ៉ាក់សាំងពិតជាមានឥទ្ធិពល និងមានប្រសិទ្ធភាពខ្លាំងលើវិស័យទេសចរណ៍

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា សមាជិក​អាស៊ាន​នីមួយ​ៗ​បាន​ចាត់វិធានការ​ខុស​ៗ​គ្នា ក្នុង​ការ​ឆ្លើយ​តប និង​ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩ ខណៈ​ការ​ប្រើប្រាស់​វ៉ាក់សាំង…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា សមាជិក​អាស៊ាន​នីមួយ​ៗ​បាន​ចាត់វិធានការ​ខុស​ៗ​គ្នា ក្នុង​ការ​ឆ្លើយ​តប និង​ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩ ខណៈ​ការ​ប្រើប្រាស់​វ៉ាក់សាំង ពិតជា​មាន​ឥទ្ធិពល និង​មាន​ប្រសិទ្ធភាព​ខ្លាំង​លើ​វិស័យ ទេសចរណ៍​ក្នុង​ការ​ស្តា​សេដ្ឋកិច្ច ។

ការ​បញ្ជាក់​នេះ ខណៈ​សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ទទួល​ជួប​ពិ ភា​ក្សា​ការងារ​ជាមួយ​បណ្ដា​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន នៅ​ព្រឹក​ថ្ងៃ​ទី ១៩ ខែមករា ឆ្នាំ​២០២២ ។ នេះ​បើ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក សម្តេច​តេ​ជោ ។

សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​បណ្ដា​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន ដឹកនាំ​ដោយ​ឯកឧត្តម លឹ​ម ចុក​ហ៊ុយ អគ្គលេខាធិការ​អាស៊ាន នៅ​ឯ​សណ្ឋាគារ​សុខា ខេត្ត​ព្រះ​សីហ​នុ សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​បញ្ជាក់​អំពី​ស្ថានភាព​ជំងឺ​កូ​វី​ដ​-១៩ នៅ​ក្នុង​ប្រទេស​កម្ពុជា ជា​ពិសេស​យុទ្ធនាការ​នៃ​ការ​ចាក់​វ៉ាក់សាំង ។

អ្វី​ដែល​កម្ពុជា​ក៏​ដូច​ជា សមាជិក​អាស៊ាន​ដទៃ​ទៀត​បាន និង​កំពុង​ធ្វើ​កន្លង​ទៅ​នេះ បាន​ឆ្លុះ​បញ្ចាំង​អំពី​ការ​ខិតខំ​ប្រឹងប្រែង​ក្នុង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង ដើម្បី​ធ្វើ​យ៉ាងណា​ស្ដា​វិស័យ​ទេសចរណ៍​នៅ​ក្នុង​តំបន់​អាស៊ាន ។

សម្ដេច​តេ​ជោ បន្ត​ថា ៖ រហូត​មក​ដល់​ពេល​នេះ ការ​ប្រើប្រាស់​វ៉ាក់សាំង​ពិតជា​មាន​ឥទ្ធិពល និង​មាន​ប្រសិទ្ធភាព​ដែល​កន្លង​មកនេះ​បញ្ហា​នៃ​ជំងឺ​កូ​វី​ដ​-១៩ បាន​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​វិស័យ​ទេសចរណ៍​របស់​ប្រទេស​កម្ពុជា​ក៏​ដូច​ជា ទេសចរណ៍​ក្នុង​តំបន់​អាស៊ាន​ផង​ដែរ ។

ជាក់ស្ដែង មុន​ពេល​មាន​ជំងឺ​កូ​វី​ដ​-១៩ កម្ពុជា​ទទួលភ្ញៀវ​ទេសចរ​ប្រមាណ​ជា​៦​លាន​នាក់ ហើយ​ក្រោយ​ពេល​មាន​ជំងឺ​កូ​វី​ដ​-១៩ ភ្ញៀវ​ទេសចរ​អន្តរជាតិ​បាន​ធ្លាក់​មក​ត្រឹម​២​ម៉ឺន​នាក់​ប៉ុណ្ណោះ ។ សម្ដេច​តេ​ជោ បាន​មាន​ប្រសាសន៍​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ខិតខំ​ជួយ ដល់​ប្រជាពលរដ្ឋ ជា​ពិសេស​ប្រជាពលរដ្ឋ​ដែល​មាន​ផល​ប៉ះពាល់​ដោយ​ជំងឺ​កូ​វី​ដ​-១៩ នេះ ។

សម្ដេច​តេ​ជោ ក៏​បាន​ជម្រាប​ជូន​ដល់​បណ្ដា​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​ថា កម្ពុជា​ខិតខំ​ជំរុញ​ការ​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ គឺ​ដូ​ស​ទី​៣ និង​ដូ​ស​ទី​៤ សម្រាប់​អ្នក​ដែល​ស្ថិត​នៅ​ជួរ​មុខ ។ ដែល​កត្តា​ទាំង​អស់នេះ​ធ្វើ​ឲ្យ​កម្ពុជា​អាច​មានឱកាស​បើក​ប្រទេស​ជាតិ​ឡើង​វិញ ។

សម្ដេច​បាន​គូសបញ្ជាក់​ថា ៖«​ពេល​យើង​មាន​វ៉ាក់សាំង​កូ​វី​ដ​-១៩ យើង​បានឃើញ​ថា​សមាជិក​អាស៊ាន​នីមួយ​ៗ​បាន​ចាត់វិធានការ​ខុស​ៗ​គ្នា ក្នុង​ការ​ឆ្លើយ​តប​នឹង​ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩»​។ សម្ដេច​តេ​ជោ ក៏​បាន​គូសបញ្ជាក់​អំពី​កំណើនសេដ្ឋកិច្ច​កម្ពុជា​ដែល​ឆ្នាំ​២០២០​ដោយសារ​ឥទ្ធិពល​នៃ​កូ​វី​ដ​-១៩ កំណើនសេដ្ឋកិច្ច​បាន​ធ្លាក់​ចុះ ប៉ុន្តែ​ឆ្នាំ​២០២១​កន្លង​ទៅ បាន​ឡើង​ជាង​៣% ឯណោះ ខណ​:​ធនាគារពិភពលោក​បាន​ទស្សន៍​ទាយ​ថា អាច​កើនឡើង​បាន​ប្រមាណ​២% ប៉ុន្តែ​ជាក់ស្ដែង​បាន​កើនឡើង​រហូត​ដល់​ជាង​៣%​ឯណោះ ។

សម្ដេច​តេ​ជោ បាន​បញ្ជាក់​ថា ស្ថានភាព​បច្ចុប្បន្ន​បាន​ប្រសើរ​ហើយ​ៗ សម្ដេច​បាន​ស្នើ​ឲ្យ​មានការ​ជំរុញ ការ​ធ្វើ​ដំណើរ​ក្នុង​អាស៊ាន ជា​ពិសេស​គួរ​ពិនិត្យ​ឡើង​វិញ​នូវ​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ក្នុង​វិស័យ​ទេសចរណ៍​នេះ ដោយ​សម្តេច​ស្នើ​ឱ្យ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​នេះ ពិនិត្យ​មើល​ឡើង​វិញ ដោយសារ​ទេសចរណ៍​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​សេដ្ឋកិច្ច​ម្យ៉ាងទៀត ដោយសារ​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន​ជា​ការ​សំខាន់​ផង​ដែរ ។

សម្ដេច​តេ​ជោ បាន​ជម្រាប​ជូន​បណ្ដា​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​ថា កន្លង​មក​កម្ពុជា​មាន​ប៉ូ​ល​សេដ្ឋកិច្ច​រហូត​ដល់​៣ គឺ​មាន​រាជធានី​ភ្នំពេញ ខេត្ត​ព្រះ​សីហ​នុ និង​ខេត្តសៀមរាប ហើយ​ឥឡូវនេះ​រាជរដ្ឋាភិបាល​ក៏​បាន​បង្កើត​ប៉ូ​ល​ទី​៤ ផង​ដែរ នៅ​ប៉ែក​ឦសាន​ប្រទេស​ដែល​មាន ឧស្សាហកម្ម កសិកម្ម មាន​ដូច​ជា កាហ្វេ និង​គ្រាប់ស្វាយចន្ទី​ជាដើម ។

សម្ដេច​តេ​ជោ បាន​គូសបញ្ជាក់​អំពី​ការ​ខិតខំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​វិនិយោគ​បន្ថែម​លើ​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ខេត្ត​ព្រះ​សីហ​នុ និង​ខេត្តសៀមរាប​ដោយ​កម្ពុជា​បាន​ចាយ​ថវិកា​មួយ​ចំនួន​ក្នុង​ការ​កសាង​បន្ថែម​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ដូច​ជា ផ្លូវថ្នល់​ជាដើម ។

សម្ដេច​តេ​ជោ បាន​គូសបញ្ជាក់​ថា យើង​នឹង​បញ្ចប់​ការ​កសាង​ផ្លូវ​ល្បឿន​លឿន​នៅ​ពេល​ខាង​មុខ ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះ​សីហ​នុ ហើយ​កំពុង​ពិចារណា​លើ​ការ​កសាង​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ផង​ដែរ​រវាង​ភ្នំពេញ និង​ប្រទេស​ថៃ និង​ភ្នំពេញ​ប្រទេស​វៀតណាម នៅ​ពេល​អនាគត ។

ចំណែក​ឯកឧត្តម​អគ្គលេខាធិការ​អាស៊ាន​បាន​លើក​ឡើង​ថា អ្វី​ដែល​សម្ដេច​បាន​លើក​ឡើង​ក្នុង​ការ​ជំរុញ​សមាហរណកម្ម​អាស៊ាន​ជា​ពិសេស​ឧស្សាហកម្ម​ទេសចរណ៍​ជា​តែ​ម្ដង​ដែល​កន្លង​មក​មានការ​ប៉ះពាល់​យ៉ាង​ខ្លាំង ដោយសារ​ការ​ជះ​ឥទ្ធិពល​នៃ​ការ​ឆ្លង​រាតត្បាត​ជំងឺ​កូ​វី​ដ​-១៩ ។

ឯកឧត្តម​ថា អ្វី​ដែល​សម្ដេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​ផ្ដល់​វត្តមាន និង​ស​ន្ទ​រក​ថា របស់​សម្ដេច​បាន​លើកទឹកចិត្ត និង​ណែនាំ​ឲ្យ​បណ្ដា​ប្រទេស​អាស៊ាន​បន្ត​ខិតខំ​ក្នុង​ការ​ជំរុញ​ធ្វើ​យ៉ាងណា​ឱ្យ​បានជា​លទ្ធផល​ផ្លែផ្កា​ជាក់ស្ដែង​នៅ​ពេល​ខាង​មុខ ហើយ​ឯកឧត្តម​ក៏​បាន​សាទរ​កម្ពុជា​ដែល​បាន​បើក​វេទិកា​ទេសចរណ៍​អាស៊ាន​លើក​ដំបូង ក្នុង​រយៈពេល​២​ឆ្នាំ​ដោយសារ​យើង​មិន​បាន​រៀបចំ​ពី​មុន​មក​ដោយសារ​បញ្ហា​កូ​វី​ដ​-១៩ ។

ដូច្នេះ​អ្វី​ដែល​កម្ពុជា​បាន​ធ្វើ​នេះ​ជោគជ័យ​ហើយ​កន្លែង​ដែល​ល្អ​ក្នុង​ការ​ជំរុញ​ឲ្យ​មាន​វេទិកា​ទេសចរណ៍​អាស៊ាន​កម្ពុជា​នេះ​គឺ ល្អ​ណាស់ ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ឯកឧត្តម​មាន​ប្រសាសន៍​ផង​ដែរ​ថា ការ​ដែល​យើង​រៀបចំ​បើក​ឡើង​វិញ​វេទិកា​ទេសចរណ៍​អាស៊ាន​នេះ​ក៏​បញ្ជាក់​អំពី​ការ​បើក​ឡើង​វិញ​នៃ​ទេសចរណ៍​អាស៊ាន​ផង​ដែរ ។

ឯកឧត្តម​បញ្ជាក់​ថា កន្លង​ទៅ​មុន​កូ​វី​ដ​-១៩ ផ្នែក​វិស័យ​ទេសចរណ៍​បើ​គិត​ជា GDP​ស្មើនឹង​១៤,៣%​នៃ GDP​អាស៊ាន​សរុប​ទាំងមូល ហើយ​បើ​គិត​នៅ​ក្នុង​មុខរបរ​ការងារ​ក្នុង​អាស៊ាន គឺ​ស្មើ​ប្រមាណ​ជាង​១៣% ឯណោះ ។ ដូច្នេះ​វិស័យ​ទេសចរណ៍​នេះ​សំខាន់​ណាស់ សម្រាប់​ទ្រទ្រង់​សហគ្រាស​នៃ​មីក្រូ​តូច និង​មធ្យម​ក្នុង​អាស៊ាន​ហើយ​ក៏​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​កំណើនសេដ្ឋកិច្ច​ក្នុង​អាស៊ាន ។

ឯកឧត្តម​បាន​បញ្ជាក់​សារ​ជា​ថ្មី​ថា ការ​ប្រជុំ​នៅ​ខេត្ត​ព្រះ​សីហ​នុស​ម្រា​ប់​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​នេះ គឺ​បាន​បញ្ជូន​សារសំខាន់​ណាស់​អំពី​ការ​ធ្វើ​ដំណើរ​សម្រាប់​ទេសចរណ៍​ក្នុង​អាស៊ាន​ឡើង​វិញ​ក៏​ដូច​ជា សម្រាប់​ជូន​សារ​ទៅ​ក្រៅ​តំបន់​អាស៊ាន​ថា វិស័យ​ទេសចរណ៍​អាស៊ាន​បាន​បើក​ឡើង​វិញ​ហើយ ។

ក្នុង​កិច្ចប្រជុំ​នេះ​ដែរ ឯកឧត្តម​គូសបញ្ជាក់​ថា​នៅ​ប្រទេស​កម្ពុជា​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍​នឹង​អនុម័ត​លើ​ឯកសារ​មួយ​ចំនួន​ជា​ពិសេស​ក្នុង​ការ​ស្ដារ​ឡើង​វិញ​លើ​វិស័យ​ទេសចរណ៍​ក្រៅពី​កូ​វី​ដ​-១៩ ហើយ​ជា​ពិសេស​ទៀត​សេចក្តី​ប្រកាស​ទីក្រុង​ភ្នំពេញ​នេះ​ធ្វើ​យ៉ាងណា​ជំរុញ​ទេសចរណ៍​ដែល​មាន​លក្ខណៈ​ធន់​និង​បត់បែន​។

ឯកឧត្តម​បញ្ជាក់​ដែរ​ថា​ការងារ​អាទិភាព​របស់​កម្ពុជា​ឆ្នាំ​នេះ​ក្នុង​ក្រប​ខណ្ឌ​វិស័យ​ទេសចរណ៍​គឺ​ជំរុញ​ធ្វើ​យ៉ាងណា​ឱ្យ​សេដ្ឋកិច្ច​អាស៊ាន​ងើបឡើង​វិញ​ហើយ​វិស័យ​ទេសចរណ៍​នេះ​គឺ​អាច​ចូលរួម​ក្នុង​ការ​អនុវត្ត​នូវ​គំនិត​ផ្ដួចផ្ដើម​មួយ​ចំនួន​ក្នុង​ការ​ជួយ​ជម្រុញ​សេដ្ឋកិច្ច​អាស៊ាន​ក្នុង​ការ​ពង្រឹង​វិស័យ​ទេសចរណ៍​អាស៊ាន​ជា​ពិសេស​ដល់​អ្នក​ដែល​ប្រកប​អាជីព​លើ​វិស័យ​ទេសចរណ៍​នេះ ។ ឯកឧត្តម​អគ្គលេខាធិការ​អាស៊ាន​បាន​មាន​ប្រសាសន៍​ទៀត​ថា​យើង​នឹង​បន្ត​ធ្វើការ​យ៉ាង​ជិត​ស្និត​ជាមួយ​បណ្ដា​សមាជិក​អាស៊ាន​ទាំងអស់​ធ្វើ​យ៉ាងម៉េច​បើក​ឡើង​វិញ​វិស័យ​ទេសចរណ៍​ហើយ​សំខាន់​ណាស់​អ្វី​ដែល​សម្ដេច​តេ​ជោ​បាន​ស្នើ​ឲ្យ​អាស៊ាន​ធ្វើ​យ៉ាងណា​រៀបចំ​បើក​និង​អនុវត្ត​របៀង​អាស៊ាន​សម្រាប់​ការ​ធ្វើ​ដំណើរ​របស់​អាស៊ាន​យើង​មាន​ផែនការ​ក្នុង​ការ​បើក​និង​ជំរុញ​ជា​ពិសេស​ការ​ធ្វើ​ដំណើរ​ទេសចរណ៍​នៅ​ពេល​ខាង​មុខ​នេះ​ជា​ពិសេស​ពាក់ព័ន្ធ​ផ្នែក​ផ្សេង​ៗ​ទៀត​ដូច​ជា​សុខាភិបាល ដឹក​ជញ្ជូន​និង​កា​រប រទេស​។

ជាមួយ​គ្នា​នោះ​ដែរ ឯកឧត្តម​អគ្គលេខាធិការ​បាន​សន្យា​ជាមួយ​សម្ដេច​តេ​ជោ​ថា អគ្គលេខាធិការ អាស៊ាន​នឹង​ខិតខំ​ធ្វើ​ការងារ​ជាមួយ​សមាជិក​អាស៊ាន​ដៃគូ​ពាក់ព័ន្ធ​នឹ ង​វិស័យ​មួយ​ចំនួន​ធ្វើ​យ៉ាង ណា​ជំរុញ​ឲ្យ​អនុវត្ត​បាន​ក្នុង​ការ​ធ្វើ​ដំណើរ​នៅ​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​ប៉ុន្តែ​អ្វី​ដែល​ចាំបាច់​គឺ​ត្រូវ​រៀបចំ​ឱ្យ​មាន​ផែនការ​សកម្មភាព​ហើយ​ការងារ​និង​លើកយក​មក​ពិភាក្សា​នៅ​ក្នុង​ខែ​មិ​នា​ខាង​មុខ​នៅ​ពេល​រដ្ឋមន្ត្រី​សុខាភិបាល​ជួប​គ្នា​នៅ​ពេល​ខាង​មុខ ។ អគ្គលេខាធិការ​អាស៊ាន​បាន​សន្យា​ថា​នឹង​ធ្វើ​ការងារ​នេះ​ជាមួយ​និង​វិស័យ​ពាក់ព័ន្ធ​ទាំងអស់​ខិតខំ​ជំរុញ​យ៉ាងណា​ឲ្យ​វិស័យ​ទេសចរណ៍​កំរើក​ឡើង​វិញ​។

អគ្គលេខាធិការ​អាស៊ាន​ក៏​បាន​ថ្លែងអំណរគុណ​ក្នុង​ភាព​ជា​អ្នកដឹកនាំ​របស់​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ដែល​បាន​ផ្ដល់​ភាព​កក់ក្តៅ​និង​លើកទឹកចិត្ត ជា​ពិសេស​សារ​ក្នុង​ស​ន្ទ​រក​ថា​របស់​សម្ដេច​គឺ​បាន​ខិតខំ​ជំរុញ​ធ្វើ​យ៉ាងណា​ឱ្យ​វិស័យ​ទេសចរណ៍​បាន​ប្រសើរ​ជាង​មុន និង​ចូលរួម​ចំណែក​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​អាស៊ាន​បាន​ប្រសើរ​ជាង​មុន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ