ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹកនេះ សម្ដេចតេជោ អញ្ជើញបើកជាផ្លូវការពិព័រណ៍អន្តរជាតិនៃវេទិកាទេសចរណ៍អាស៊ានលើកទី៤០

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​ជា​ផ្លូវការ​ពិព័រណ៍​អន្តរជាតិ​នៃ​វេទិកា​ទេសចរណ៍​អាស៊ាន​លើក​ទី​៤០ ឆ្នាំ​២០២២ ។ នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែមករា…

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​ជា​ផ្លូវការ​ពិព័រណ៍​អន្តរជាតិ​នៃ​វេទិកា​ទេសចរណ៍​អាស៊ាន​លើក​ទី​៤០ ឆ្នាំ​២០២២ ។

នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០២២​នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​នៅ​ក្នុង​ពិធី​បើក​ពិព័រណ៍​អន្តរជាតិ​នៃ​វេទិកា​ទេសចរណ៍​អាស៊ាន​លើក​ទី​៤០ ឆ្នាំ​២០២២ ដែល​ប្រារព្ធ​ធ្វើ​ឡើង​នៅ​សណ្ឋាគារ​សុខា ខេត្ត​ព្រះ​សីហ​នុ ។

វេទិកា​ទេសចរណ៍​អាស៊ាន​លើក​ទី​៤០ ក៏​មានការ​ដាក់​លក់ទំនិញ​ផ្សេង​ៗ​រហូត​ដល់​ទៅ ១៨៧​ស្តង់ ក្នុង​នោះ​ស្តង់​អន្តរជាតិ​មាន​ចំនួន​៦១​ស្តង់ មក​ពី​ឥណ្ឌូ​នេ​ស៊ី ម៉ា​ឡេ​ស៊ី ភូមា ហ្វី​លី​ពី​ន និង​ថៃ និង​ស្តង់​ក្នុងស្រុក​ចំនួន​១២៦​ស្តង់​ផង​ដែរ ។

វេទិកា​ទេសចរណ៍​អាស៊ាន​លើក​ទី​៤០ គឺ​មាន​ភ្ជាប់​ជាមួយ​ព្រឹត្តិការណ៍​ជា​ច្រើន​មាន​ដូច​ជា​៖ កិច្ចប្រជុំ​ថ្នាក់​ស្ថាប័ន​ជាតិ​ទេសចរណ៍​អាស៊ាន (ASEAN NTO), កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​, ព្រឹត្តិការណ៍​អម និង​ការ​តាំងពិព័រណ៍​ទេសចរណ៍ (Travel Exchange/ Travex) ខ្នាត​តូច​ល្មម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ