តើហេតុអ្វីទៅ? ឌួង ហ្ស៊ូរីដា ស្រឡាញ់ខំថែសក់ជាង២០ឆ្នាំ ស្រាប់តែកាត់សក់ខ្លី
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ តារាសម្តែងនាង ឌួង ហ្ស៊ូរីដា បានដាច់ចិត្តលះបង់សក់វែងរបស់ខ្លួនដែលបានខំថែអស់រយៈពេលជាង២០ឆ្នាំ ដើម្បីចូលរួមថតបទចម្រៀងជាប្រវត្តិសាស្ត្រមួយ។ បទចម្រៀងដែលនាងចូលរូមថតនោះ គឺបទ «ជីវិតក្មេងវត្ត» ដែលជាបទនិពន្ធឡើងរឿងពិតរបស់សម្តេចតេជោប្រមុខដឹកនាំ ហើយត្រូវបានថតជាថ្មីឡើងវិញ ជាមួយនឹងការដឹកនាំដោយលោក ហ្វៃ សំអាង។
យ៉ាងណា ឌួង ហ្ស៊ូរីដា បានឱ្យដឹងថា «ការលះបង់សក់ដែលនាងស្រលាញ់ និងខំថែមកជាយូរនេះ គឺជាការស្ម័គ្រចិត្តរបស់នាងទាំងស្រុង ពោលគឺមិនមែនជាការបង្ខិតបង្ខំនោះឡើយ»។
តាមរយៈសំណេរដែលបានបង្ហោះតាមហ្វេសប៊ុក ឌួង ហ្ស៊ូរីដា បានលើកឡើងថា «ខ្ញុំបានលះបង់វត្ថុមានតម្លៃនៃខ្លួនរបស់ខ្ញុំផ្ទាល់ គឺ (សក់) ដែលខ្ញុំស្រឡាញ់បំផុត ដើម្បីបទចម្រៀងប្រវត្តិសាស្ត្រមួយនេះ «ជីវិតក្មេងវត្ត» ដែលជាស្នាដៃនិពន្ធ និងជារឿងជីវិតពិតដ៏កំសត់របស់សម្តេចពុកតេជោ»។

នាងបញ្ជាក់ថា «រយៈពេល២៣ឆ្នាំដែលខ្ញុំទុកសក់វែងត្រឹមចង្កេះរហូត តាំងពីសម័យរៀននៅវិទ្យាល័យព្រះស៊ីសុវត្ថិ ថ្នាក់ទី១២ ហើយក៏មិនធ្លាប់កាត់សក់រហូតដល់ចូលធ្វើការ និងប្រឡូកក្នុងវិស័យសិល្បៈ ។ ប៉ុន្តែថ្ងៃនេះ ត្រូវកាត់សក់អោយខ្លី ដើម្បីទទួលការសម្តែងជាតួម្តាយរបស់ថ្នាក់ដឹកនាំកំពូល ជាការទទួលយក មិនមែនបង្ខំ ប៉ុន្តែជាមោទកភាព ក្នុងការចូលរួមសម្រាប់បទចម្រៀងប្រវត្តិសាស្ត្រមួយនេះ។ អរគុណលោកពូ Fay SamAng និងអ្នកបង Chanlakhena Chorn សំរាប់ការផ្តល់ឱកាសក្នុងការសម្តែងតួអង្គដ៏សំខាន់នៃបទចំរៀងប្រវត្តិសាស្ត្រមួយបទនេះ។
នាងបញ្ជាក់ថា អរគុណសន្តិភាពដែលផ្តល់ឱកាសអោយខ្ញុំអាចតបស្នងក្នុងការងារប្រវត្តិសាស្ត្រ ទុកជាស្នាដៃសំរាប់ក្មេងជំនាន់ក្រោយ៕













ចែករំលែកព័តមាននេះ