រាជធានីភ្នំពេញ ៖ តារាសម្តែងនាង សី សី ត្រូវបានគេមើលឃើញថា មួយរយៈចុងក្រោយនេះនាងកាន់តែបង្ហាញនូវភាពសិចស៊ីមិនបង្អង់ដៃ ក្រោយល្បីរឿងមានអ្នកចង់ចិញ្ចឹមច្រើន។ ជាក់ស្តែង កាលពេលថ្មីៗនេះតារាសម្តែងក្នុងរឿងអ្នកទី៣ សីសី បានបញ្ចេញរូបភាពយ៉ាងសិចស៊ីប៉ុន្មានសន្លឹកតាមគណនេយ្យហ្វេសប៊ុករបស់នាងបង្អួតអ្នកគាំទ្រ។
ក្នុងឈុតគេងយប់ អមជាមួយកែវស្រាក្រហម សីសី បានចំហរដើមទ្រូងចេញក្រៅស្ទើរទាំងស្រុង ដែលមើលទៅសិចស៊ីខ្លាំងមិនចាញ់តារាបរទេសឡើយ។ រូបទាំងនោះ បានធ្វើអោយមហាជន ជាពិសេសអ្នកគាំទ្របានលាន់មាត់សរសើរពីរូបសម្រស់ដ៏ស្រស់ស្អាតរបស់តារារូបនេះ ជាមួយនឹងការលាន់មានថា «ពិតជាសិចស៊ីមិនធម្មតា»។
យ៉ាងណា ការហ៊ានបញ្ចេញនូវរូបភាពយ៉ាងសិចស៊ីនៅលើបណ្តាញសង្គមរបស់ សីសី នាពេលនេះ មិនមែនជាលើកដំបូងឡើយ ពោលគឺជារឿយៗតារារូបនេះតែងតែបង្ហោះរូបបែបសិចស៊ីនេះជាបន្តបន្ទាប់ ដោយមិនញញើតការរិះគន់នោះឡើយ។
ជាការកត់សម្គាល់ សីសី គឺជាតារាសម្តែងមួយរូបដែលកំពុងមានទីផ្សារការងារខ្ពស់ម្នាក់ផងដែរ ក្នុងពេលតារារូបនេះបានបង្ហាញវត្តមានសម្តែងជាបន្តបន្ទាប់។ បន្ទាប់ពីចាប់ឈោងភាពល្បីល្បាញគួរសមក្នុងពិភពសិល្បៈប៉ុន្មានឆ្នាំចុងក្រោយនេះមក សីសី ក៏បានពើបប្រទេះនូវរឿងស្នេហាមិនសមប្រកបផងដែរ ខណៈពេលតាមរយៈរូបសម្រស់ដ៏ស្រស់ស្អាតរបស់នាងនាពេលនេះ ក៏មានបុរសមានទ្រព្យជាច្រើនធានាក្នុងការចិញ្ចឹមផងដែរ។
បញ្ហានេះ កន្លងមក សីសី ក៏បានទទួលស្គាល់ផងដែរ ប៉ុន្តែនាងបានធ្វើការបដិសេធចោលជារឿយៗ ព្រោះនាងមិនចង់អោយមហាជនមើលងាយអ្នកសិល្បៈចំពោះរឿងនេះឡើយ។ តារាសម្តែង សីសី បានលើកឡើងប្រាប់បណ្តាញសារព័ត៌មាននៅក្នុងស្រុកមួយថា តាំងពីប្រឡូកក្នុងវិស័យសិល្បៈដំបូងរហូតមកទល់នឹងពេលនេះ គឺមានរយៈពេលជិត៤ឆ្នាំហើយ ខណៈកំឡុងពេល៤ឆ្នាំនោះ គឺធ្លាប់បានឆ្លងកាត់នូវរ៉ាវរឿងជីវិតមួយចំនួនផងដែរ។ បើនិយាយឲ្យចំទៅ គឺធ្លាប់មានគេចង់ឧបត្ថម្ភផ្សេងៗ ជាថ្នូរនឹងការស្រឡាញ់ ប៉ុន្តែត្រូវបាននាងបដិសេដម្តងជាពីរដង។
សីសី បានទម្លាយថា ការបដិសេដនោះ គឺដោយសារតែនាងចង់មានអ្វីផ្សេងៗដោយសារសមត្ថភាពខ្លួនឯង ជាពិសេសការមិនទទួលយកជំនួយពីអ្នកដទៃនោះ កុំឲ្យដូចពាក្យមហាជនមួយចំនួនដែលតែងតែនិយាយថា អ្នកសិល្បៈមិនល្អ។ នាងបញ្ជាក់ថា តាមពិតទៅអ្នកសិល្បៈក៏មានសមត្ថភាពអាចទិញរបស់របរល្អៗ និងក្រៅពីសិល្បៈគេក៏អាចប្រកបរបរអ្វីផ្សេងៗបានដែរ មិនចាំបាច់ទាល់តែមាននរណាម្នាក់ឧបត្ថម្ភពីក្រោយឡើយ។ គួរបញ្ជាក់ថា សីសី ក្រៅពីមានអាជីពជាតារាសម្តែង នាងក៏ជាម្ចាស់ហាងសាឡនម្នាក់ផងដែរ៕
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ